គ្រាប់បែកមួយបានផ្ទុះឡើងនៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ ដោយបានសម្លាប់រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងជនភៀសខ្លួននិងមាតុភូមិនិវត្តន៍តាលីបង់លោក Khalil-Ur-Rahman Haqqaniនិងយ៉ាងហោចណាស់ជំនួយការ៤នាក់ទៀត។
ប្រភពតាលីបង់បានថ្លែងថាការដាក់គ្រាប់បែក«អត្តឃាត»កាលពីរសៀលថ្ងៃពុធកើតឡើងនៅក្នុងអគារក្រសួងនៅរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលលោក Haqqani កំពុងដើរចេញពីការិយាល័យរបស់លោក។ មនុស្សជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស។
មិនទាន់មានការអះអាងទទួលខុសត្រូវទៅលើការសម្លាប់រដ្ឋមន្ត្រីរូបនេះនៅឡើយទេ ដែលការដាក់គ្រាប់បែកអត្តឃាតនេះត្រូវបានគេចាត់ទុកស្ថិតក្នុងចំណោមការវាយប្រហារដ៏អាក្រក់មួយទៅលើក្រុមមេដឹកនាំតាលីបង់ ចាប់តាំងពីពួកគេឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំ២០២១៕