បទចោទព្រហ្មទណ្ឌ ៥៤ករណី ផ្សេងទៀតដែលលោក Trump ប្រឈម
អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានកាត់ក្តីឲ្យមានទោសលើបទព្រហ្មទណ្ឌទាំង៣៤ករណីក្នុងតុលាការព្រហ្មទណ្ឌក្នុងទីក្រុងញូវយ៉ក ដែលរួមមានបទព្យាយាមដោយខុសច្បាប់លើការបង្កើនឥទ្ធិពលទៅលើលទ្ធផលបោះឆ្នោតដ៏ជោគជ័យរបស់លោកក្នុងឆ្នាំ២០១៦ តាមការបង់ប្រាក់បំបិទមាត់ឲ្យតារាភាពយន្តអាសអាភាសដែលបាននិយាយថានាងបានរួមភេទជាមួយលោក។ លោកនៅតែប្រឈមនឹងការកាត់ទោសព្រហ្មទណ្ឌបីផ្សេងទៀត ដែលសរុបមានចំនួន៥៤បទចោទ រួមមានការសមគំនិតដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ លោក Trump បានបដិសេធថាមិនមានកំហុសក្នុងករណីទាំងនោះ។ នេះជាតារាងសង្ខេបករណីទាំងបីនោះនិងបណ្តាការចោទប្រកាន់ដែលទាក់ទង៖
![](https://gdb.voanews.com/01000000-0aff-0242-74df-08dc8678bc01_w1024_q10_s.jpg)
១
![](https://gdb.voanews.com/01000000-0aff-0242-d199-08dc8678bbf4_w1024_q10_s.jpg)
២
![](https://gdb.voanews.com/01000000-0aff-0242-1c72-08dc8678bc00_w1024_q10_s.jpg)
៣
![](https://gdb.voanews.com/01000000-0aff-0242-1563-08dc8678bbf5_w1024_q10_s.jpg)
៤