ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈសង្ឃ​កំពូល​គាំទ្រ​សាលាក្តី​ខ្មែរ​ក្រហម​


លោក​រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ​ និង​សាសនា ​មិន​ ឃិន​ មាន​ប្រសាសន៍​ថា ​វត្តព្រះ​ពុទ្ធសាសនា​ចំនួន​​ជាង​៣.០០០​វត្ត ​ព្រះសង្ឃ​ជិត​៦០.០០០​អង្គ ​និង​បព្វជិត​សាសនា​ផ្សេងៗ​ត្រូវ​បាន​បំផ្លាញ​និងសម្លាប់​​ចោល​និង​ផ្សឹក​ ដោយ​បង្ខំ។
លោក​រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ​ និង​សាសនា ​មិន​ ឃិន​ មាន​ប្រសាសន៍​ថា ​វត្តព្រះ​ពុទ្ធសាសនា​ចំនួន​​ជាង​៣.០០០​វត្ត ​ព្រះសង្ឃ​ជិត​៦០.០០០​អង្គ ​និង​បព្វជិត​សាសនា​ផ្សេងៗ​ត្រូវ​បាន​បំផ្លាញ​និងសម្លាប់​​ចោល​និង​ផ្សឹក​ ដោយ​បង្ខំ។

នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ គណៈសង្ឃ​ជាន់​ខ្ពស់​នៅ​កម្ពុជា​មួយ​អង្គ​បាន​ថ្លែង​គាំទ្រ​ការ​កាត់ទោសអតីត​មេដឹក​នាំខ្មែរ​ក្រហម​ដោយ​រំពឹង​ថា ​ការ​កាត់ទោស​នោះ​នឹង​នាំមក​នូវ​ការ​ព្យាបាលរបួសផ្លូវចិត្តរបស់​ប្រជាពល​រដ្ឋ​កម្ពុជា។

សម្តេច​ព្រះមហា​សុមេធា​ធិបតី ​នន្ទ ង៉ែត ព្រះ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បកស្រាយ​ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហមដោយ​ពន្យល់​ថា​ នោះ​គឺ​ជា​វដ្ដ​នៃ​កម្មពៀរ។ សម្តេច​មាន​សង្ឃដីកា​ថា៖

«សូម​អបអរ​សាទរ​ក្រៃលែង​ចំពោះ​អស់​លោក​មន្ដ្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ពិភពលោក​ដែល​បាន​ជួយ​រកយុត្តិធម៌​ឲ្យ​ខ្មែរ​បាន​បាត់​ឈឺចិត្ត។ បើ​និយាយ​តាម​សាសនា​អ្នក​ដែល​ធ្វើ​អាក្រក់​ទទួល​បានផល​អាក្រក់»។

ព្រះ​តេជគុណ ​នន្ទ ​ង៉ែត​ មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​នៅ​ចំពោះ​ព្រះភ័ក្ដ្រ​ព្រះសង្ឃ​ចំនួន​៤២០អង្គ​ក្នុងក្រុង​ភ្នំពេញក្នុង​ពិធី​ផ្សព្វផ្សាយ​អំពី​ការវិវត្តន៍​នៃ​ដំណើរការ​កាត់​ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហមដើម្បី​ផ្សព្វផ្សាយ​ពត៌មានផ្ទាល់​ជាលើក​ដំបូង​ដល់​ព្រះសង្ឃ។

លោក​ក្រាញ់​ តូនី​ ប្រធាន​រដ្ឋបាល​ស្ដីទី​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​រៀបរាប់​ពី​ការវិវត្តន៍​នៃ​ដំណាក់កាល​កាត់ទោសអតីត​ប្រធាន​គុក​ទួលស្លែងឬ​មន្ទីរ​ស ២១ កាំង ​ហ្គិចអ៊ាវ ​ហៅ​ឌុច ​និង​ការ​ត្រៀម​កាត់ទោស​សំណុំរឿង ​០០២។ សំណុំរឿង​នេះ​ដែល​មាន​ជនជាប់ចោទ​ជាអតីត​មេដឹក​នាំកំពូលខ្ពស់​បំផុតនៃរបប​ខ្មែរ​ក្រហមរួមមាន​ នួន ​ជា ​អតីតប្រធាន​សភា​ខ្មែរក្រហម​ ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​ អៀង ​សារី ​អតីតឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ និង​ប្រពន្ធ​របស់​គាត់​អៀង ​ធីរិទ្ធ ​អតីត​រដ្ឋមន្ដ្រីក្រសួង​សង្គម​កិច្ច​។

ការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំងបួន​រូប​ដែល​គេ​ជឿ​ថា នឹង​ជួយ​បកស្រាយ​អាថ៌កំបាំង​នានា​ក្នុង​សម័យ​ដែល​ពួកគេគ្រប់​គ្រង​អំណាច។

ក្នុង​អំឡុង​ពេល​ពួក​ខ្មែរ​ក្រហម​កាន់​អំណាច​ចន្លោះ​ពី​ថ្ងៃទី​១៧ ​ខែមេសា ឆ្នាំ ​១៩៧៥ ​ដល់​ថ្ងៃ​ទី​៦​ខែ​មករា ​ឆ្នាំ ​១៩៧៩ មាន​ជន​រងគ្រោះ​កម្ពុជា​ស្លាប់​បាត់បង់​ជីវិត​យ៉ាងតិចចំនួន​១,៧​លាន​នាក់។

ព្រះសង្ឃនិងប្រជាពលរដ្ឋអង្គុយ​នៅ​ក្នុង​អំឡុង​សវនាការ​នៅឯ​ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) នៅ​ជាយក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។
ព្រះសង្ឃនិងប្រជាពលរដ្ឋអង្គុយ​នៅ​ក្នុង​អំឡុង​សវនាការ​នៅឯ​ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) នៅ​ជាយក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៧​ខែ​មិថុនា​ឆ្នាំ​២០១១។
លោក​រដ្ឋមន្ដ្រី​ក្រសួង​ធម្មការ​ និង​សាសនា ​មិន​ ឃិន​ មាន​ប្រសាសន៍​ថា ​វត្តព្រះ​ពុទ្ធសាសនា​ចំនួនជាង​៣.០០០​វត្ត ​ព្រះសង្ឃ​ជិត​៦០.០០០​អង្គ ​និង​បព្វជិត​សាសនា​ផ្សេងៗ​ត្រូវ​បាន​បំផ្លាញ​និងសម្លាប់ចោល​និង​ផ្សឹក​ដោយ​បង្ខំ។

លោក​ក្រាញ់ ​តូនី ដែល​ជា​ប្រធាន​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម បាន​មាន​ប្រសាសន៍​ថា ​ការ​ចូល​រួម​របស់​ព្រះសង្ឃ​មាន​សារៈសំខាន់​ណាស់​ក្នុង​ដំណើរការ​កាត់ទោស​ដើម្បី​លុប​បំបាត់​ការគុំនំ និង​ជួយ​រំសាយ​ការ​ឈឺ​ចាប់​របស់​ជនរងគ្រោះដោយរបប​ខ្មែរក្រហម។

លោក​ គ្នុត រ៉ូសានដ៍ហូហ្គ (Knut ​Rosandhaug) អនុ​ប្រធាន​រដ្ឋបាល​សាលាក្ដី​ខ្មែរ​ក្រហម​បានថ្លែង​ទៅកាន់​ព្រះសង្ឃ​កម្ពុជាថា ​ការ​កាត់ក្ដី​ក្នុង​សំណុំរឿង​០០២ខាងមុខនេះ​នឹងត្រូវ​បញ្ចូល​អង្គហេតុ​នៃ​ការប្រព្រឹត្តិ​មកលើ​ពុទ្ធ​សាសនិកជន​។ លោក​គ្នុត បាន​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែកសាសនា​គឺ​ជា​បទល្មើស​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ លោក​ថ្លែង​ថា៖

«ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ ជន​ជាប់​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែននោះ​ជនជាប់​ចោទ​អាច​ត្រូវ​ជាប់​ពិរុទ្ធ​ពីបទ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ដែល​ជា​បទល្មើស​មួយ​ក្នុង​បទឧក្រិដ្ឋប្រឆាំង​មនុស្សជាតិ»។

សាលាក្ដី​ខ្មែរក្រហម​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​បាន​បង្ហាញ​ពី​ការ​បោះជំហាន​មួយ​ទៀត​ទៅ​រកការ​ធ្វើ​ឲ្យមាន​ភាព​ប្រាកដ​លើ​សំណុំរឿង​បន្ថែម​ចំនួន​ពីរ​ទៀត​គឺ​សំណុំរឿង​ ០០៣​ និង​០០៤។ ប្រសិន​បើ​សំណុំ​រឿង​ទាំងពីរ​នឹង​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ពេល​ខាងមុខ ជនជាប់​សង្ស័យ​ចំនួន​ប្រាំនាក់​បន្ថែម​ទៀត​នឹង​ត្រូវ​នាំខ្លួន​ចូល​ក្នុង​រង្វង់​ក្រចកសេះ។​ ក៏ប៉ុន្ដែ​មន្ដ្រី​ទទួល​ខុសត្រូវនៃ​សាលាក្ដីខ្មែរក្រហម​មិន​បាន​បង្ហាញ​ការវិវត្តន៍​បន្ថែម​នេះ​ដល់​ព្រះសង្ឃ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​ជាង​៤០០​អង្គ​នោះ​ទេ៕

XS
SM
MD
LG