អ្នកគាំទ្ររាប់ម៉ឺននាក់របស់គណបក្សនយោបាយធំៗពីរនៅក្នុងប្រទេសកម្ពុជាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សជំទាស់សង្គ្រោះជាតិ បានចេញហែក្បួនឃោសនាគណបក្សតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងបង្ហាញការគាំទ្ររបស់ខ្លួននៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃសុក្រនេះ។
គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្តុំគ្នាក្នុងផ្លូវថ្មីមួយកន្លែងក្នុងក្រុងភ្នំពេញមុនពេលហែក្បួន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលកាន់អំណាចអស់រយៈពេល៣២ឆ្នាំបានដឹកនាំក្បួនយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជានេះជាលើកដំបូង។ គណបក្សកាន់អំណាចនេះ អះអាងថានឹងមានអ្នកចូលរួមប្រមាណ១៥ម៉ឺននាក់។
រីឯគណបក្សជំទាស់ដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិបានប្រមូលផ្តុំគ្នាក្បែវត្តចាស់ ជាទីតម្កល់និងធ្វើបុណ្យសពរបស់អ្នកវិភាគ កែម ឡី ដែលត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្តាលថ្ងៃ។ ក្បួនឃោសនាបោះឆ្នោតឃុំ-សង្កាត់ថ្ងៃចុងក្រោយរបស់គណបក្សជំទាស់ ដឹកនាំដោយលោក កឹម សុខា ជាប្រធានគណបក្ស ដែលមានមហាជនជាអ្នកគាំទ្រដង្ហែក្បួនឃោសនាថ្ងៃផ្ដាច់ព្រ័ត្រនេះប្រមាណ១០ម៉ឺននាក់។
ពលរដ្ឋកម្ពុជាចំនួនជិត៨លាននាក់ បានចុះឈ្មោះបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១.៥៧២នាក់ សម្រាប់ឃុំសង្កាត់ចំនួន១.៦៤៦ ទូទាំងប្រទេស នឹងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕