រូបវិទូជនជាតិអង់គ្លេសដ៏ល្បីល្បាញក្នុងសាកលលោកលោក Stephen Hawking ដែលបានប្រឹងប្រែងស្វែងយល់អំពីប្រធានបទនានាទាក់ទងនឹងចក្រវាឡ ចាប់តាំងពីចំណុចចាប់ផ្តើមនៃចក្រវាឡរហូតដល់ភាពស្មុគស្មាញនៃរន្ធខ្មៅក្នុងអវកាស (Black Holes) នានា បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងវ័យ៧៦ឆ្នាំ។
អ្នកនាំពាក្យរបស់គ្រួសារលោក Hawking បានឲ្យដឹងថា លោក Hawking បានទទួលមរណភាពនៅឯគេហដ្ឋាន របស់លោក ក្នុងទីក្រុង Cambridge ដែលលោកបានធ្វើការនៅទីនោះ អស់រយៈពេលជាច្រើនទសវត្ស ក្នុងឋានៈជាសាស្ត្រាចារ្យផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យ Cambridge នៅចក្រភពអង់គ្លេស។
លោក Hawking មាន ជំងឺម៉្យាង amyotrophic lateral sclerosis តាំងពីវ័យ ២១ឆ្នាុុំ ហើយជំងឺនេះ បានបង្ខាំងលោកឲ្យរស់នៅលើកៅអីរុញ ធ្វើឲ្យលោកមិនអាចនិយាយស្តីបាននិងត្រូវប្រើប្រាស់ឧបករណ៍សំយោគសំឡេងដើម្បីធ្វើការប្រស័យទាក់ទង៕