ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តីព្រាងច្បាប់ស្តីពីការរៀបការអ្នកស្រឡាញ់ភេទដូចគ្នានៅថៃឆ្លងផុតដំណាក់កាលទី១ក្នុងព្រឹទ្ធសភា


THAILAND-POLITICS-LGBT-MARRIAGE
THAILAND-POLITICS-LGBT-MARRIAGE

ព្រឹទ្ធសភា​ប្រទេស​ថៃ​បាន​បញ្ជូន​ច្បាប់​អាពាហ៍ពិពាហ៍​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​របស់​ប្រទេស​នេះក្នុង​ពេល​កន្លង​ទៅ ទៅ​ឱ្យ​គណៈកម្មការ​មួយដើម្បីត្រួតពិនិត្យ​បន្ថែម​ទៀត​ ​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែងដើម្បី​ក្លាយ​ជា​ប្រទេស​ទី​ ១ ​ក្នុង​តំបន់​ ក្នុង​ការធានា​និង​ទទួល​ស្គាល់​សិទ្ធិស្មើគ្នា​នៃ​គូស្វាមី​ភរិយា​ដែល​មាន​ភេទ​ដូច​គ្នា។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AFP។

សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ឆ្លងកាត់​ការ​យល់ព្រមក្នុងតំណាក់កាល​ទី​ ១ របស់​ព្រឹទ្ធសភា​ថៃក្នុង​កិច្ចប្រជុំនៅ​ថ្ងៃ​អង្គារ​នេះ​ ​ដោយ​មាន​សំឡេង​គាំទ្រ​ ១៤៧​ ទល់​នឹង ​១៥៨​ នៃ​ច្បាប់​ដែល​គេហៅ​ថា​ជា​ច្បាប់​អាពាហ៍ពិពាហ៍​ដែល​មាន​សិទ្ធិស្មើគ្នា​ ដែល​ជា​ការ​ធ្វើ​វិសោធនកម្ម​លើ​ក្រម​ពាណិជ្ជកម្ម​និង​រដ្ឋប្បវេណី​របស់​ប្រទេស​ថៃ។ ​

ប្រទេស​ថៃមាន​កេរ្តិ៍​ឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ ក្នុង​ការ​អនុគ្រោះ​ដល់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ដោយក្រុមសកម្មជនបាន​ព្យាយាមតស៊ូលើ​បញ្ហា​នេះ​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ ​ប្រឆាំង​លើ​ការ​ឱ្យ​តម្លៃ​និង​អកប្បកិរិយា​បែប​អភិរក្សនិយម​របស់​ប្រទេស​នេះ​ក្នុង​ពេល​កន្លង​ទៅ។​

នៅ​ទូទាំង​ទ្វីបអាស៊ី​ទាំង​មូល​ ​មាន​តែ​កោះតៃវ៉ាន់និង​ប្រទេស​នេប៉ាល់​តែប៉ុណ្ណោះ​ ​ដែល​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។​ ​តុលាការ​ជាន់ខ្ពស់​បំផុត​ក្នុង​ប្រទេស​ឥណ្ឌា​ បានទុកបញ្ហា​នេះ​ឱ្យ​សភាឥណ្ឌា​ជា​អ្នក​សម្រេច រីឯ​តុលាការ​ជាន់ខ្ពស់​ក្នុង​ក្រុង​ហុងកុង​វិញ​ ​មិនបាន​ផ្តល់​សិទ្ធិ​ពេញ​លេញ​ទាំង​ស្រុង​ដល់​ការរៀបការ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នេះ​ឡើយ៕ ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG