ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​រក​វិធី​ថ្មី​ដើម្បី​ត្រួត​ពិនិត្យ​ថ្នាំជក់


បុរស​វ័យ​ក្មេង​ជក់​បារី​នៅ​ប្រទេស​ឥណ្ឌូស៊ី។

ប្រតិភូ​មក​ពី​ជុំវិញ​ពិភពលោក​បាន​ជួប​ប្រជុំ​នៅ​សប្តាហ៍​ទីបី​នៅ​ក្នុង​ប្រទេស​ អ៊ុយរ៉ាហ្កាយ​(Uruguay)​ ដើម្បី​ពិចារណា​រក​វិធី​ថ្មី​ដើម្បី​ត្រួត​ពិនិត្យ​ថ្នាំជក់។​ សន្ធិសញ្ញា​អង្គការ​សុខភាព​ពិភពលោក​ដែល​ហៅ​ថា​ សន្និបាត​គម្រោង​ អំពី​ការ​ត្រួត​ពិនិត្យ​ថ្នាំជក់​ បាន​ចូល​ជា​ធរមាន​កាល​ពី​ប្រាំ​ឆ្នាំ​មុន។​ រដ្ឋាភិបាល​ជាង​១៧០​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ។

សន្ធិសញ្ញា​តម្រូវ​ឲ្យ​មាន​កិច្ច​ប្រឹងប្រែង​មួយ​ចំនួន​មាន​ដូច​ជា​ តម្លើង​ថ្លៃ​ថ្នាំជក់​ ដាក់​កំហិត​លើ​ការ​ឃោសនា​ពាណិជ្ជកម្ម​ និង​ហាម​លក់​ថ្នាំជក់​ដល់​កុមារ។

សិស្ស​វិទ្យាល័យ​ទាំង​នេះ​ បាន​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ថ្នាំជក់​ថ្មីៗ​នេះ​ នៅ​ឯ​ការ​តាំង​ពិព័ណ៌​ពាណិជ្ជកម្ម​ក្នុង​ទី​ក្រុង​ហ្សាកាតា (Jakarta)។​ ប្រទេស​ឥណ្ឌូណេស៊ី​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ទេ។​ ប៉ុន្តែ​ក្រសួង​សុខាភិបាល​របស់​ប្រទេស​នេះ​ ស្នើ​ដាក់​ការ​ហាម​ នៅ​គ្រប់​ទ្រង់​ទ្រាយនៃ​ការ​ឃោសនា​ពាណិជ្ជកម្ម​បារី។

មន្ត្រី​ម្នាក់​នៅ​ឯ​អង្គការ​សម្ព័ន្ធថ្នាំជក់​ឥណ្ឌូណេស៊ី​និយាយ​ថា​ ក្រុម​ពាណិជ្ជកម្ម​របស់​លោក​យល់​ព្រម​នឹង​ការ​ហាម​នូវ​គ្រប់​សកម្មភាព​ផ្សាយ​ឃោសនា​បារី​ដល់​ពួក​យុវជន។​ ប៉ុន្តែ​លោក​និយាយ​ថា​ក្រុមហ៊ុនថ្នាំជក់​គួរ​តែ​អាច​ឃោសនា​លក់​ផលិតផល​របស់​ខ្លួន​ដល់​មនុស្ស​ពេញវ័យ​ ដូច​ជា​ផលិតផល​ត្រឹម​ត្រូវ​តាម​ច្បាប់​ផ្សេងៗ​ទៀត​ដែរ។

ក្រុម​អ្នក​ដាំ​ថ្នាំជក់​ក៏​បាន​ព្រួយ​បារម្ភ​ចំពោះ​វិធានការណ៍​ជា​ច្រើន​ដែល​បាន​ស្នើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​ក្នុង​សប្តាហ៍នោះ​នៅ​ប្រទេស​ អ៊ុយរ៉ាហ្កាយដែរ។​ វិធានការ​មួយ​នឹង​ហាម​មិន​ឲ្យ​ប្រើ​ថ្នាំជក់​ដែលដាក់​រស់ជាតិ​បន្ថែម​នៅ​ក្នុង​ថ្នាំជក់តាម​ប្រពៃណី​ ដែល​ផលិត​ដោយ​អាមេរិកាំង។​ ថ្នាំជក់​ជំពូក​នេះ​មាន​ដាំ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ និង​បាន​ប្រើប្រាស់​យ៉ាង​ច្រើន​នៅ​ក្នុង​បារី​របស់​អាមេរិកាំង​ ដែល​មាន​ប្រជាប្រីយភាព​នៅ​ជុំវិញ​ពិភពលោក។

ក្រុម​អ្នក​ប្រឆាំង​ការ​ជក់​បារី​និយាយ​ថា​សេចក្តី​ស្នើ​នេះ​មាន​បំណង​ប្រឆាំង​នឹង​ការ​ដាក់​រស់ជាតិ​បន្ថែម​ដូចជា​កាកាវ​ ដើម​ឈើ​អែម​ និងស្ក។​ នាយក​នៃ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ថ្នាំជក់​ Tanzanie​ ចង្អុល​ប្រាប់​ថា​ បារី​ម៉ាក​អាមេរិកាំង​ជាច្រើន​មិន​ប្រើ​រសជាតិ​បន្ថែម​ទៀត​ទេ។

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​ NKC,​ ដែល​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​អាហ្វ្រិក​ខាង​ត្បូង​ និយាយ​ថា​ គោលការណ៍​ណែនាំ​ទាំង​ឡាយ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​រស់នៅ​របស់​ជនជាតិ​អាហ្វ្រិក​រាប់​លាន​នាក់​ដែល​ពឹងពាក់​ទៅ​លើ​របរ​កសិកម្ម​ថ្នាំជក់។​ សេចក្តីរាយការណ៍​និយាយ​ថា​មនុស្ស​ជិត​បួន​លាន​នាក់​នៅ​ក្នុង​ប្រទេស​ម៉ូហ្សាមប៊ីក (Mozambique)​ យូហ្កាន់ដា (Uganda)​ ហ្សាមប៊ៀ (Zambia)​ និង​ ហ្សីមបាវ៉េ (Zimbabwe)​ នឹង​ត្រូវ​បាន​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ។

ចាប់​តាំង​ពី​ខែ​មិថុនា​មក​ សរអ​បាន​ហាម​ក្រុម​ហ៊ុន​បារី​ពី​ការ​ប្រើ​ពាក្យ​បោក​បញ្ឆោត​ដូច​ជា​ថា​ “ស្រាល” “ខ្សោយ”​ និង​ “មានជ័រតិច”។

កាល​ពី​សប្តាហ៍​មុន​ ក្រុម​មន្ត្រី​សុខភាព​សហព័ន្ធ​បាន​ប្រកាស​អំពី​ការងារ​ថ្មីៗ​ដើម្បី​ត្រួត​ពិនិត្យ​ថ្នាំ​ជក់​។​ ការងារ​ទាំង​នេះ​ រួម​មាន​ការ​តម្រូវ​ឲ្យ​មាន​ពាក្យ​ព្រមាន​សុខភាព​ទូលំ​ទូលាយ​នៅ​លើ​កញ្ចប់​បារី​ និង​ការ​ឃោសនា​ពាណិជ្ជកម្ម។

ក្រុម​មន្ត្រី​ក៏​ចង់​តម្រូវ​ឲ្យ​មាន​ “ពាក្យ​ព្រមាន​សុខភាព​ដែល​រស់​រវើក”​ ថ្មី​ នៅ​ក្នុង​ពេល​ពីរឆ្នាំ​ផងដែរ​។​ ការ​ស្នើ​ទាំង​នោះ​មាន​ទាំង​រូប​គំនូរ​ស្ត្រី​ម្នាក់​បង្ហើរ​ផ្សែង​បារី​ដាក់​មុខ​ទារក​ម្នាក់​ និង​រូបភាព​មួយ​ស្តីពី​ សួតមាន​ជម្ងឺ​ដាក់​នៅ​ជិត​រូប​សួត​ដែល​មាន​សុខភាព​ល្អ។

លោក​អ្នក​អាច​រក​ទំនាក់​ទំនង​នៃ​រូបភាព​ទាំង​ឡាយ​នោះ​នៅ​ក្នុង​វ៉េបសាយ​របស់​voaspecialenglish.com៕

ប្រែសម្រួល​ដោយ​អ្នកស្រី នុច សារីតា

XS
SM
MD
LG