ព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រឹងប្រែងតែងតាំងលោកស្រី Barrett មុនថ្ងៃបោះឆ្នោតប្រធានាធិបតី
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃច័ន្ទបានចាប់ផ្តើមធ្វើសវនាការតែងតាំងចៅក្រម Amy Coney Barrett ឲ្យកាន់តំណែងក្នុងតុលាការកំពូលសហរដ្ឋអាមេរិក។ នៅសល់រយៈពេល ៣ សប្តាហ៍ទៀតមុនថ្ងៃបោះឆ្នោត សវនាការរបស់គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការតុលាការបានចាប់ផ្តើម ស្របពេលមានការព្រួយកង្វល់អំពីផលប៉ះពាល់នៃការឆ្លងវីរុសកូរ៉ូណាលើការបោះឆ្នោតផ្តាច់ព្រ័ត្រក្នុងការតែងតាំងលោកស្រី Barrett។ អ្នកស្រី Katherine Gypson អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ។