ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​បញ្ឈប់​គោលនយោបាយ​ប្រឈម​មុខ​គ្នា​


ក្រុម​មនុស្ស​កាន់​ទង់​ជាតិ​កូរ៉េ​ខាង​ត្បូង​ខ្នាត​ធំ​មួយ​ពេល​ធ្វើ​ការ​ប្រជុំ​គ្នា​ប្រឆាំង​ប្រទេស​កូរ៉េ​ខាង​ជើង​​ដើម្បី​រំ​ឭកដល់​ថ្ងៃ​បុណ្យ​រំ​ឭកវិញាណក្ខន្ធ​នៅ​ទីក្រុង​សេអ៊ូល​​នៅ​ថ្ងៃ​ទី​៦​មិថុនា ឆ្នាំ​២០១១​។​
ក្រុម​មនុស្ស​កាន់​ទង់​ជាតិ​កូរ៉េ​ខាង​ត្បូង​ខ្នាត​ធំ​មួយ​ពេល​ធ្វើ​ការ​ប្រជុំ​គ្នា​ប្រឆាំង​ប្រទេស​កូរ៉េ​ខាង​ជើង​​ដើម្បី​រំ​ឭកដល់​ថ្ងៃ​បុណ្យ​រំ​ឭកវិញាណក្ខន្ធ​នៅ​ទីក្រុង​សេអ៊ូល​​នៅ​ថ្ងៃ​ទី​៦​មិថុនា ឆ្នាំ​២០១១​។​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​កំពុង​ផ្តល់​សញ្ញា​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ថា​ លោក​មាន​បំណង​ចង់​បន្ថយ​ភាព​តានតឹង​លើ​តំបន់​ឧបទ្វីប​កូរ៉េ។ នៅ​ក្នុង​ការ​កត់​សម្គាល់​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ប្រធានាធិបតី​បាន​លើក​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​បន្ត​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។

នៅ​ក្នុង​សន្ទរកថា​មួយ​នៅ​ថ្ងៃ​រំលឹក​វិញ្ញាណ​ខន្ធ​កងទ័ព លោកប្រធានាធិបតី​លី​ ម្យុង​បាក់​ (Lee​ Myung Bak)អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ទាក់ទង​ជាមួយ​ កូរ៉េ​ខាង​ត្បូង​ដោយ​សន្តិវិធី។

លោក​ប្រធានាធិបតីមាន​ប្រសាសន៍​ផង​ដែរ​ថា​ កូរ៉េ​ខាង​ជើង​ គួរ​តែ​ឈប់​ប្រើ​ការ​ប្រឈម​មុខ​ដាក់​គ្នា​និង​ជម្លោះ​បន្ត​ទៀត​ហើយ​បែរ​ទៅ​ជម្រុញ​ឲ្យ​មាន​សន្តិភាព​ និង​វិបុលភាព​នឹង​គ្នា​វិញ។ យ៉ាងណាមិញ​ លោក​បាន​សន្យា​ថា​ កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​បង្ហាញ​ពីភាព​ស្មោះត្រង់​ និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​សន្តិភាព​លើ​តំបន់​ឧបទ្វីប​កូរ៉េ។

ប្រទេស​កូរ៉េ​ទាំង​ពីរ​មិន​មាន​ទំនាក់ទំនង​ការ​ទូត​រវាង​គ្នា​ទេ។ កូរ៉េ​ទាំងពីរ​បាន​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​ក្នុង​សង្រ្គាម​ស៊ីវិល​អស់​រយៈពេល​បី​ឆ្នាំ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០​ និង​គ្មាន​ការ​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ទេ។

នៅ​ក្នុង​សន្ទរកថា​របស់​លោក​នៅ​ក្នុង​ពិធី​រលឹក​វិញ្ញាណ​ខន្ធ​កងទ័ព​ លោក​ប្រធានាធិបតី ​មិន​បាន​លើក​ឡើង​ពី​កិច្ច​ពិភាក្សា​ជា​សម្ងាត់​ជា​ច្រើន​ នា​ពេល​ថ្មីៗ​នេះ​រវាង​មន្រ្តី​នៃ​ប្រទេស​ទាំងពីរ​ទេ។

ប្រែ​សម្រួល ហ៊ុយ​ សម្ផស្ស

XS
SM
MD
LG