ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​៣​នាក់​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចាប់ខ្លួន

Jesse Hughes សមាជិក​ក្រុម​តន្រ្តី​ Eagles of Death Metal ជា​ក្រុម​ដែល​បាន​លេង​តន្រ្តី​នៅ​ពេល​មាន​ការវាយ​ប្រហារ​នៅ​កន្លែង​ប្រគុំ​តន្រ្តី Bataclan ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​១៣ ខែ​វិច្ឆិកា​ បាន​មក​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​៨៩​នាក់​ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បារាំង​បាន​ផ្សាយ​ថា​ ប៉ូលិស​ប្រទេស​បារាំង​បាន​ចាប់​ខ្លួន​បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ប៉ារីស ខណៈ​ដែល​ការវាយឆ្មក់​ចាប់ខ្លួន​នានា​នៅ​តែ​បន្ត​ទូទាំង​ប្រទេស​បារាំង​ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​នានា​នៅ​ក្នុង​ការវាយ​ប្រហារ​កាល​ពី​ខែ​មុន ដែល​ក្រុម​រដ្ឋឥស្លាម​អះអាង​ថា​ ខ្លួន​ជា​អ្នក​ធ្វើ​រឿង​នេះ​។

អាជ្ញាធរ​បារាំង​នានា​បាន​ថ្លែង​ថា ​ជា​ផ្នែក​មួយ​នៃ​ការស៊ើប​អង្កេត​ដ៏​ធំ​ទៅ​លើ​ការវាយប្រហារ​នានា​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១៣០​នាក់​និង​របួស​៣៥០​នាក់​ ប៉ូលិស​បាន​ធ្វើការវាយឆ្មក់​ចាប់​ខ្លួន​ចំនួន​២៧០០​កន្លែង និង​បាន​ឃុំឃាំង​មនុស្ស​ចំនួន​៣៦០​នាក់​ឲ្យ​នៅ​ក្នុង​ផ្ទះ​មិន​ឲ្យ​ចេញ​ទៅ​ណា។

ការិយាល័យ​ព្រះរាជអាជ្ញា​ក្នុង​ទីក្រុង​ប៉ារីស​ក៏​បាន​ឲ្យ​ផង​ដែរ​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​នៅ​ភាគខាង​ជើង​ប្រទេស​បារាំង ដោយ​សង្ស័យ​ថា ​ពួកគេ​បាន​ជួយ​ភេរវករ​រូប​នោះ​ក្នុង​ការវាយប្រហារ​នៅ​ផ្សារ​ទំនើប​ Kosher កាល​ពី​ខែ​មករា។

ការចាប់​ខ្លួន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​មាន​ការវាយប្រហារ​នានា​ទៅ​លើ​សារព័ត៌មាន Charlie Hebdo និង​ទៅ​លើផ្សារ​ទំនើប ​Kosher ដែល​បាន​កើត​ឡើង​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​១៧​នាក់៕

XS
SM
MD
LG