លោក Trump និងអ្នកស្រី Harris ផ្ដោតលើសេដ្ឋកិច្ច ខណៈការបោះឆ្នោតជិតចូលមកដល់
ដោយការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ បេក្ខជនប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump និងបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris កំពុងធ្វើយុទ្ធនាការនៅតាមរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងសំខាន់ៗ។ បេក្ខជននីមួយៗបានប្រកាសថាពួកគេមានគោលនយោបាយបង្កើនសេដ្ឋកិច្ច។ លោក Scott Stearns អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Denver រដ្ឋ Colorado។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕