ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​រំពឹង​ថា​នឹង​មាន​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ នៅ​ឆ្នាំ​ក្រោយ បន្ទាប់ពី​បាន​ធ្វើ​តេស្ត​លើ​សត្វ​កណ្ដុរ


រូប​ភាព​បង្ហាញ​ពី​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​និង​ម្ជុលចាក់ថ្នាំ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០។
រូប​ភាព​បង្ហាញ​ពី​ដប​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​និង​ម្ជុលចាក់ថ្នាំ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២០។

ប្រទេស​ថៃ​រំពឹង​ថា​ នឹង​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នៅ​ឆ្នាំ​ក្រោយ បន្ទាប់ពី​បាន​លទ្ធផល​ល្អ​លើ​ការ​សាកល្បង​លើ​សត្វ​កណ្ដុរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​ថៃ​មួយ​រូប​ នៅ​ថ្ងៃ​ពុធ​នេះ។

ប្រទេស​ថៃ​នឹង​ចាប់ផ្ដើម​ធ្វើ​សាកល្បង​វ៉ាក់សាំង mRNA នេះ លើ​សត្វ​ស្វា​នៅ​សប្ដាហ៍​ក្រោយ បន្ទាប់ពី​បាន​ទទួល​ជោគជ័យ​លើ​ការ​ពិសោធន៍​លើ​សត្វ​កណ្ដុរ​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Taweesin Wisanuyothin អ្នក​នាំ​ពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូវីដ១៩ របស់​រដ្ឋាភិបាល​ថៃ។

លោក​និយាយ​ដូច្នេះ​ថា៖ «គេ​រំពឹង​ថា​នឹង​អាច​ប្រើ​វ៉ាក់សាំង​នេះ​បាន​នៅ​ឆ្នាំ​ក្រោយ»។

នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​លើ​ពិភពលោក វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ជាង ១០០ ប្រភេទ កំពុង​ត្រូវ​បាន​បង្កើត​ឡើង ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​កាល​ពី​ខែ​មេសា​ថា ការ​បង្កើត​វ៉ាក់សាំង​មួយ​អាច​ត្រូវការ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ។

វ៉ាក់សាំង​របស់​ថៃ​នេះ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល​ថៃ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វ៉ាក់សាំង​នៃ​សាកលវិទ្យាល័យ Chulalongkorn។

វ៉ាក់សាំង mRNA នេះ​ជំរុញ​កោសិកា​ក្នុង​រាងកាយ​ឲ្យ​ផលិត​អតិសុខុមប្រាណ​លើ​ផ្ទៃ​វីរុស ដែល​អាច​ជំរុញ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ធ្វើ​សកម្មភាព៕

XS
SM
MD
LG