ផលប៉ះពាល់មុខពីរនៃបម្រែបម្រួលអាកាសធាតុ និងរបៀបដោះស្រាយបញ្ហានេះ
ដោយសារតែការបញ្ចេញឧស្ម័នកាបូនិក ទឹកសមុទ្រកំពុងមានជាតិអាស៊ីដ ដែលធ្វើឱ្យបែកសំបកគ្រំសមុទ្រនិងបំផ្លាញឆ្នេរសមុទ្រ។ ការឡើងជាតិអាស៊ីដនេះបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលស្រូបយកកាបូនឌីអុកស៊ីតពីទឹកសមុទ្របានច្រើនជាងកាបូនឌីអុកស៊ីតដែលយានយន្តនៅទូទាំងពិភពលោកបញ្ចេញចោលទៅក្នុងបរិយាកាស។ នៅក្នុងរបាយការណ៍ភាគទី១នៃកម្មវិធី «ឆ្នេរសមុទ្រ និងអាកាសធាតុ» នេះ អ្នកនាង Veronica Balderas Iglesias នៃ VOA រាយការណ៍ពីជ្រោយ Gloucester Point រដ្ឋVirginia សហរដ្ឋអាមេរិក អំពី«ផលប៉ះពាល់មុខពីរ» នៃបម្រែបម្រួលអាកាសធាតុ និងរបៀបដោះស្រាយបញ្ហានេះ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕