ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូឌីញ​ បន្ត​ចាកចេញ​ក្រោយ​ទទួល​យក​សំណង

ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួន​​ទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចចារ​ជាមួយ​អាជ្ញាធរ និងតំណាង​​ក្រុមហ៊ុន​វិនិយោគបរទេស, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

«ពូ​នៅ​ទី​នេះ​ចេះ​តែ​ស្ដាយ​ដែរ​ កន្លែង​ដែល​យើង​ធ្លាប់​នៅ​៣៨​ឆ្នាំ​ហើយ​ ​តែ​គ្រាន់​តែ​ថា​ក្រុមហ៊ុន​មក​​ទំនាក់​ទំនង​ ​យើង​ក៏​សុខចិត្ត​​លក់​ទៅ។​ បាទ! វា​ប៉ុណ្ណឹង នៅ​ហ្នឹង​វា​បាន​កូន​បាន​ចៅ​ពីរ​ហើយ»។

ប្រជា​ពល​រដ្ឋ​យ៉ាង​ហោច​ណាស់​ ​៨០គ្រូសារ​ ​រស់នៅ​អគារ​ ​«ស»​ ​ឬ​ហៅ​ថា​ ​អគារ​ប៊ូឌីញចាប់​ផ្ដើម​រើ​ចេញ​ពី​អគារចំណាស់​ដែល​ពួកគេ​ធ្លាប់​រស់​នៅ​ ​បន្ទាប់​ពី​យល់​ព្រម​លក់​ឱ្យ​ក្រុមហ៊ុន​ជប៉ុន​មួយ។​ ​ទោះ​ជា​ប្រជាពលរដ្ឋ​ភាគច្រើន​សម្រេច​លក់​ ​និង​រើចេញ​ក៏​ដោយ ក៏​នៅ​មាន​គ្រួសារ​ខ្លះ ​មិន​ទាន់​យល់ព្រម​ចាកចេញ និង​បន្ត​ទាមទារ​តម្លៃ​ខ្ពស់​ជាង​ការ​ផ្ដល់​ឲ្យ។​

​ក្រសួង​រៀបចំ​ដែនដី​ ​នគរោបនីយកម្ម​ ​និង​សំណង់​ ​បាន​ប្រកាស​ពី​ថ្ងៃ​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​អគារ​ប៊ូឌីង​ ​ចាប់​ផ្ដើម​រើចេញចាប់ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា​ ​រហូត​ដល់​ថ្ងៃទី៦​ ​ខែ​កក្កដា ​ឆ្នាំ​២០១៧។​ ​ពលរដ្ឋដែល​សម្រេច​រើ​ចេញ​ ​បាន​ព្រមព្រៀង​លក់​អគារ​របស់​ពួកគេ​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ ​Arakawa​ ​ក្នុង​តម្លៃ​១,៤០០​ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម​ ​និង​សំណង់។​

ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចចារ​ជាមួយ​អាជ្ញាធរ និងតំណាងក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

ពលរដ្ឋ​រស់​នៅ​បន្ទប់ជាន់​ផ្ទាល់​ដី​ទំហំ​១៥​ម៉ែត្រ​ការ៉េ​នៃ​អគារ​ប៊ូឌីញ​ ​អ្នកស្រី​ ជួប លី ​ប្រាប់​ ​VOA​ ​ថា ​អ្នកស្រី​ទទួល​បាន​តម្លៃ​ជាង​២ម៉ឺន​ដុល្លារ​ បន្ទាប់ពី​យល់​ព្រម​លក់​ឲ្យ​ក្រុមហ៊ុន។ ស្ត្រី​វ័យ​៦៣​ឆ្នាំ​រូប​នេះ ​បន្ថែម​ថា ដោយ​សារ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​យល់​ព្រម​លក់​ ដូច្នេះ​អ្នកស្រី​ក៏​សម្រេច​ចិត្តរើចេញ​ ដោយ​មិន​តវ៉ា​អ្វី​នោះ​ទេ។​

អ្នកស្រី​ ​ជួប លី​ ​បញ្ជាក់​ថា៖

«រឿង​ហ្នឹង​តាម​សមូហភាព​ដែរ​ ​ព្រោះ​ភាគច្រើន​គេ​ទៅ​ ​ទៅ​តាម​គេ​ទៅ។ បើ​ថា​ភាគ​ច្រើនគេ​ប្រឆាំង អា​ហ្នឹង​តាម​ដំណើរ​ដែរ រឿង​ហ្នឹង​តែ​ប៉ុណ្ណឹង។ អា​ហ្នឹង​ភាគ​ច្រើន​គេ​ទៅ ​ទៅ​តាម​គេ​ ​នៅតែ​ឯង​ក៏​នៅ​មិន​កើត​ គិត​អនាគត​ទៅ​មុខ​ទៅ។ បាន​ប៉ុន្មាន​ប៉ុណ្ណឹង​ទៅ»។

ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចរចា​ជាមួយ​អាជ្ញាធរ និងតំណាងក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​ដែល​រស់​នៅ​ជាន់​ទី​២ ​លោក​ យ៉ាន់ ប៊ុនថាន​ ​ប្រាប់​ថា​ ​លោក​បាន​យល់ព្រម​លក់​ទៅ​តាម​តម្លៃ​ដែល​ក្រសួង​បាន​កំណត់​ ​និង​រើចេញ​ក្នុង​ពេល​ឆាប់ៗ​ ​បើ​ទោះ​ជា​មាន​ការ​សោកស្តាយ​កន្លែង​ដែល​ធ្លាប់​រស់​នៅ​ក៏​ដោយ។​

អតីត​មន្ត្រី​ក្រសួង​វិចិត្រ​សិល្បៈ​វ័យ​៦៨​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖​

«ពូ​នៅ​ទី​នេះ​ចេះ​តែ​ស្ដាយ​ដែរ​ កន្លែង​ដែល​យើង​ធ្លាប់​នៅ​៣៨​ឆ្នាំ​ហើយ​ ​តែ​គ្រាន់​តែ​ថា​ក្រុមហ៊ុន​មកទំនាក់​ទំនង​ ​យើង​ក៏​សុខចិត្តលក់​ទៅ។​ បាទ! វា​ប៉ុណ្ណឹង នៅ​ហ្នឹង​វា​បាន​កូន​បាន​ចៅ​ពីរ​ហើយ»។​

​អគារ​ប៊ូឌីញ​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌ​ចំការមន​ ​បាន​សាងសង់​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៤​ ​ក្នុង​ជំនាន់​ ​សម្ដេច​ព្រះបាទ​នរោត្តម​សីហនុ​ ​សម្រាប់​ផ្ដល់​ជូន​ប្រជាជន​ដែល​មាន​ចំណូល​ពី​ទាប​ ​ទៅ​មធ្យម​ស្នាក់​នៅ​ក្នុង​ទីក្រុង​នា​ជំនាន់​នោះ។

ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​អគារ​ដ៏​វ័យ​ចំណាស់​ ​ធ្លាប់​រង​ការ​គាបសង្កត់​ជា​ច្រើនលើកច្រើនសា​ឱ្យ​រើ​ចេញ​ពី​សំណង់​មួយ​នេះ​ដោយ​មូល​ហេតុ​ផ្សេងៗ។​

​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ភាគ​ច្រើន​សម្រេច​ចិត្ត​លក់​ ​និង​រើ​ចេញ​ក្នុង​តម្លៃ​១.៤០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក៏​ដោយ​ ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ មិនទាន់​សម្រេច​លក់​ ​ដោយ​អះអាង​ថា​ ​តម្លៃ​ដែល​ក្រុមហ៊ុន​ ​និង​ក្រសួង​កំណត់​ ​មិន​អាចទិញ​ផ្ទះដើម្បី​រស់​នៅ​សមរម្យ​បាន។​

ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចរចាជាមួយ​អាជ្ញាធរ និងតំណាងក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

អ្នកស្រី​ ​ឈុំ សាគន​ ​ពលរដ្ឋ​ម្នាក់​ដែល​មិនទាន់​យល់​ព្រម​លក់​ ប្រាប់​ ​VOA​ ​ថា​ ​អ្នកស្រី​និង​ក្រុម​គ្រួសារ​ផ្សេង​ទៀត​ដែលមិន​ព្រម​លក់​ ​ទាមទារ​តម្លៃ ​២,០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​ ​ស្ត្រី​មេផ្ទះ​វ័យ៦០​ឆ្នាំរូប​នេះ​បន្ថែម​ថា​ ​ក្រុម​គ្រួសារ​អ្នកស្រី​មាន​សមាជិក​៧​នាក់​ ​នឹង​បន្ត​រស់​នៅ​អគារ​នេះ​រហូត​ទទួល​បាន​តម្លៃ​ដែល​អ្នកស្រី​ពេញ​ចិត្ត។​

ស្ត្រី​ម្ចាស់​ផ្ទះទំហំ​៣៦​ម៉ែត្រការ៉េ​រូប​នេះ​បញ្ជាក់​ថា៖​

«ទាល់​តែ​២ពាន់​ហ្នឹង​បាន​ទិញ​ផ្ទះ​បាន​នៅ ព្រោះ​ផ្ទះ​ទៅ​សួរ​គេ​ដំបូង​៥ម៉ឺន​ជាង​ ​ឥលូវ​ឡើង​៧ម៉ឺន ហើយ​នៅ​ឆ្ងាយ​ទៀត​ ​នៅ​ដល់​ជាង​២០គីឡូ​ ​ដល់​បុរី​វាល​ស្បូវ។​ ​ហើយ​ខ្ញុំ​មាន​លុយ​ឯណា​ទិញ​ម៉ូតូ​ឲ្យ​កូន​ជិះ​មក​រៀន ឲ្យ​ចៅ​ជិះ​មក​រៀន។ អញ្ចឹង​ទាល់​កំព្រា​អស់​ទៅ រឹតតែ​ល្ងង់​ថែម​ទៀត»។

យោង​របាយការណ៍​ដែល​ផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម និង​សំណង់​គិត​ត្រឹម​ថ្ងៃ​ទី​១៩ ខែ​ឧសភា ប្រជា​ពលរដ្ឋ​រស់នៅ​អគារ​ប៊ូឌីញ បាន​ចុះ​កិច្ច​សន្យា​លក់ទិញ​បន្ទប់​ស្នាក់​នៅ​ចំនួន ៣៩៨​ ​បន្ទប់ ស្មើ​នឹង ៨១ % នៃ​ចំនួន​សរុប​៤៩៣​បន្ទប់។​

ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចរចាជាមួយ​អាជ្ញាធរ និងតំណាងក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)
ប្រជា​ជន​ដែល​ស្នាក់នៅ​អគារ​បូឌិញ​ចាប់ផ្តើម​រៀបចំ​ដើម្បី​ចាកចេញពីទីលំនៅ​ចាស់​របស់ខ្លួនទៅតាំងទីលំនៅថ្មី ក្រោយ​ការ​ចរចាជាមួយ​អាជ្ញាធរ និងតំណាងក្រុមហ៊ុន​វិនិយោគបរទេស នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី ០៦ ខែ​មិថុនា​ ឆ្នាំ២០១៦។​ (ខាន់​ សុគុំ​មនោ/ VOA)

មិនទាន់​មាន​ការ​បង្ហាញតួលេខ​ពិត​ប្រាក​ណាមួយ​ ​ពី​ចំនួន​ពិត​ប្រាកដ​របស់​ប្រជា​ពល​រដ្ឋ​ដែល​យល់​ព្រម​ចាកចេញ​ពី​អគារ​នេះ​នៅ​ឡើយ​នោះ​ទេ។

លោក​ ​ជា សុផារ៉ា​ ​រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ​រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ​ ​មាន​ប្រជាពលរដ្ឋ​ចំនួន​៨០គ្រួសារ​បាន​រើចេញ​ ​និង​ទទួល​យក​មូលប្បទានប័ត្រ ក្នុង​តម្លៃ​ទៅ​តាម​ទំហំ​បន្ទប់​របស់​ពួកគេ​រួច​ហើយ។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ ​លោក​ ជា សុផារ៉ា​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម ​និង​អ្នកនាំពាក្យ​ ​លោក​ ​សេង ឡូត​ ​បានទេ​ ​នា​ថ្ងៃអង្គារ​នេះ។

បើ​តាម​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ដែល​កំពុងប្រចាំការ​នៅ​អគារ​ប៊ូឌីញ​ ​ប្រាប់​ VOA​ ​ដោយ​មិន​បញ្ចេញឈ្មោះ​ថា​ ​ផ្ទៃដី​សរុបរបស់​អគារ​ប៊ូឌីញ​ ​មាន​ទំហំ​៦,៥៣១​ម៉ែត្រការ៉េ និង​កម្ពស់​៥ជាន់។​

លោកបន្ថែម​ថា​ ​តម្លៃដែល​ក្រុមហ៊ុន​ជប៉ុនចំណាយសម្រាប់ផ្ដល់​ឲ្យ​ប្រជា​ពល​រដ្ឋ​ទាំង​ជិត​៥០០​គ្រួសារ​ ​សរុប​ប្រមាណ​ជា​ជិត​៤៦​លាន​ដុល្លារ។​ ​បើ​តាម​មន្ត្រី​ដដែល​នោះ​ ​ក្រុមហ៊ុន​ជប៉ុនដែល​ទិញ​អគារ​ប៊ូឌីញ ​គ្រោង​នឹង​សាងសង់​អគារ​ទំនើប​បែប​ពហុ​មុខងារជាច្រើន​ជាន់​ក្នុង​ពេល​ខាងមុខ៕

XS
SM
MD
LG