ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​នា​ពេល​អនាគត​នឹង​ផ្លាស់ប្ដូរ​មុខងារ​របស់​មនុស្ស (VOA វិទ្យាសាស្រ្ត ៦៦)


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Daniel និង​លោក Richard Susskind បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ថ្មី​របស់​ពួកគេ​ដែល​មាន​ចំណង​ជើង​ថា «ការងារ​នា​ពេល​អនាគត» យ៉ាង​ដូច្នេះ​ថា «នា​ពេល​អនាគត ម៉ាស៊ីន​នឹង​បញ្ជា​គ្រប់យ៉ាង ដូចជា​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​បាន​ដោយ​មិន​ត្រូវ​ការមនុស្ស​ជាដើម»។ អ្នកនិពន្ធ​ទាំងពីរ​បាន​លើក​ឡើង​ថា បច្ចេកវិទ្យា​នឹង​ជំនួស​ការងារ​ជាច្រើន ​​និង​កែប្រែ​មធ្យោបាយ​​ក្នុង​ការទទួល​យក​និង​ផ្ទេរ​ចំណេះដឹង​ផង​ដែរ។ នៅ​ក្នុង​បទសន្ទនា​មួយ​ជាមួយ​នឹង​​អ្នកនិពន្ធ​សៀវភៅ​ទាំង​ពីរ​រូប​នេះ លោក ​Jela de Franceschi ​នៃ VOA បាន​ពិនិត្យ​មើល​លម្អិត​ទៅ​លើ​ការអះអាង​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​នោះ ដែល​បាន​ទទួល​ការកោតសរសើរ​យ៉ាង​ខ្លាំង​ពី​ប្រទេស​អង់គ្លេស​និង​សហរដ្ឋអាមេរិក។ នាង ហុង ចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG