ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម ​រង្ស៊ី៖ ការ​ចូល​ប្រជុំ​សភា​បំពេញ​ភាព​ស្រប​ច្បាប់​បាន​គឺ​ត្រូវ​ចាំ​មើល​ទង្វើ​បក្ស​កាន់​អំណាច

  • សុខ ខេមរា

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ពិភាក្សា​អំពី​ឯកភាព​ជាតិ និង​យន្តការ​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចម្រើន និង​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ និង​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ក្នុង​កម្មវិធី Hello VOA ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០១៦។

សមាជិក​សភា​គណបក្ស​ជំទាស់​បាន​ផ្អាក​កិច្ចប្រជុំ​ជាច្រើន​ខែ​ហើយ ​ក្រោយ​ពេល មេដឹកនាំ​ពួកគេ​ត្រូវ​ជាប់​ក្តីក្តាំ​ក្នុងរឿង​តុលាការ​ដែល​គេ​ចាត់ទុក​ថា​ជា​ការប្រឌិត​នោះ ដោយ​ទុក​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើការ​ជា​របៀប​ឯកបក្ស។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​ បាន​អះអាង នៅ​ថ្ងៃនេះ​ថា​ គណបក្ស​លោក​មាន​បំណង​ចូល​ប្រជុំ​សភា​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់ តាម​បែប​ប្រជាធិបតេយ្យ ​សេរីនិយម​និង​ពហុបក្ស ​តែ​លោក​ថា កាយវិការ​របស់​គណបក្ស​កាន់​អំណាច​ជារឿង​សំខាន់​ ថាតើ​នឹង​ឈប់​ធ្វើទុក្ខ​បុកម្នេញ​គណបក្ស​ជំទាស់​ ក្រុម​អង្កការ​សង្គម​ស៊ីវិល​ និង​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ ឬ​យ៉ាង​ណា។

សមាជិក​សភា​គណបក្ស​ជំទាស់​បាន​ផ្អាក​កិច្ចប្រជុំ​ជាច្រើន​ខែ​ហើយ ​ក្រោយ​ពេល មេដឹកនាំ​ពួកគេ​ត្រូវ​ជាប់​ក្តីក្តាំ​ក្នុងរឿង​តុលាការ​ដែល​គេ​ចាត់ទុក​ថា​ជា​ការប្រឌិត​នោះ ដោយ​ទុក​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើការ​ជា​របៀប​ឯកបក្ស។​ តែ​សមាជិក​ខ្លះ​បាន​ចូល​ប្រជុំ​ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍ នយោបាយ​មាន​ការ​ធូរស្រាល​បន្តិច។

សូម​ស្តាប់​ការ​បក​ស្រាយ​ទាំងស្រុង​របស់​លោក​ សម រង្ស៊ី ​ក្នុងកម្មវិធី​ Hello​ VOA​ កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​ទី៦ ​ខែតុលា ​ឆ្នាំ២០១៦​ នៅពេល​លោក​បំពេញ​ទស្សកិច្ច​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង​សំខាន់ៗ​ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ដើម្បី​ប្រមូល​ការ​គាំទ្រ​នយោបាយ៕

XS
SM
MD
LG