ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្ដមសេនីយ៍​ថៃ​អំពាវនាវ​ឲ្យ​អ្នក​គាំ​ទ្រ​រាជាធិបតេយ្យ​ទៅ​បោះឆ្នោត


លោក​ឧត្ដមសេនីយ​ ប្រយុទ្ធ ចាន់​ អូចាហអគ្គមេបញ្ជាការ​ថ្មី​នៃកង​​​យោធា​ថៃ​។​
លោក​ឧត្ដមសេនីយ​ ប្រយុទ្ធ ចាន់​ អូចាហអគ្គមេបញ្ជាការ​ថ្មី​នៃកង​​​យោធា​ថៃ​។​

អគ្គ​មេបញ្ជាការ​យោធា​ថៃ​បានបញ្ចេញ​ឥទ្ធពល ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដោយ​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​បោះឆ្នោត​ឲ្យ«មនុស្សល្អ»ណា ដែល​គាំ​ទ្រ​រាជាធិបតេយ្យ។ អត្ថាធិប្បាយ​របស់​លោក​ឧត្ដម​សេនីយ៍ ​អាច​បក​ស្រាយ​ថា​ ជាការ​វាយ​ប្រហារ​ដោយ​បិតបាំង​មក​លើ​គណបក្ស​ជំទាស់។

នៅ​ក្នុង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ពេល​យប់​ជ្រៅ​ទៅ​កាន់​ជនជាតិ​ថៃ​ទូទៅ ​ប្រទេស​អគ្គមេបញ្ជាការ​កង​ទ័ព​ថៃ ឧត្ដម​សេនីយ៍​ ប្រយុទ្ធ ចាន់​ អូចាហ​ថ្លែង​ថា​ ពលរដ្ឋ​ថៃ​ទាំង​អស់​គួរ​ទៅ​បោះឆ្នោត​តែ​លោក​ព្រមាន​ថា​ បើ​ប្រជាពលរដ្ឋ​ថៃ​បោះឆ្នោត​តាម​បែប​ផែន​ចាស់​ដូច​ពី​លើក​មុន​ ហើយ​ជ្រើស​គណបក្ស​ដដែល​ ឬ​ ក៏​មិន​ទៅ​បោះឆ្នោត​ប្រទេស​ជាតិនឹងមិន​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ទេ។

ឧត្ដម​សេនីយ៍ប្រយុទ្ធ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថៃ​បោះ​ឆ្នោត​គាំទ្រ​«មនុស្សល្អ»​ដែល​គាំទ្រ​រាជាធិបតេយ្យ។

ឧត្ដម​សេនីយ៍​ប្រយុទ្ធ ចាន់​ អូចាហ ​ថ្លែង​ថាសេវាសន្ដិសុខ​រក​ឃើញ​ថា​មាន​ភស្ដុតាង​បង្ហាញ​នូវ​ការ​វាយ​ប្រហារ​ទៅ​លើ​រាជា ធិបតេយ្យ​ ជាពិសេស​រាយ​ឈ្មោះ​អ្នក​គាំ​ទ្រយ៉ាង​តិច​ម្នាក់​នៃ​អតីត​នាយក​រដ្ឋ​មន្ដ្រី​ថាក់​ស៊ីន​ស៊ី​ណា​វ៉ាត្រ។

លោកនិយាយថា​មាន​សកម្មភាព​មិន​ស្រប​ច្បាប់​កាន់​តែ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ប្រមាថ​មើល​ងាយព្រះ​មហាក្សត្រ ​ជា​ពិសេសនៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត ដែល​ភ្ជាប់​ក្រុម​មូយ​រស់​នៅ​ក្រៅ​ប្រទេស។

លោក​ថ្លែង​ថា​លោក​និយាយ​ដូច្នោះ​ ដោយ​សារ​តែ​ជន​ទាំង​នោះ​មាន​កំហុស​តាម​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដែល​ព្យាយាម ​ប្រមាថ​រាជាធិបតេយ្យ​ និង​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​មនុស្ស​ជា​ច្រើន​ទៀត។ លោក​ថ្លែង​ទៀត​ថា​ អាជ្ញា​ធរមិន​អាច​អនុញាត​ឲ្យ​ជន​ទាំងនោះ​បំពាន​លើ​ច្បាប់​បាន​ឡើយ។

ច្បាប់​តឹងរឹង​របស់​ប្រទេស​ថៃ​ប្រឆាំង​នៃការ​ប្រមាថ​មើលងាយ​ រាជាធិបតេយ្យ​ទទូល​ទណ្ឌកម្មជាប់​គុក​ រហូត​ដល់​១៥ឆ្នាំ​ បាន​ត្រូវ​ទិតៀនថា​យក​ទៅ​រំលោភ​ប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​នយោបាយ។

ឧត្ដម​សេនីយ៍ប្រយុទ្ធបាន​ចោទ​ថា មាន​មេដឹកនាំ​មួយ​ចំនួន​របស់​គណបក្ស​ជំទាស់របស់​ក្រុម​អាវ​ក្រហម ដែល​ជា​អ្នក​រៀបចំ​ការ​ដើរ​តវ៉ា​នៅ​លើ​ផ្លូវ​កាល​ពី​ឆ្នាំ​មុន​ប្រឆាំង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ ដែល​ជា​ការ​ប្រមាថ​មើល​ងាយ​ព្រះមហាក្សត្រ។

ឧត្ដមសេនីយ៍ប្រយុទ្ធបាន​ដឹក​នាំ​ការ​វាយ​បង្ក្រាប​យោធា​ដែល​បញ្ចប់​បាតុកម្ម។​ ការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​និងក្រុម​បាតុករ​ ដែល​ខ្លះ​មាន​អាវុធ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់៩០នាក់​ ភាគ​ច្រើន​ជា​ជន​ស៊ីវិល។

គណបក្ស​លោកថាក់ស៊ីនបាន​យក​ជ័យជម្នះលើ​ការ​បោះឆ្នោត៤ ​លើក​ចុង​ក្រោយ​តែ​យោធា​ថៃ​ បាន​ទម្លាក់​លោក​ចេញ​ពី​ដំណែង​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​ក្នុង​ឆ្នាំ​២០០៦ ​ហើយ​បាន​ចោទ​ប្រកាន់​លោក​ថាក់ស៊ីន​ ថា​ជា​អ្នក​កាន់​អំណាច​ផ្ដាច់ការ​ ស៊ីសំណូក​ និង​ មិន​ស្មោះត្រង់​ចំពោះ​រាជាធិបតេយ្យ។

លោក​ ថាក់​ស៊ីន ​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ រួច​លោក​ថាក់ស៊ីន​បាន​គេច​ចេញ​ពី​ប្រទេស ​ដើម្បី​ចៀស​វាង​ការ​ចាប់​ដាក់​គុក​តាម​បទ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ។

ប្អូន​ស្រី​របស់​លោក​ថាក់ស៊ីន​ យីងលូក​ ស៊ី​ណា​វ៉ាត្រ​ដឹក​នាំ​គណបក្ស​ជំទាស់​ភឿថៃ។ ​អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ថៃ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​ បើ​គណបក្សភឿថៃឈ្នះ​ឆ្នោត យោធាអាច​ធ្វើ​រដ្ឋប្រហារ​ម្ដងទៀត។ មេបញ្ជា​ការ​យោធា​បាន​បដិសេធ​លទ្ធភាព​ដូច្នោះ។

ទោះ​បី​ជា​បាន​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ដូច្នោះ​ក៏​ដោយ ​ឧត្ដមសេនីយ៍ប្រយុទ្ធថ្លែង​ថា ​យោធា​នៅ​តែ​រក្សា​ភាព​អព្យាក្រិត្យ​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៣​ខែកក្កដា។ យោធា​របស់​ប្រទេស​ថៃ​ធ្លាប់​មាន​ប្រវត្ដិសាស្រ្ដ​ដ៏​យូរអំពី​ការ​ចូល​ជ្រៀត​ជ្រែក​ក្នុង​នយោបាយ​ ដោយ​បាន​ប្រព្រឹត្ដ​រដ្ឋប្រហារ​១៨ដង ​រួចមក​ហើយ​ចាប់​តាំង​ពី​ប្រទេស​ថៃ​ចាកចេញ​ពីរាជាធិបតេយ្យ​ផ្ដាច់ការ​ទៅ​រក​រាជាធិបតេយ្យ ​អាស្រ័យ​លើ​រដ្ឋធម្មនុញ្ញ។

ប្រែ​សម្រួល​ដោយ អ៊ូ​ ធួក

XS
SM
MD
LG