ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​លោក ត្រាំ ​សង្ឃឹម​ថា​នឹង​បោះឆ្នោត​ឲ្យ​លោក​ឈ្នះការបោះឆ្នោត​ឆ្នាំ​២០២០


អ្នកគាំទ្រ​លោក ត្រាំ ​សង្ឃឹម​ថា​នឹង​បោះឆ្នោត​ឲ្យ​លោក​ឈ្នះការបោះឆ្នោត​ឆ្នាំ​២០២០
សូម​រង់ចាំ
Embed

No media source currently available

0:00 0:04:26 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានា​ធិបតី​សហរដ្ឋ​​អាមេរិក​លោក​ដូណាល់ ​ត្រាំ បាន​ឈ្នះ​ការ​បោះឆ្នោត​តាមប្រព័ន្ធ​​ជ្រើសរើស​ប្រតិភូ ក៏ប៉ុន្តែ ​បាន​​ចាញ់​ការ​បោះឆ្នោត​ដោយ​ផ្ទាល់។ ​អត្រា​ពេញចិត្ត​នឹង​ការងារ​របស់​លោក​ប្រធានា​ធិបតី​ ​ជានិច្ចកាល​ស្ថិត​នៅ​ក្រោម​៥០​ភាគរយ។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​ TIME ​កាល​ពី​ពេល​ថ្មីៗ​នេះ ​លោក​ត្រាំ ​បាន​និយាយ​ថា ​លោក​មិន​ចាំបាច់​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុម​អ្នក​បោះឆ្នោត​ឯករាជ្យ​ទេ ​ពី​ព្រោះ​តែ​មូលដ្ឋានអ្នក​គាំទ្រ​របស់​លោក ​មាន​ភាព​រឹង​មាំ​បំផុត។ តើ​នរណា​បង្កើត​មូលដ្ឋាន​គាំទ្រ​របស់​លោក​ត្រាំ?​ តើ​ហេតុ​ផល​អ្វី​ដែល​ញ៉ាំង​ឲ្យ​ពួកគេ​ធ្វើ​ដូច​នេះ ​ហើយ​តើ​ការ​គាំទ្រ​របស់​ពួកគេ​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​​លោក ​ត្រាំ ​ជាប់​ឆ្នោតអាណត្តិ​ទី​២​ដែរ​ឬទេ?។ អ្នកស្រី Patsy Widakuswara ​អ្នក​យក​ព័ត៌មាន​របស់ VOA ​ប្រចាំ​នៅ​សេតវិមាន ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Orlando រដ្ឋFlorida ​ដើម្បី​ពិនិត្យ​មើល​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​ការ​បោះ​ឆ្នោត​អាណត្តិ​ទី២​របស់​ប្រធានាធិបតី​ ត្រាំ ​ហើយ​រាយការណ៍​អំពី​រឿង​នេះ។ លោក ​ជឹង ​ប៉ូជីន ប្រែសម្រួល​សេចក្តី​រាយការណ៍​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG