ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ថៃ​ឈ្នះ​ឆ្នោត​រៀប​ចំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ទ្វេ​ដង


គណបក្ស​ថៃ​ឈ្នះ​ឆ្នោត​រៀប​ចំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ទ្វេ​ដង
គណបក្ស​ថៃ​ឈ្នះ​ឆ្នោត​រៀប​ចំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​ទ្វេ​ដង

នាយក​រដ្ឋ​មន្រ្តី​ដែល​ទើប​ថៃ​ជាប់​ឆ្នោត​លោក​ស្រី​ Yingluck​ Shinawatra​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​ថ្មី​នឹង​អនុវត្ត​ជា​បន្ទាន់​នូវ​ការ​សន្យា​ជា​មួយ​ម្ចាស់​ឆ្នោត​ថា​នឹង​តំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​ទោះ​ជា​មាន​ការ​បារម្ម​ថា​នឹង​អាច​ជំរុញ​ឲ្យ​មាន​អតិផរណា​ក៏ដោយ។

កាល​ពីថ្ងែ​សុក្រ​ លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​ជាប់​ឆ្នោត​ Yingluck​ Shinawatra​ គោរព​តាម​ការ​សន្យា​ជា​មួយ​ម្ចាស់​ឆ្នោត​ពី​ការ​តំឡើង​ប្រាក់​ឈ្មួល​អប្បបរមា។ ក៏​ប៉ុន្តែ​លោក​ស្រី​មាន​ប្រសាសន៍​ថា​មុន​និង​អនុវត្ត​នយោបាយ​នេះ​លោក​ស្រី​ត្រូវ​ពិភាក្សា​ជា​មួយ​ទាំង​អ្នក​ជំនួញនិង​កម្មករ​ជា​មុន​សិន។

លោក​ស្រី​ Yingluck​ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារពត៌មាន​ថា​ រដ្ឋាភិបាល​នឹង​អនុវត្ត​នយោបាយ​នេះ​បន្តិច​ម្តងៗ​ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​លើ​ពាណិជ្ជកម្ម​ផ្សេងៗ​តាម​រយៈ​កាត់បន្ថយ​អត្រា​ពន្ធ​លើ​សារជីវកម្ម។

«យើង​និង​អនុវត្ត​នយោបាយ​ដំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​តំណាល​គ្នា​នឹង​ការ​បញ្ចុះ​ពន្ធ​សារជីវកម្ម​ពី​៣០​ភាគរយ ឲ្យ​មក​នៅ​ត្រឹម​២៣​ភាគរយ។ ក៏​ប៉ុន្តែ​យើង​ត្រូវ​អង្គុយ​ពិភាក្សា​ជា​មួយ​អ្នក​ជំនួញ​គ្រប់​ផ្នែក​ទាំង​អស់។ ដូច្នេះ​ ខ្ញុំ​នឹង​មិន​ដាក់​ចេញ​ឬ​អនុវត្ត​ ដោយ​បារម្ម​ពីផល​ប៉ះ​ពាល់។ ហេតុ​ដូចេ្នះ​យើង​ត្រូវ​តែ​អង្គុយ​ចុះ​និង​ពិនិត្យ​មើល​តាម​សម្រួល​តើ​យើង​អាច​រក​ដំណោះ​ស្រាយ​មូយ​រួម​គ្នា​តាម​វិធី​ណា»។

ការ​ឆ្ពោះ​ទៅ​រក​ការ​ដំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​ឲ្យ​បាន​១០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ស្មើ​នឹង​ ៣០០​បាត​គឺ​ជា​ការ​សន្យា​មួយ​ក្នុង​ចំណោម​ការ​សន្យា​ជា​ច្រើន​របស់​គណបក្ស​ភឿ​ថៃ​មុន​ពេល​បោះឆ្នោត។ កាល​ពី​ថ្ងៃ​អាទិត្យ​ គណបក្ស​ភឿ​ថៃ​បាន​ឈ្នះ​យ៉ាង​ដាច់​លើ​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​គណបក្ស​ ភឿ​ថៃ​កំពុង​ត្រៀម​បង្កើត​សម្ព័ន្ធ​រដ្ឋាភិបាល​ដែល​មាន​៣០០​អសនៈ​ក្នុង​សមាជិក​សភា​៥០០​នាក់។

ក្រុម​កម្មករ​ថៃ​និយាយ​ថា​ពួក​គេ​ត្រូវ​បាន​ធានា​ថា​រដ្ឋាភិបាល​ថៃ​ថ្មី​នឹង​តំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា។

លោក​ Chalee Loisung​ ប្រធាន​គណៈកម្មាធិការ​សាមគ្គី​ពលករ​ថៃ​ និយាយ​ថា​រដ្ឋាភិបាល​គួរ​អនុវត្ត​នយោបាយ​នេះ​ឲ្យ​បាន​ភ្លាម​ៗបន្ទាប់​ពី​លោក​ស្រី​ចូល​កាន់​តំណែង។ ក៏​ប៉ុន្តែ​លោក​ក៏​និយាយ​ផង​ដែរ​ថា​រដ្ឋាភិបាល​គួរ​តែ​ជៀសវាង​ផល​អាក្រក់​ដែល​ជះ​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ថៃ។

លោក​ Chalee និយាយ​ថា​រដ្ឋាភិបាល​បាន​ប្រាប់​ក្រុម​កម្មករ​ថា​ខ្លួន​នឹង​រក្សា​កិច្ច​សន្យា​នឹង​ដំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​ដែល​នឹង​ជួយ​លើក​កំពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ថៃ។ ក៏​ប៉ុន្តែ​លោក​និយាយ​ថា​ខណៈ​ពេល​ដែល​ប្រាក់​ចំណូល​គ្រូសារ​ឡើង​នោះ​និយោជក​ក៏​ត្រូវ​ការ​ជំនួយ​ដែរ។

អ្នក​និវិយោគ​ថៃ​និង​បរទេស​បាន​ប្រុង​ប្រយ័ត្ន​នឹង​ការ​តំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​ដោយសារ​តែ​តម្លៃ​នេះ​នឹង​បន្ថែម​ទៅ​លើ​ចំណាយ​របស់​ខ្លួន និង​ដែល​អាច​នឹង​នាំ​ឲ្យ​មាន​អតិផរណា។

លោក​ Nandor​ Von ​der​ Luehe​ជា​ប្រធាន​នៃ​ និយាយ​ថាការ​តំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​គឺ​ត្រូវ​បាន​លើក​មក​និយាយ​យ៉ាង​ច្រើន​ក្នុង​ពេល​ធ្វើ​យុទ្ធនាការណ៍​បោះឆ្នោត​ ក៏​ប៉ុន្តែ​ ការ​តំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​អាច​សម្រេច​ទៅ​បាន​ទាល់​តែមាន​កំណើន​ផលិតភាព​ថែម​ទៀត។

«រាល់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​បំណង​តំឡើង​ប្រាក់​ឈ្មួល​ជា​អប្បបរិមា​។ ដើម្បី​តំឡើងប្រាក់​ឈ្មួល​អប្បបរិមា​បាន​លុះត្រាតែ​ផលិតភាព​មាន​ការ​កើន​ឡើង​ដែរ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​យើង​តំឡើង​ប្រាក់​ឈ្មួល​អប្បបរិមា​ដោយ​គ្មាន​ការ​បង្កើន​ផលិតភាព​ទេ​នោះរឿង​នេះ​អាច​ធ្វើ​ទៅ​មិនរួច​ទេ​»។

រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​កំពុង​គ្រោង​នឹង​ធ្វើ​តាម​សំណូម​ពរ​ក្នុង​ការ​ដំឡើង​ថវិកា​សម្រាប់​កម្មវិធី​អភិវឌ្ឍជនបទ។ សេដ្ឋវិទូ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាក់កម្ចី​ទៅ​ចំណាយ​ក្នុងកម្មវិធី​សម្បុរសធម៌​ដែល​ត្រូវ​គេ​ប៉ង​មក​ប្រើ​ក្នុ​ងការ​ជំរុញ​ឲ្យ​មាន​ការ​លូតលាស់​សេដ្ឋកិច្ច​នោះ៕

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ភស្ស

XS
SM
MD
LG