ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​អាមេរិក​បង្ហាញ​សាមគ្គីភាព​គ្នា​តទល់​នឹង​ទស្សនៈ​ប្រឆាំង​ជនភៀស​ខ្លួន

សមាជិក​ប្រមាណ​៦០នាក់​នៃ​សហគមន៍​អាស៊ីអាគ្នេយ៍​មកពី​រដ្ឋនានា​ជុំវិញ​សហរដ្ឋ​អាមេរិក បាន​ជួបជុំ​គ្នា​នៅ​មុខ​សេតវិមាន​កាលពី​ព្រឹក​ថ្ងៃពុធ ទី២៨ ខែមិថុនា​នេះ ដើម្បី​បង្ហាញ​ស្មារតី​សាមគ្គីភាព​គ្នា តវ៉ា​ប្រឆាំង​នឹង​ទស្សនៈ​ប្រឆាំង​នឹង​ជន​ភៀស​ខ្លួន និង​ជន​អន្តោប្រវេសន៍ នៅ​ក្រោម​រដ្ឋបាល​របស់​លោក​ប្រធានាធិតបី ដូណាល់ ត្រាំ។ ការ​ជួបជុំ​ជា​សាធារណៈ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អង្គការ Southeast Asia Resource Action Center ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នកនាង Mari Quenemoen នាយកគម្រោងគមនាគមន៍ និងអភិវឌ្ឍន៍នៃអង្គការនេះ បានប្រាប់ VOA ថា «‍ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីពង្រីកការយល់ដឹងរបស់សាធារណជនអំពីយុត្តិធម៌សម្រាប់ជនអន្តោប្រវេសន៍» នៅសហរដ្ឋអាមេរិក។ បន្ថែមលើនេះ ការជួបជុំគ្នានេះក៏ជំរុញទាមទារឲ្យមានការដោះលែងបុរសជនជាតិខ្មែរពីរនាក់ ដែលកំពុងជាប់ឃុំ និងអាចត្រូវបានបញ្ជូនទៅកាន់ប្រទេសកម្ពុជា។

ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកកាន់តំណែង សមាជិកនៃសហគមន៍អាស៊ីអាគ្នេយ៍នៅសហរដ្ឋអាមេរិកជាច្រើននាក់ ត្រូវបានចាប់ខ្លួន ហើយប្រឈមនឹងការបញ្ជូនទៅប្រទេសដែលត្រូវបានចាត់ទុកជាស្រុកកំណើតរបស់ពួកគេវិញ ដោយសារតែបទឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តពីអតីតកាល។ បុរសជនជាតិខ្មែរជាង៣០នាក់ ត្រូវបានបញ្ជូនទៅប្រទេសកម្ពុជាកាលពីខែឧសភាកន្លងទៅនេះ៕
ផ្សេង​ទៀត

XS
SM
MD
LG