ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

TEST-ជន​ជាតិ​ខ្មែរ​ត្រូវពួក​ថៃបាញ់​សម្លាប់​


សមាជិកសភាថៃទៅទល់ដែនខ្មែរថៃ
សមាជិកសភាថៃទៅទល់ដែនខ្មែរថៃ

ទីក្រុង​ប៉ារីស៖ ​សហ​គមន៍​អន្តរ​ជាតិគាប​សង្កត់ លោក​ ឡរ៉ិន បាហ្កបូ (Laurent Gbagbo) ដែល​ជាប្រធានា​ធិបតីនៃ​ប្រទេស​ ​អាយវ៉ូរី ខូស្ត (Ivory Coast) ​ឲ្យ​ចុះ​ចេញពី​ដំណែង ដោយ​ជ្រើស​យក​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ និង​នយោ​បាយធ្វើ​ជា​មធ្យោបាយ។

ជាង​មួយ​ខែមក​ហើយ​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី អាយវ៉ូរី ខូស្ត (Ivory Coast) ដែល​ប្រទេស​ភាគ​ច្រើនចាត់​ទុក​ថា ​លោក​ អាឡាសាន វ៉ាតារ៉ា (Alassane Ouattara) ជា​អ្នកឈ្នះ។ ប៉ុន្តែ​ លោកប្រធានា​ធិបតីដែល​កំពុងកាន់អំណាច​ ឡរ៉ិន បាហ្កបូ (Laurent Gbagbo) បាន​ក្រាញ​ននៀល​មិន​ព្រមបោះ​បង់ចោល​អំណាចទេ។ លោក​មាន​ពេល​បន្ថែមទៀត​រហូត​ដល់​ថ្ងៃអង្គារ បន្ទាប់​ពី​គណៈ​ប្រតិ​ភូនៃក្រុមមេដឹក​នាំ​ប្រទេសអាហ្រ្វិក​ខាង​ លិច បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឲ្យលោកចុះ​ចេញ​ពី​ដំណែង។ ការ​គំរាម​កំហែងធ្វើអន្តរា​គមន៍យោ​ធាពី​ក្រុម​ប្រទេស​ក្នុង តំបន់​អាហ្រ្វិក​ខាង​លិច ដែល​ហៅ​កាត់​ជា​ភាសា​អង់​គ្លេសថា ECOWAS ត្រូវ​បានផ្អាកមួយ​រយៈ​សិន ខណៈដែល​ការ​ចរចា​កំពុងបន្ត។

XS
SM
MD
LG