សមាជិកព្រឹទ្ធសភាកំពូលខាងគណបក្សសាធារណរដ្ឋលោក Mitch McConnell កាល ពីថ្ងៃពុធបានជំរុញឱ្យតុលាការកំពូលសហរដ្ឋអាមេរិកច្រានចោលការស្វះស្វែងរបស់ក្រុមហ៊ុន Tik Tok និងក្រុមហ៊ុនមេ ByteDance របស់ក្រុមហ៊ុននោះដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនឱ្យរារាំងច្បាប់ដែលមានគោលបំណងបង្ខំឱ្យលក់appវីដេអូខ្លីៗនៅកំណត់ថ្ងៃទី១៩ ខែមករាខាងមុខ បើពុំដូច្នេះទេត្រូវប្រឈមនឹងការហាមឃាត់ដោយឈរលើហេតុផលសន្តិសុខជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
តុលាការមានគម្រោងពិនិត្យរឿងក្តីនេះនៅថ្ងៃទី១០ ខែមករាខាងមុខនេះ។
នៅក្នុងសារណាសង្ខេប លោក McConnell បានហៅសំអាងហេតុរបស់ក្រុមហ៊ុននោះថា«គ្មានអង្គហេតុនិងមិនត្រឹមត្រូវ នេះជាបទដ្ឋាននៃការវិវាទនៅពេលបញ្ចប់រដ្ឋបាលមួយ ដោយអ្នកប្តឹងសង្ឃឹមថារដ្ឋបាលថ្មី នឹងអនុញ្ញាតឱ្យនៅប្រតិបត្តិបាន។ តុលាការនេះ មិនត្រូវអនុញ្ញាតឱ្យគូសត្រូវបរទេសធ្វើសកម្មភាពឧក្រិដ្ឋកម្មនោះទេ។
លោក McConnell បាននិយាយថាសភាមានកំណត់ពេលនៅថ្ងៃទី១៩ ខែមករាដែលដកចេញភាពមិនប្រាកដប្រជាខាងនយោបាយណាមួយនៅក្នុងការអនុវត្តច្បាប់ដោយដោយការដាក់បញ្ចូលវាទៅក្នុងរដ្ឋបាលដែលបានគាំទ្រយ៉ាងខ្លាំងនូវគោលបំណងនៃសេចក្តីព្រាងច្បាប់នេះ។
ក្រុមហ៊ុន Tik Tok មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។ ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងការដាក់ពាក្យប្តឹងថាប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថាលោកមិនចង់បិទក្រុមហ៊ុន Tik Tikទេ៕
វេទិកាបញ្ចេញមតិ