បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ Donald Trump និងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ធ្វើការជជែកដេញដោលគ្នាជាលើកទីបី ក្នុងការប្រកួតដណ្តើមតំណែងជាប្រធានាធិបតីអាមេរិក។ នេះជា ឱកាសចុងក្រោយសម្រាប់ប្រជាជនអាមេរិករាប់សិបលាននាក់ ដើម្បីមើលការផ្តោះផ្តងគោលនយោបាយរបស់បេក្ខជនប្រធានាធិបតីទាំងពីររូបទៅលើបញ្ហាផ្សេងៗ។