នាយករដ្ឋមន្ត្រីអង់គ្លេសរិះគន់«ពាក្យកុហកនិងព័ត៌មានមិនពិត»នៅក្នុងជម្លោះកាន់តែខ្លាំងជាមួយលោក Musk
- Henry Ridgwell
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានរិះគន់ដោយលោកប្រើពាក្យថា «ចែករំលែកពាក្យកុហកនិងព័ត៌មានមិនពិត» បន្ទាប់ពីលោករងការរិះគន់ពី នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ដ Tesla គឺលោកមហាសេដ្ឋី Elon Musk។ លោក Musk ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump បានចោទលោក Starmer ថាបរាជ័យក្នុងការកាត់ទោសរឿងក្ដីចាស់ៗអំពីការកេងប្រវ័ញ្ចផ្លូវភេទកុមារ។ លោក Henry Ridgwell រាយការណ៍អំពីអន្តរាគមន៍ចុងក្រោយមួយចំនួនពីលោក Musk នៅក្នុងនយោបាយអឺរ៉ុប។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕