ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ត្រាំ ហៅ​អ្នក​ឃ្លាំមើល​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ដែល​លោក​បាន​ដក​តំណែង​ថា​ជា «ភាព​អាម៉ាស់​មួយ»


រូបឯកសារ៖ អគ្គអធិការកិច្ច​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ លោក Michael Atkinson មក​ដល់​រដ្ឋសភា ​ដើម្បី​ផ្ដល់​សក្ខីកម្ម​អំពី​ការ​បញ្ចេញ​​ព័ត៌មាន​​សម្ងាត់​​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះ​ប្រទេស​អ៊ុយក្រែន ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩។
រូបឯកសារ៖ អគ្គអធិការកិច្ច​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ លោក Michael Atkinson មក​ដល់​រដ្ឋសភា ​ដើម្បី​ផ្ដល់​សក្ខីកម្ម​អំពី​ការ​បញ្ចេញ​​ព័ត៌មាន​​សម្ងាត់​​ពាក់ព័ន្ធ​នឹង​ចំណាត់ការ​របស់​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះ​ប្រទេស​អ៊ុយក្រែន ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៩។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​យប់​ថ្ងៃ​សុក្រ បាន​ដក​លោក Michael Atkinson ដែល​ជា​អគ្គអធិការកិច្ច​សហគមន៍​ស៊ើបការណ៍​សម្ងាត់ ចេញ​ពី​តំណែង។ លោក ត្រាំ បាន​ហៅ​លោក Atkinson ថា​ជា «ភាព​អាម៉ាស់​មួយ»។

លោក​ ត្រាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក Atkinson មិន​គួរ​ប្រាប់​រដ្ឋសភា​អំពី​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់ ដែល​ឈាន​ឲ្យ​មាន​ការ​ប្ដឹង​ចោទប្រកាន់​ដក​លោក​ចេញ​ពី​តំណែង​កាល​ពី​ដើម​ឆ្នាំ​នេះ​នោះ​ទេ។

លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «លោក Atkinson បាន​យក​របាយការណ៍​ក្លែងក្លាយ​មួយ​ទៅ​ឲ្យ​រដ្ឋសភា»។

លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន MSNBC របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក ត្រាំ «កំពុង​តែ​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ថមថយ​សមត្ថភាព ខណៈ​ពេល​ដែល​មាន​វិបត្តិ​ជាតិ»។ លោក Schiff ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ទៀត​ថា៖ «សកម្មភាព​របស់​លោក​ប្រធានាធិបតី​ជ្រុល​ហួសហេតុ​ពេក​ហើយ»។

លោកស្រី Susan Collins ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធសភា បាន​មាន​ប្រសាសន៍​ថា៖ ការ​ដក​លោក Atkinson ចេញ​ពី​តំណែង​«គឺ​ជា​រឿង​មិន​សមហេតុផល​នោះ​ទេ»។

លោក ត្រាំ បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​កាល​ពី​ថ្ងៃ​សុក្រ​ថា ការ​ដក​លោកAtkinson ចេញ​ពី​តំណែង នឹង​ចូលជា​ធរមាន​នៅ ៣០ ថ្ងៃ​ខាង​មុខ។

លោក​ ត្រាំ បាន​ថ្លែង​ក្នុង​លិខិត​មួយ​ច្បាប់​ថា លោក​លែង​មាន​ការ​ជឿជាក់​ពេញលេញ​ទៅ​លើ​លោក Atkinson ទៀត​ហើយ។ លោក ត្រាំ និយាយ​ថា លោក​នឹង​តែងតាំង​មន្ត្រី​ម្នាក់​មក​ជំនួស​លោក Atkinson «នៅ​ពេល​ក្រោយ»៕

XS
SM
MD
LG