ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump មក​ដល់​តុលាការ​ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​ឯកសារ​សម្ងាត់​


អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump ​ធ្វើ​ដំណើរ​ទៅ​ដល់​តុលាការ​សហព័ន្ធ Wilkie D. Ferguson Jr. ក្នុង​ទីក្រុង Miami រដ្ឋ Florida នៅ​ម៉ោង​ប្រមាណ​២​ រសៀល​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣។
អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump ​ធ្វើ​ដំណើរ​ទៅ​ដល់​តុលាការ​សហព័ន្ធ Wilkie D. Ferguson Jr. ក្នុង​ទីក្រុង Miami រដ្ឋ Florida នៅ​ម៉ោង​ប្រមាណ​២​ រសៀល​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៣។

អតីត​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តុលាការ​អាមេរិក Wilkie D. Ferguson Jr. ក្នុង​ទីក្រុង Miami រដ្ឋ Florida នៅ​ម៉ោង​ប្រមាណ​២​ រសៀល​កាល​ពី​ថ្ងៃ​អង្គារ​នេះ។

នេះ​ជាការ​ឡើង​សវនាការ​លើក​ទីពីរ​របស់​លោក Trump ចាប់​តាំង​ពី​ខែមេសា នៅ​ពេល​លោក​បាន​អះអាង​ថា មិនមាន​កំហុស​ចំពោះ​ការចោទប្រកាន់​នៅ​ក្នុង​ទីក្រុង New York ទាក់ទង​នឹង​ការ​បង់ប្រាក់​បំបិទ​មាត់ដល់​តារា​រឿង​អាសអាភាស។


លោក Trump គឺ​ជា​អតីត​ប្រធានាធិបតី​ដំបូង​គេ​ដែល​ប្រឈម​មុខ​នឹង ការចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ ប៉ុន្តែ​គេមើល​ឃើញ​ថា វា​មិន​បាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់ក្តី​សង្ឃឹមត្រឡប់​ទៅ​កាន់​សេតវិមាន​របស់លោក​នោះ​ទេ។

យោង​តាម​ការ​ស្ទង់មតិ​របស់ Reuters/Ipsos លោក Trump នាំមុខ​គូប្រជែង​សម្រាប់​ការតែង​តាំង​ជា​បេក្ខជន​ប្រធានាធិតី​របស់គណបក្ស​សាធារណរដ្ឋ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៤។ ហើយ ៨១% នៃ​អ្នក​បោះឆ្នោត​មក​ពី​គណបក្ស​សាធារណរដ្ឋ ចាត់​ទុក​ការ​ចោទ​ប្រកាន់​ប្រឆាំង​ លោក Trump ថា​ជា ចេតនា​នយោបាយ។


គេ​រំពឹង​ថា​ លោក Trump ​នឹង​ឆ្លើយ​ថា​ លោកមិន​បាន​ធ្វើ​អ្វី​ខុស ហើយ​ថា​បទ​ចោទ​ប្រកាន់ព្រហ្មទណ្ឌ​ទំាង ៣៧​ករណីនេះ​ ជា​ចេតនា​នយោបាយ​ធ្វើឱ្យ​ខូច​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​បោះឆ្នោត​ឡើង​វិញ​របស់​លោក។

បន្ទាប់​ពី​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ម៉ោង ៣ រសៀល លោក Trump គ្រោង​នឹង​ហោះ​ត្រឡប់​ទៅ​ទីលាន​វាយ​កូន​ហ្គោល​នៅ​រដ្ឋ New Jersey ជា​កន្លែង​ដែល​លោកគ្រោង​ឡើង​ថ្លែង​សុន្ទរកថា នៅ​ពេល​ល្ងាច ថ្ងៃ​អង្គារ នេះ៕

XS
SM
MD
LG