ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារាង​ពេល​វេលា​នៃជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល (ភាគ២)

កាលពីថ្ងៃទី​៧​​ តុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស់​បាន​ឆ្លង​ចូល​ភាគខាងត្បូង​អ៊ីស្រាអែល​ដោយ​សម្លាប់​មនុស្ស​១២០០​នាក់​និង​ចាប់​ជម្រិត​មនុស្ស​២៤០អ្នក​ផ្សេង​ទៀត។ ដើម្បី​ឆ្លើយតប អ៊ីស្រាអែល​បានប្រកាស​ធ្វើ​សង្រ្គាម​ជាមួយ​ហាម៉ាស់​និង​បាន​វាយប្រហារ​តាមអាកាស​និង​វាយលុក​ផ្លូវគោក​ទៅក្នុង​តំបន់ហ្កាហ្សា។ បន្ទាប់​ពី​ការ​ប្រយុទ្ធ​ច្រើន​ជាង​៩០ថ្ងៃ ជនជាតិ​ប៉ាឡេស្ទីន​ជាង​២ម៉ឺន​នាក់​ក្នុង​តំបន់ហ្កាហ្សា​ត្រូវបាន​សម្លាប់ និង​ជាច្រើន​លាននាក់ទៀត​បាន​ផ្លាស់​ទីលំនៅ។ ផ្ទះសម្បែង​ សាលា​រៀន​ ព្រះវិហារ​ឬ​អគារ​ផ្សេង​ៗ​ត្រូវបាន​កម្ទេច។ អ្នកជំនាញ​និយាយ​ថានេះ​ជា​​ការ​ប្រយុទ្ធ​ដ៏​សាហាវបំផុត​ក្នុង​ប្រវត្តិសាស្ត្របច្ចុប្បន្ន។ ហាម៉ាស់​បន្ត​ឃុំ​ខ្លួន​ចំណាប់ខ្មាំង​១០០​នាក់​នៅ​ហ្កាហ្សា​។ អ៊ីស្រាអែល​បានរាយការណ៍​ថា​ទាហាន​របស់​ខ្លួន​ចំនួន​១៧៥​នាក់​បាន​ស្លាប់។ ខាងក្រោម​នេះ​ជា​ភាគ២នៃ តារាង​ពេលវេលា​ដែល​បង្ហាញ​ពីប្រវត្តិ​របស់​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល ដែល​បណ្តាល​ឲ្យ​មាន​ការ​វាយប្រហារ​តាំង​ពីថ្ងៃទី​៧តុលា ឆ្នាំ២០២៣​មក។


XS
SM
MD
LG