ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Trump នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត


លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​សួន​ផ្កា​កុលាប​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​សួន​ផ្កា​កុលាប​ក្នុង​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

នៅ​ក្នុង​សេចក្តី​ប្រកាស​ដែល​នាំ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សេតវិមាន​បាន​និយាយ​ថា​លោកប្រធានាធិបតី Donald Trump នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ទីមួយ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ជាមួយ​ពួក​មេដឹកនាំ​នៃ​ប្រទេស​ជាតិ​កាន់​សាសនា​ឥស្លាម​ច្រើន​នាក់​ដើម្បី​ពិភាក្សា​គ្នា​អំពី​យុទ្ធនាការ​សម្របសម្រួល​គ្នា​មួយ​ខាង​មនោគមវិជ្ជា​ប្រឆាំង​នឹង​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ជ្រុល​និយម។ ​ការ​ធ្វើ​ដំណើរ​នេះ​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ចុង​ខែ​ឧសភា។​

ផ្នែក​ផ្សេង​ទៀត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ទស្សនកិច្ច​ផ្នែក​សាសនា​ផង​ដែរ​ ដោយ​លោក​នឹង​អញ្ជើញ​ទៅដែនដី​ពិសិដ្ឋ​ដើម្បី​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ឱ្យ​ភូមិភាគ​មជ្ឈឹមបូព៌ា និង​ការ​ជួប​ជាមួយ​សម្តេច​ប៉ាប​នៅ​ឯវិមាន​វ៉ាទីកង់​ផង​ដែរ។​

លោក​ Trump បាន​និយាយ​ប្រាប់​ការ​ប្រមូលផ្តុំ​គ្នា​មួយ​នៅ​ក្នុង​ទិវា​ជាតិ​នៃ​ការ​បួងសួង​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ National Day of Prayer នៅ​ក្នុង​សួន​ផ្កាកុលាប​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ធ្វើ​ដំណើរ​របស់​លោក​ទៅ​ប្រទេស​ក្រៅ​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ «នឹង​ចាប់ផ្តើម​ជាមួយ​ការ​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​សាអូឌីត​ជាមួយ​ពួក​មេដឹកនាំ​មកពីទូទាំង​ពិភព​អ្នក​គោរព​សាសនា​ឥស្លាម»។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា​ ហេតុផល​នៃ​ការ​ទៅ​ទី​នោះ​ជា​ដំបូង​ពីព្រោះ​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ជា «អ្នកថែ​ទាំ​កន្លែង​ពិសិដ្ឋ​បំផុត​ពីរ​នៃ​សាសនា​ឥស្លាម ហើយ​គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​នឹង​ចាប់ផ្តើម​កសាង​គ្រឹះ​ថ្មី​មួយ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការ​គាំទ្រ​ជាមួយ​ពួក​សម្ព័ន្ធមិត្ត​កាន់​សាសនា​ឥស្លាម​របស់​យើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ជ្រុល​និយម ភេរវកម្ម និង​អំពើហិង្សានិង​

ឱបក្រសោប​អនាគត​មួយ​មាន​យុត្តិធម៌​ និង​សេចក្តី​សង្ឃឹម​ច្រើន​ជាងមុន​សម្រាប់​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ៕

XS
SM
MD
LG