ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Tillerson៖​ ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​មាន​កម្រិត​ខ្ពស់


មន្រ្តី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi លើក​ដៃ​ខណ​ដែល​លោកកំពុង​ចាប់ដៃ​ជាមួយ​និង​រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក Rex Tillerson មុន​នឹង​ជំនួន​ទ្វេភាគី​នៅផ្ទះសំណាក់នៃ​រដ្ឋ Diaoyutai State Guesthouse ទីក្រុង​ប៉េកាំងប្រទេស​ចិន​កាល​ពី​ថ្ងៃទី​១៨ មីនា ២០១៧។
មន្រ្តី​ក្រសួង​ការបរទេស​ចិន​លោក Wang Yi លើក​ដៃ​ខណ​ដែល​លោកកំពុង​ចាប់ដៃ​ជាមួយ​និង​រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក​លោក Rex Tillerson មុន​នឹង​ជំនួន​ទ្វេភាគី​នៅផ្ទះសំណាក់នៃ​រដ្ឋ Diaoyutai State Guesthouse ទីក្រុង​ប៉េកាំងប្រទេស​ចិន​កាល​ពី​ថ្ងៃទី​១៨ មីនា ២០១៧។

អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​ចិន​ដែល​ជាប្រទេសទី​៣ហើយ​និង​ជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្ស​ន​កិច្ច​លើក​ដំបូង​របស់​លោក​នៅ​ទ្វីបអាស៊ី​ដោយ​ផ្តោត​លើ​ប្រទេស​កូរ៉េខាង​ជើង​ហើយ​និង​កម្មវិធីនុយក្លែអ៊ែ​និង​កាំ​ជ្រួច​មីស៊ីល​ដ៏​ចម្រូង​ចម្រាស់​របស់​ប្រទេស​នេះ។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ​នេះបន្ទាប់​ពី​ជំនួប​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ជាមួយ​លោក Wang Yi ​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​អំពី​ការតានតឹង​នៅលើឧបទ្វីប​កូរ៉េ​បាន​ស្ថិតក្នុង​ភាពគ្រោះ​ថ្នាក់​មួយ។

​អ្នកការទូត​សហរដ្ឋអាមេរិក​រូប​នេះ ​បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​គិតថា ​យើង​មាន​ទស្សនរួម​ថា ​ការ​តានតឹង​នៅ​ក្នុង​ឧបទ្វីប​នេះ​មាន​កម្រិត​ខ្ពស់​ណាស់​នៅ​ពេល​នេះ‍»។​លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​មាន​ប្រសាសន៍​ទៀត​ថា ​«​យើង​នឹង​ធ្វើ​ការ​ជាមួយ​គ្នាដើម្បី​ឲ្យ​ដឹង​ថា​ តើ​យើង​អាចយករដ្ឋាភិបាល​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ទៅ​កាន់ទី កន្លែង​មួយ​ដែល​ពួកគេចង់​ធ្វើ​ឲ្យ​មានមាគ៌ា​ប្លែក​ពី​មុន ​ធ្វើមាគ៌ា​ត្រឹមត្រូវ​មួយ​ ហើយចេញពី​ការ​អភិវឌ្ឍ​អាវុធ​នុយក្លែអ៊ែ‍»។

​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Tillerson ​មាន​គម្រោង​ជួប​ជាមួយ​ប្រធានា​ធិបតី​ចិន​ ស៊ី​ ជីងពីង​ ​នៅ​ថ្ងៃ​អាទិត្យស្អែក​នេះ។​ ក្រៅ​ពី​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង ​ការ​ពិភាក្សា​ទំនង​ផ្តោត​លើ​ពាណិជ្ជកម្ម​ហើយ​ជម្លោះ​ទឹក​ដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

​កាល​ពី​ដំបូង​នៅ​ក្នុង​សប្តាហ៍​នេះ ​លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិកាំង ​បាន​អំពាវនាវ​ដល់​ប្រទេស​ចិន​ឲ្យ​បង្កើន​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​កូរ៉េខាង​ជើង​បោះ​បង់​កម្មវិធី​នុយក្លែអ៊ែ​របស់​ខ្លួន។​ លោករដ្ឋ​មន្រ្តីការ​បរទេស Tillerson ​ក៏​បាន​លើក​ទឹក​ចិត្ត​ប្រទេស​ចិន​ឲ្យ​អនុវត្ត​ឲ្យ​បានពេញ​លេញ​នូវការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ដែល​មាន​ន័យ​ថា ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋាភិបាល​កូរ៉េខាង​ជើង៕


XS
SM
MD
LG