លោក Trump ប្រមូលសំឡេងអ្នកបោះឆ្នោតនៅរដ្ឋ Georgia ក្នុងការបោះឆ្នោតព្រឹទ្ធសភា ខណៈចោទប្រកាន់ថាការលួចបន្លំរីករាលដាល
គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យកំពុងធ្វើការដើម្បីឱ្យពលរដ្ឋនៅរដ្ឋ Georgia បោះឆ្នោតឲ្យខ្លួន នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅថ្ងៃទី៥ ខែមករាដែលនឹងសម្រេចថា គណបក្សណាគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាមេរិក។ ប៉ុន្តែគណបក្សសាធារណរដ្ឋក៏បែកបាក់គ្នាផងដែរអំពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣ ខែវិច្ឆិកា ដោយលោកប្រធានាធិបតី Donald Trump នៅតែអះអាងថាមានការលួចបន្លំសន្លឹកឆ្នោត។ លោកស្រី Michelle Quinn រាយការណ៍អំពីរឿងនេះ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕