ក្រសួងការបរទេសតៃវ៉ាន់បាននិយាយនៅថ្ងៃពុធនេះថា មន្ត្រីជាឯកអគ្គរដ្ឋទូតជាក់ស្តែងនៃកោះតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិកបានជួបកាលពីថ្ងៃអង្គារជាមួយប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson ហើយនាំឱ្យមានការស្តីបន្ទោសខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំង។
សហរដ្ឋអាមេរិកជាអ្នកគាំទ្រអន្តរជាតិសំខាន់បំផុតរបស់តៃវ៉ាន់និងជាអ្នកផ្គត់ផ្គង់អាវុធផងដែរ ទោះជាគ្មានចំណងទាក់ទងការទូតជាផ្លូវការជាមួយកោះនេះ ដែលប្រទេសចិនយល់ថាជាដែនដីខ្លួនក៏ដោយ។
លោក Alexander Yui បានចូលកាន់តំណែងថ្មីរបស់លោកកាលពីខែមុន ដោយជំនួសលោក Hsiao Bi-khim ដែលពេលនេះកំពុងឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីតៃវ៉ាន់នៅថ្ងៃសៅរ៍។
ក្រសួងការបរទេសតៃវ៉ាន់បានថ្លែងថា លោក Yui បានអរគុណសភាសហរដ្ឋអាមេរិកអំពីការគាំទ្រយូរមកហើយមកពីគណបក្សទាំងពីរដល់តៃវ៉ាន់និងការសន្យាពង្រឹងកិច្ចការពារកោះនេះ។
ក្រសួងនេះបានថ្លែងថា នេះជាលើកដំបូងហើយដែលមន្ត្រីទាំងពីរនាក់នេះបានជួបគ្នា។
ប្រទេសចិនបានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ ២០២២ ក្រោយលោកស្រី Nancy Pelosi ដែលកាលនោះជាប្រធានរដ្ឋសភា បានទៅបំពេញទស្សនកិច្ចនៅក្រុងតៃប៉ិ ហើយនៅក្នុងក្រុងប៉េកាំងក្រសួងការបរទេសចិនបានខឹងសម្បារនិងជំនួបរវាងលោក Johnson និងលោក Yui៕
វេទិកាបញ្ចេញមតិ