ព្រឹត្តិការណ៍ស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការរបស់លោក ដូណាល់ ត្រាំ បានចាប់ផ្តើមនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករាកន្លងទៅនេះ។ លោកប្រធានាធិបតីជាប់ឆ្នោតរូបនេះបានចូលរួមក្នុងកម្មវិធីដាក់កម្រងផ្កា នៅកន្លែងបញ្ចុះសព Arlington National Cemetery កម្មវិធីប្រគុំតន្ត្រីនៅបូជនីយដ្ឋាន Lincoln Memorial និងការបរិភោគអាហារពេលល្ងាចជាមួយនឹងអ្នកឧបត្ថម្ភយុទ្ធនាការបោះឆ្នោត៕
កម្រងរូបភាព៖ «ព្រឹត្តិការណ៍ផ្សេងៗមុនថ្ងៃស្បថចូលកាន់តំណែងរបស់លោក ត្រាំ»

១
ទង់ជាតិដែលមានរូបលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ត្រូវបានដាក់លក់នៅតាមដងវិថី Pennsylvania Avenue នៅរដ្ឋធានីវ៉ាស៊ីតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ មួយថ្ងៃមុនការស្បថចូលកាន់តំណែងប្រធានាធិបតី។

២
លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អមដោយលោកអនុប្រធានាធិបតី Mike Pence ដាក់កម្រងផ្កានៅបូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធទាហានអាមេរិក នៅកន្លែងបញ្ចុះសព Arlington National Cemetery កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

៣
ពលរដ្ឋអាមេរិកទស្សនាការចាក់ផ្សាយជាវីដេអូដែលបង្ហាញលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដាក់កម្រងផ្កានៅបូជនីយដ្ឋានរំឭកវិញ្ញាណក្ខន្ធទាហានអាមេរិក នៅកន្លែងបញ្ចុះសព Arlington National Cemetery កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

៤
ក្រុមតន្ត្រីយោធាជាតិ U.S. Army Old Guard Fife and Drum Corps ប្រគុំតន្ត្រីនៅក្នុងកម្មវិធីតន្ត្រីមុនការស្បចចូលកាន់តំណែង “Make America Great Again! Welcome Celebration” នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

៥
លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ និងភរិយាគឺលោកស្រី Melania Trump មកដល់កម្មវិធីតន្ត្រីមុនការស្បចចូលកាន់តំណែង “Make America Great Again! Welcome Celebration” នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

៦
អ្នកគាំទ្រលោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ចូលរួមកម្មវិធីប្រគុំតន្ត្រីមុនថ្ងៃស្បថចូលកាន់តំណែង នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧

៧
លោក Toby Keith ច្រៀងនៅក្នុងកម្មវិធីតន្ត្រីមុនការស្បចចូលកាន់តំណែង “Make America Great Again! Welcome Celebration” នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

៨
លោក Lee Greenwood ច្រៀងនៅក្នុងកម្មវិធីតន្ត្រីមុនការស្បចចូលកាន់តំណែង “Make America Great Again! Welcome Celebration” នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

៩
លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ និងក្រុមគ្រួសារចូលរួមក្នុងកម្មវិធីតន្ត្រីមុនការស្បចចូលកាន់តំណែង “Make America Great Again! Welcome Celebration” នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។

១០
ការបាញ់កាំជ្រួយនៅក្នុងកម្មវិធីតន្ត្រីមុនការស្បចចូលកាន់តំណែង “Make America Great Again! Welcome Celebration” នៅបូជនីយដ្ឋាន Lincoln Memorial នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។