ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិទ្យាស្ថាន Stimson នឹង​ដាក់​សម្ពោធ​សៀវភៅ​ថ្មី​ស្តីពី​ស្ថានភាព​វិវត្តន៍​ចុង​ក្រោយ​នៃ​ទន្លេមេគង្គ


រូបឯកសារ៖ ទិដ្ឋភាពនៃទូកនេសាទមួយបរនៅលើផ្ទៃទន្លេមេគង្គពេលថ្ងៃរះ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ ទិដ្ឋភាពនៃទូកនេសាទមួយបរនៅលើផ្ទៃទន្លេមេគង្គពេលថ្ងៃរះ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

សៀវភៅ​ «‍ថ្ងៃ​ចុង​ក្រោយ​នៃ​ទន្លេ​មេគង្គ​ដ៏​ខ្លាំង​ក្លា​» របស់​វិទ្យាស្ថាន Stimson នឹង​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ទីស្នាក់ការ​របស់​វិទ្យាស្ថាន​នេះ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

វិទ្យាសា្ថន Stimson ដែលស្រាវជ្រាវ​ពី​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ដាក់​សម្ពោធ​សៀវភៅ​ថ្មី​មួយ​ក្បាល ដែល​ផ្តោត​សំខាន់​លើ​ការ​វិវត្តន៍​ចុងក្រោយ​បង្អស់​នៃ​ស្ថានភាព​របស់​ទន្លេមេគង្គ ដែល​ហូរ​ឆ្លងកាត់​ប្រទេស​ចិន ភូមា ឡាវ ថៃ កម្ពុជា និង​វៀតណាម។

សៀវភៅ​ដែល​មានចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Last Days of the Mighty Mekong” ឬ​ប្រែ​ជា​ភាសាខ្មែរ​ថា «‍ថ្ងៃ​ចុង​ក្រោយ​នៃ​ទន្លេ​មេគង្គ​ដ៏​ខ្លាំង​ក្លា» ត្រូវបាន​ស្រាវជ្រាវ ចងក្រង និង​រៀបរៀង​ឡើង​ដោយ​លោក Brian Eyler ដែល​លោក​មាន​តួនាទី​ជា​ប្រធាន​គម្រោង​សិក្សា​ពី​តំបន់​អាស៊ីអាគ្នេយ៍​ប្រចាំ​វិទ្យាស្ថាន Stimson។

សៀវភៅ​ «‍ថ្ងៃចុង​ក្រោយ​នៃ​ទន្លេ​មេគង្គ​ដ៏​ខ្លាំង​ក្លា​» របស់​វិទ្យាស្ថាន Stimson នឹង​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ទីស្នាក់ការ​របស់​វិទ្យាស្ថាន​នេះ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី១៩ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

​សៀវភៅថ្មីមួយ “Last Days of the Mighty Mekong” ឬ​ប្រែ​ជា​ភាសាខ្មែរ​ថា «‍ថ្ងៃ​ចុង​ក្រោយ​នៃ​ទន្លេ​មេគង្គ​ដ៏​ខ្លាំង​ក្លា» ត្រូវបានរៀបរៀងឡើងដោយលោក Brian Eyler នៃវិទ្យាស្ថាន Stimson។ សៀវភៅនេះនឹងត្រូវដាក់សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។
​សៀវភៅថ្មីមួយ “Last Days of the Mighty Mekong” ឬ​ប្រែ​ជា​ភាសាខ្មែរ​ថា «‍ថ្ងៃ​ចុង​ក្រោយ​នៃ​ទន្លេ​មេគង្គ​ដ៏​ខ្លាំង​ក្លា» ត្រូវបានរៀបរៀងឡើងដោយលោក Brian Eyler នៃវិទ្យាស្ថាន Stimson។ សៀវភៅនេះនឹងត្រូវដាក់សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។

ជា​អ្នក​ស្រាវជ្រាវ​អំពី​ទន្លេ​មេគង្គ លោក Eyler បាន​ចំណាយ​ពេល​ជា​ច្រើន​នៅ​តំបន់​ទន្លេ​មេគង្គ ដូចជា​ប្រទេស​ឡាវ ចិន កម្ពុជា និង​វៀតណាម​ជាដើម ដោយ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​សហគមន៍ មេដឹកនាំ​សហគមន៍ និង​អ្នក​តាក់តែង​គោល​នយោបាយ​ជា​ច្រើន​នាក់​ដើម្បី​ស្វែង​យល់ និង​ចងក្រង​ពី​ស្ថានភាព​របស់​ទន្លេមេគង្គ និង​ផល​ប៉ះពាល់​ដែល​កើត​មាន​មក​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​នេះ។

តាមរយៈ​ការ​សន្ទនា​ទាំង​នេះ លោក Eyler បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​សៀវភៅ​របស់​លោក អំពី​ភាព​អាសន្ន និងការ​ត្រូវការ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាំ​បាច់​បន្ថែម​ ក្នុង​ការ​ជួយ​សង្គ្រោះ​ទន្លេ​មេគង្គ​ដ៏​ធំ​មហិមា​នេះ និង​ថែរក្សា​ប្រភព​អេកូឡូស៊ី​ដ៏​ពិសេស​របស់​ទន្លេ​មេគង្គ។

ទន្លេ​មេគង្គ​គឺជា​ប្រភព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​៧០លាន​នាក់ ដែល​រស់នៅ​តាម​ដង​ទន្លេ​ដ៏​ធំ​មួយ​នេះ។ ទន្លេ​មេគង្គ​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹង​ផ្អែក​លើ​ជលផល និង​ការ​ធ្វើ​ដំណាំ​កសិកម្ម​នានា។ ក៏​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ ទន្លេ​មេគង្គ​បាន​រង​ការ​គំរាម​កំហែង​ជា​ច្រើន ដោយសារ​ការ​នេសាទ​ហួស​កម្រិត ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ជា​បន្តបន្ទាប់។

ការ​ដាក់​សម្ពោធ​សៀវភៅ​ស្តីពី​ស្ថានភាព​នៃ​ទន្លេមេគង្គ ធ្វើ​ឡើង​ ស្រប​ដែល​ទន្លេ​ដ៏​ធំ​សម្បើម​មួយ​នេះ បន្ត​រង​ផល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនីឥតឈប់ឈរ​ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី ជាពិសេស​នៅ​ប្រទេស​ឡាវ ដែល​កំពុង​ដំណើរការ​គម្រោង​ទំនប់ ប៉ាក់ បេង និង​គម្រោង​ទំនប់ ប៉ាក់ ឡាយ។ គម្រោង​ទំនប់​វារីអគ្គិសនី​ទាំង​ពីរ​នេះ កំពុង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​គណៈកម្មការ​ទន្លេមេគង្គ ឬ​ហៅ​កាត់​ថា (MRC) ដែល​ធ្វើ​ការ​វាយ​តម្លៃ​លើ​ផលប៉ះពាល់​ខាង​បរិស្ថាន​នៃ​គម្រោង​ទាំង​ពីរ​នេះ។

បន្ថែម​លើ​នេះ គម្រោង​អភិវឌ្ឍនានា​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រទេស​ចិន ដូចជា​គម្រោង​ក្រវ៉ាត់​ផ្លូវពាណិជ្ជកម្ម​ (One Belt​ & Road Initiative) ក៏​នឹង​បង្ក​ជា​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដល់​ទន្លេ​មេគង្គ និង​គំរាម​កំហែង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​តាម​បណ្តោយ​ដង​ទន្លេ​នេះ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នា​ពេល​កន្លង​ទៅ៕

XS
SM
MD
LG