ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​នឹង​បង្កើន​ប្រាក់​បៀវត្សរ៍​ប្រចាំ​ថ្ងៃ​ទាប​បំផុត​ដល់​៤០០បាត​ក្នុង​ខែ​តុលា


រូបឯកសារ៖ បុគ្គលិកធនាគារ​ម្នាក់​កំពុង​ត្រួតពិនិត្យ​ក្រដាសប្រាក់​ថៃ​ នៅ​ក្នុងធនាគារ Kasikornbank ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ បុគ្គលិកធនាគារ​ម្នាក់​កំពុង​ត្រួតពិនិត្យ​ក្រដាសប្រាក់​ថៃ​ នៅ​ក្នុងធនាគារ Kasikornbank ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

អ្នក​នាំពាក្យម្នាក់​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍​ថា រដ្ឋាភិបាល​ថៃគ្រោង​នឹង​បង្កើនប្រាក់​បៀវត្សរ៍​ប្រចាំថ្ងៃ​ទាបបំផុតដល់ ៤០០ បាត ស្មើ​នឹង​ ១០ ដុល្លារ ៨៤ សេន ដែល​ជាគោលនយោបាយ​មួយ​អាចជួយ​បង្កើន​ការប្រើប្រាស់​គ្រឿង​ឧបភោគ​បរិភោគ នៅក្នុង​ប្រទេសនេះ​ដែលមាន​សេដ្ឋកិច្ច​ធំ​ទី ២ ​នៅតំបន់អាស៊ីអាគ្នេយ៍។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Chai Wacharonke អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បានថ្លែង​ថា ​គណៈកម្មាធិការ​មួយនឹង​ប្រជុំគ្នា​ដើម្បី​ស្ទង់ប៉ាន់មើលឧស្សាហកម្ម​ណា​ខ្លះ​ប្រុងប្រៀបខ្លួនសម្រាប់កំណើន​នេះ ​និងជំនួយអ្វី​ខ្លះដែល​អាច​ផ្តល់បានដល់​ឧស្សាហកម្ម​ណា​ខ្លះ​ ដែល​មិនទាន់បាន​ប្រុងប្រៀប​សម្រាប់​ការ​ដំឡើងប្រាក់​ឈ្នួល​នេះ។

នៅ​ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាលថៃ​បានកាត់បន្ថយ​ការព្យាករណ៍ការលូតលាស់​សម្រាប់​ឆ្នាំ ២០២៤ ពី ២,៨% មក​នៅ​ត្រឹម ២,៤% តែនិយាយ​ថា ការលូតលាស់​នៅ​តែអាចកើន​ដល់ ៣,៣% ប្រសិនបើ​ការផ្តល់ជំនួយ ៥០០ ពាន់​លានដុល្លាររបស់​ខ្លួនចាត់ចែង​ឡើង​ដើម្បីបង្កើនការចាយ​វាយ​នឹងចាប់ផ្តើមនៅក្នុង​ត្រីមាស​ទីបួន​តាមការ​រំពឹងទុក។

កាលពីឆ្នាំទៅ រដ្ឋាភិបាល​បាន​ប្រកាស​អំពី​កំណើនប្រាក់បៀវត្សរ៍​ប្រចាំថ្ងៃទាប​បំផុតចំនួន ២,៣៧% ពី ​៣៣០ បាត ​ទៅ​ដល់ ៣៧០ បាត​ ដែលជាកំណើនមួយដែល​លោកនាយក​រដ្ឋមន្ត្រី Srettha Thavisin ថាតិច​ពេក។

គណបក្ស Pheu Thai គ្រប់គ្រង​ប្រទេសបានធ្វើការឃោសនា​បោះឆ្នោត​ដោយ​បានសន្យា​ថា នឹងបង្កើនប្រាក់បៀវត្សរ៍​ប្រចាំ​ថ្ងៃ​ទាប​បំផុតដល់​ ៦០០ ​បាត មុនឆ្នាំ ២០២៧។

រដ្ឋាភិបាល​មុនបានដំឡើងប្រាក់បៀវត្សរ៍​ទាបបំផុត​ចំនួន ៥,០២%​ កាលពី​ឆ្នាំ ២០២២៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG