ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​នៅ​បន្ត​រង​ការ​គំរាម​កំហែង ក្រោយ​ការ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​នានា​នៅ​កម្ពុជា​កំពុង​តែ​ប្រឹងប្រែង​ងើប​ឡើង​វិញ បន្ទាប់ពី​រង​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨។ ការ​បង្ក្រាប​នេះ​បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​ស្ថានីយ​វិទ្យុ​រាប់​សិប​កន្លែង និង​កាសែត​លេចធ្លោ​មួយ​ចំនួន បញ្ឈប់​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស រួម​ទាំង​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​អ្នក​កាសែត​ពីរ​នាក់​ដាក់​ពន្ធនាគារ​ពី​បទ​ចារកម្ម​ផង​ដែរ។ លោក Brian Padden នៃ VOA រាយការណ៍​ពី​រាជធានី​ភ្នំពេញ​មក​ថា រដ្ឋាភិបាល​កម្ពុជា​ឥឡូវ​នេះ​បាន​បន្ធូរបន្ថយ​ការ​ដាក់​សម្ពាធ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះៗ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​គំរាម​ដាក់​ទណ្ឌកម្ម ក៏​ប៉ុន្តែ​អ្នក​កាសែត​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សម្រាប់​ការ​សរសេរ​សេចក្ដីរាយការណ៍​ណា​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្ដី​ប្រែ​សម្រួល។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG