បច្ចេកវិទ្យានាពេលអនាគតនឹងផ្លាស់ប្ដូរមុខងាររបស់មនុស្ស (VOA វិទ្យាសាស្រ្ត ៦៦)
លោក Daniel និងលោក Richard Susskind បានសរសេរនៅក្នុងសៀវភៅថ្មីរបស់ពួកគេដែលមានចំណងជើងថា «ការងារនាពេលអនាគត» យ៉ាងដូច្នេះថា «នាពេលអនាគត ម៉ាស៊ីននឹងបញ្ជាគ្រប់យ៉ាង ដូចជាប្រព័ន្ធកុំព្យូទ័រដែលមានសមត្ថភាពអាចដោះស្រាយបញ្ហាបានដោយមិនត្រូវការមនុស្សជាដើម»។ អ្នកនិពន្ធទាំងពីរបានលើកឡើងថា បច្ចេកវិទ្យានឹងជំនួសការងារជាច្រើន និងកែប្រែមធ្យោបាយក្នុងការទទួលយកនិងផ្ទេរចំណេះដឹងផងដែរ។ នៅក្នុងបទសន្ទនាមួយជាមួយនឹងអ្នកនិពន្ធសៀវភៅទាំងពីររូបនេះ លោក Jela de Franceschi នៃ VOA បានពិនិត្យមើលលម្អិតទៅលើការអះអាងរបស់ពួកគេនៅក្នុងសៀវភៅនោះ ដែលបានទទួលការកោតសរសើរយ៉ាងខ្លាំងពីប្រទេសអង់គ្លេសនិងសហរដ្ឋអាមេរិក។ នាង ហុង ចិន្តា ជូនសេចក្តីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
១៨ កុម្ភៈ ២០២១
លេងវីដេអូហ្គេមលើម៉ាស៊ីនកុំព្យូទ័របង្វិលតួបាន
-
១៧ វិច្ឆិកា ២០២០
ក្រុមហ៊ុន Ford ប្រើប្រាស់ឆ្កែយន្តដើម្បីកំណត់ផែនទី