ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​យោធាថៃគ្មាន​វត្ដមាននៅ​កិច្ចចរចា​គ្នាអំពីសន្ដិភាពរវាងកម្ពុជានិង​ថៃទេ


រូបភាពប្រាសាទ​​ព្រះ​វិហាររបស់​ប្រទេស​កម្ពុជា​តាម​សាសនា​ហ៊ិនឌូ​សង់​ក្នុង​សតវត្សរ៍​​​ទី​១១​ ចម្ងាយ​ប្រមាណ​២៤៥គ.ម. ភាគ​​ខាង​កើត​រាជធានី​ភ្នំពេញ​ ។​ យុទ្ធជន​ខ្មែរ​រាប់​រយ​នាក់​ បោះ​ជំរំនៅ​ច្រាំង​ថ្ម​ចោតនៃ​ប្រាសាទ​​ព្រះ​វិហារជា​បេតិកភណ្ឌពិភព​លោក​ នៅ​ថ្ងៃ​ទី​៩​
រូបភាពប្រាសាទ​​ព្រះ​វិហាររបស់​ប្រទេស​កម្ពុជា​តាម​សាសនា​ហ៊ិនឌូ​សង់​ក្នុង​សតវត្សរ៍​​​ទី​១១​ ចម្ងាយ​ប្រមាណ​២៤៥គ.ម. ភាគ​​ខាង​កើត​រាជធានី​ភ្នំពេញ​ ។​ យុទ្ធជន​ខ្មែរ​រាប់​រយ​នាក់​ បោះ​ជំរំនៅ​ច្រាំង​ថ្ម​ចោតនៃ​ប្រាសាទ​​ព្រះ​វិហារជា​បេតិកភណ្ឌពិភព​លោក​ នៅ​ថ្ងៃ​ទី​៩​

សមាជិកគណកម្មការរួម​នៃ​ព្រំដែន​ខ្មែរ​ថៃ​បាន​បើក​កិច្ចប្រជុំ ​នៅ​ក្នុង​ប្រទេសឥណ្ឌូនេសី​កាល​ពី​ថ្ងៃ​ព្រហស្សតិ៍​នេះ​ ដើម្បី​ដោះស្រាយ​ជា​ថ្មី​នូវជម្លោះ​អំពី​ដីធ្លី​ នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​សាងសង់​ឡើង​កាលពី​ ៩០០ឆ្នាំមុន ។ ប្រទេស​ឥណ្ឌូនេស៊ី​ ក្នុង​តួនាទី​ជា​ប្រធាន​សមាគមប្រទេស​អាស៊ីអគ្នេយ៍ ​បាន​ចរចា​ឲ្យ​មាន​បទ​ឈប់បាញ់​គ្នា ក្រោយ​ពី​ការ​ប៉ះទង្គិច​គ្នា​ កាល​ពី​ខែ​កុម្ភ:​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១០នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​រត់​ចោល​ផ្ទះសម្បែង។ តែ​ នៅ​ពេលនេះ​ យោធា​ថៃ​ បាន​បដិសេធ​មាត្រា​សំខាន់​ៗនៃ​កិច្ច​ព្រមព្រៀង​គ្នា​ ដោយ​អំពាវនាវ​ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ដាក់រាយ​នៅ​តាម​ព្រំប្រទល់។

យោធា​ថៃមិនមាន​វត្ដមាន​ក្នុង​កិច្ច​ចរចា​គ្នា​ អំពី​សន្ដិភាព​រវាង​ កម្ពុជា​ និង​ថៃទេ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នោះ ។ លោក​ ប៉ាវិន​ ឆាឆាវាល ពុងពន នៃ​វិជ្ជាស្ថាន ​សិក្សា​អាស៊ីអគ្នេយ៍ ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី ​ថ្លែងថា​អវត្ដមាន​នោះ​ ដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​ក្រុម​មន្ដ្រី​នៃ​ក្រសួង​ការបរទេស​និង​មេដឹកនាំ​យោធា​អំពី​របៀប​ដោះស្រាយ​ជម្លោះ​ព្រំដែន។

«ខ្ញុំ​យល់ថា​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ ក្រសួង​ទាំង​ពីរ​ អំពី​ នរណា​ត្រួតត្រា​នយោបាយ​បរទេស​ថៃ។ហើយ​ខ្ញុំ​យល់ថា យោធា​មិនយល់​ស្រប​ទៅនឹង​នយោបាយ​បរទេស​ថៃ​ចំពោះ​ប្រទេស​ កម្ពុជា​ដោយសារ​តែ​យោធា​ទាមទារ​ថា​វិធានការ​នោះ​ទន់​ជ្រាយពេក»។

លោក​ថ្លែង​ទៀត​ថា​ ការ​ខ្វែង​គំនិត​គ្នា​រារាំង​មិន​ឲ្យ​មាន​ការ​អនុវត្ដន៍​ កិច្ច​ព្រមព្រៀង​នៃ​បទ​ឈប់​បាញ់គ្នា​ដែល​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​ Marty Natalegawa​ បាន​ជួយ​ខ្នះខ្នែង​ ក្នុង​មុខនាទី​របស់​លោក​ជា​ប្រធាន​សមាគម​អាស៊ាន​ កាល​ពី​ខែ​កុម្ភ:។

យោធា​ទាំង​ពីរ​បាន​ប៉ះទង្គិច​គ្នា​នៅ​លើ​ទីកន្លែង​ជម្លោះ​នៃ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ ដែល​ប្រទេស​ទាំងពីរ​បាន​ទាមទារ​ជា​មត៌ក​រៀងៗ​ខ្លួន។

បទ​ឈប់​បាញ់គ្នា​អំពាវនាវ​ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី ដើរ​មុខនាទី​ជា​អ្នក​តាម​ឃ្លាំមើល​ក្នុង​តំបន់​ជម្លោះ។ តែ​យោធា​ថៃមិន​យល់ស្រប​ក្នុង​ការ​អនុញាត​ឲ្យ​អ្នក​សង្កេតការណ៍​យោធា​បរទេស​ចូល​មក​ក្នុង​តំបន់​នោះ​ ដោយ​និយាយថា​ រឿង​នោះ​ត្រូវ​ដោះស្រាយ ​ដោយ​ទ្វេភាគី​ មិនបាច់​មាន​អន្ដរាគមន៍​ពី​ភាគី​ទី​បី​ទេ។

លោក​ ឆាឆាវាល ពុងពន​ ថ្លែង​ថា​ បើ​ប្រសិន​ជា​កិច្ច​ព្រមព្រៀង​បាន​ទទួល​យកបាន​ ដើម្បី​ដាក់​រាយ​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ នៅ​មាន​រឿង​ជា​ច្រើន​នៃ​ការ​ផ្ដល់​ស្បៀង​ និង​ការ​គាំទ្រ​ ដែល​គេ​ត្រូវ​ដោះស្រាយ។

តែលោក​ មិនបាន​មើលឃើញ​ថា​មាន​ការ​លូតលាស់​ក្នុង​ការ​ចរចា​បើ​កាលណា​គ្មាន​ការ​ចូលរួម​ពី​យោធា​ថៃ​នោះទេ។

«ខ្ញុំ​មិន​ដឹងថា​តើ​គេ​អាច​សម្របសម្រួល​គ្នា​ដូចម្ដេច​ទេ​ក្នុង​ការបញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​ទាំងនោះ នៅ​ពេល​ដែល​យោធា​ថៃ​នៅតែ​បន្ដ​បដិសេធ​មុខនាទី​របស់​ក្រុម​ឥណ្ឌូនេស៊ី ។ ​នៅ​ទី​បញ្ចប់​មន្ដ្រី​យោធា​ទាំងនោះ​និយាយថា​ យើង​ត្រូវ​ធ្វើ​ការ​ជា​មួយគ្នា មិនមែន​ជា​មួយ​ក្រសួង​ការបរទេស​ទេ​ តែ​ជា​មួយ​យោធា ​ជា​ពិសេស​ជាមួយ​ទាហាន​នៅ​ទីកន្លែង។ ខ្ញុំ​នៅ​តែ​មិន​មើល​ឃើញ​ថា​រឿង​ដូច្នោះ​កើត​មានឡើង​ទេ»។

តែ​លោក​ និយាយថា​កិច្ច​ប្រឹងប្រែង​របស់​ក្រុម​ឥណ្ឌូនេស៊ី​ក្នុង​ការ​ជួយ​សម្រួល​ និង​ការ​ឲ្យ​មាន​បទ​ឈប់បាញ់គ្នា​បាន​ជំរុញ​ឲ្យ​ភាគី​ទាំងពីររក្សា​ឲ្យ​មាន​សន្ដិភាព៕

ប្រែ​សម្រួល​ដោយ​ អ៊ូ ធួក

XS
SM
MD
LG