ប្រទេសអេហ្ស៊ីបនៅតែជាទីដៅនិងចំណុចឆ្លងកាត់នៃជនអន្តោប្រវេសន៍និងអ្នកស្វែងរកសិទ្ធិជ្រកកោន។ នៅពេលដែលមនុស្សភាពច្រើនក្នុងចំណោមពួកគេគឺជាអ្នកដែលរត់គេចចេញពីប្រទេសស៊ីរី ចំនួននៃមនុស្សរត់គេចចេញពិសង្គ្រាមនិងការធ្វើទុក្ខបុកម្នេញនៅទ្វីបអាហ្វ្រិកក្នុងអនុតំបន់សាហារ៉ា ក៏កំពុងកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ត្រីជនជាតិសូម៉ាលីម្នាក់ប្រើការព្យាបាលតាមបែបសិល្បៈដើម្បីជួយខ្លួនឯងនិងជនភៀសខ្លួនដទៃទៀត ឲ្យបន្តដំណើរជីវិតទៅមុខ។
ជនភៀសខ្លួនស៊ីរីប្រើវិធីព្យាបាលតាមបែបសិល្បៈដើម្បីជួយដល់អ្នកផ្សេងទៀតនៅប្រទេសអេហ្ស៊ីប

១
ជនភៀសខ្លួនពីទ្វីបអាហ្រ្វិកកំពុងគូរគំនូរក្នុងក្នុងសិក្ខសាលា«ព្យាបាលតាមបែបសិល្បៈ»នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

២
លោក John Milad អ្នកបង្ហាត់បង្រៀននិងព្យាបាលតាមបែបសិល្បៈកំពុងស្ថិតនៅក្នុងសិក្ខសាលារបស់លោកនៅជំរំជនភៀសខ្លួនពីទ្វីបអាហ្វ្រិក ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

៣
នាង Reham Refaat ដែលជាអ្នកព្យាបាលតាមបែបសិល្បៈ និងជាជំនួយការលោក John Milad និយាយថា៖ «គំនិតនៃការព្យាបាលតាមសិល្បៈជាទូទៅគឺការព្យាយាមប្រែក្លាយថាមពលអវិជ្ជមានដែលពួកគេមាន ដែលកម្លាំងទាំងនោះកើតចេញពីជំងឺបាកស្បាត ឬបទពិសោធអាក្រក់ៗដែលពួកគេបានឆ្លងកាត់ក្នុងជីវិត។ ហើយព្យាយាមផ្តល់កន្លែងមួយដែលមនុស្សអាចកែប្រែនិងបញ្ចេញថាមពលនេះទៅក្នុងរូបភាពណាមួយដែលវិជ្ជមាន»។

៤
អ្នកស្រី Aini Abukar Ga'al ជនភៀសខ្លួនមកពីប្រទេសសូម៉ាលីនិងជាសកម្មជនសិទ្ធិមនុស្សនិយាយថា៖ «នៅពេលយើងឮថាមានការព្យាបាលបែបនេះ យើងចងចាំច្រើនណាស់អំពីអ្វីដែលបានកើតឡើង។ វារំឭកយើងឡើងវិញ។ យើងឮសំឡេងគ្រាប់ និងសំឡេងផ្ទុះ»។ នាងនិយាយដូច្នេះនៅ Al Hay Al Asher ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

៥
ក្មេងៗជនភៀសខ្លួនសូម៉ាលីកំពុងគូរគំនូរនៅក្នុងថ្នាក់រៀនមួយរបស់អ្នកស្រី Aini នៅ Al Hay Al Asher ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។