ពិធីស្បថរបស់ក្រុមថ្មីបំផុតនៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps បានប្រព្រឹត្តទៅចំពេលជាមួយនឹងការប្រារព្ធខួបលើកទី ១១ នៃវត្តមានរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt បានរៀបចំពិធីស្បថដល់ជនជាតិអាមេរិកចំនួន ៧១ នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី ១១ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជាកាលពីថ្ងៃសុក្រ ទី ១៥ ខែកញ្ញា ឆ្នាំ ២០១៧។
អ្នកស័្មគ្រចិត្តត្រូវរៀនភាសា រៀនសូត្រពីបច្ចេកទេស និងវប្បធម៌រយៈពេល ២ ខែ ហើយបន្ទាប់មកពួកគេនឹងត្រូវរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅតាមភូមិនិងសហគមន៍ជនបទ ដោយគេធ្វើការនៅទីនោះរយៈពេល ២ ឆ្នាំតាមបណ្តាខេត្តខុសៗគ្នាចំនួន១៧ខេត្ត។ ការរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះជួយអោយអ្នកស្ម័គ្រចិត្តសំរបខ្លួនទៅក្នុងសហគមន៍ រៀនពីវប្បធម៌ ប្រពៃណីរបស់អ្នកស្រុក និងរៀននិយាយភាសាខែ្មរ។
គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកំពស់ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕