តើយុទ្ធសាស្ត្រយកចិត្តអ្នកបោះឆ្នោតនៅលើ TikTok របស់លោក Trump និងលោក Biden មានប្រសិទ្ធភាពទេ?
លោកប្រធានាធិបតី Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump យល់ស្របគ្នាលើរឿងតិចតួចណាស់ ប៉ុន្តែការហាមប្រាមការប្រើប្រាស់បណ្តាញសង្គម TikTok ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន គឺជារឿងមួយក្នុងចំណោមរឿងដែលពួកគេយល់ស្របគ្នា។ ឥឡូវនេះជាមួយនឹងការបោះឆ្នោតប្រធានាធិបតីកាន់តែប្រកៀកប្រកិត លោកទាំងពីរកំពុងតែប្រើប្រាស់បណ្ដាញសង្គម TikTok ដែលពួកគេធ្លាប់ចង់ហាមប្រាមមិនឱ្យប្រើប្រាស់។ តើវានឹងធ្វើឱ្យមានភាពខុសគ្នានៅថ្ងៃបោះឆ្នោតដែរឬទេ? អ្នកស្រី Tina Trinh រាយការណ៍អំពីរឿងនេះពីទីក្រុងញូវយ៉ក។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕