ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាក់​ស្រុត​ផ្លូវ​នៅ​ភ្នំពេញ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​បារម្ភ

ប្រជាពលរដ្ឋ​ចោម​រោម​មើលរថយន្ត​ផុង​នៅ​ចិញ្ចើម​ផ្លូវ​មួយ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ក្បែរ​ពហុកីឡា​ដ្ឋាន​អូឡាំពិកខ័ណ្ឌ​ប្រាំពីរ​មករា​នៅ​ថ្ងៃ​ពុធ​ទី​០៧​ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​។​រថយន្ត​ចំនួន​បី​គ្រឿង​ដែល​គេ​ចត​ចោល​នៅបណ្ដោយ​ផ្លួវ​ជាប់​​ការ​រដ្ឋាន​នេះ ត្រូវ​ក្រុម​ហ៊ុន​ការ​រដ្ឋាន​សាងសង់​ស្ទួច​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។(​រូបថត​ពី៖​SBN)

ករណី​ដី​បាក់​ស្រុត​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជិត​២ម៉ោង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី៨ ខែមិថុនា​កន្លង​ទៅ​នេះ ​​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​សុវត្ថិភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​គុណភាព​សំណង់​នៅ​កម្ពុជា។

ការ​បាក់​ស្រុត​ដី​នៅ​ក្បែរ​ពហុកីឡាដ្ឋាន​អូឡាំពិក ​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ម្សិលមិញ បានបង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជុំវិញ​សុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ និង​ធ្វើ​ឲ្យ​គុណភាពសំណង់​នៅ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ការ​ពិភាក្សា។​

ករណី​ដី​បាក់​ស្រុត​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជិត​២ម៉ោង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី៨ ខែមិថុនា​កន្លង​ទៅ​នេះ បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជុំវិញ​បញ្ហា​សុវត្ថិភាព​ពី​សំណាក់​ប្រជាពលរដ្ឋ​ និង​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ចំពោះ​គុណភាព​សំណង់​នៅ​កម្ពុជា។​

ក្តី​បារម្ភ​ និង​ការ​សង្ស័យ​នេះ​កើត​មាន​ឡើង​មួយ​ថ្ងៃ​ ក្រោយ​រូបភាព​រថយន្ត​បី​គ្រឿង​ដែល​ផុង​ជាប់​នៅ​ក្នុង​ដី​ក្បែរ​សំណង់​លំនៅដ្ឋាន​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ទំនើប​មួយ​របស់​ក្រុមហ៊ុន OCIC ​ជិត​ពហុកីឡាដ្ឋាន​អូឡាំពិក​ ក្នុង​ខណ្ឌ​៧​មករា ត្រូវ​បាន​ផ្សព្វផ្សាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ម្សិលមិញ។

រថ​យន្ត​អេស្កា​វេទ័រ​ជីក​កកាយ​ដី​បន្ទាប់​ពី​រថយន្ត​ចំនួន​បី​គ្រឿង​ផុង​ស្រុត​ខណៈពេល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​នៅ​ក្បែរ​ការ​រដ្ឋាន​សាងសង់​មួយ​នៅ​ទីលាន​ស្តាត​អូឡាំពិក​នៃ​ខ័ណ្ឌ​ប្រាំពីរ​មករា​នៅ​ថ្ងៃ​ពុធ​ទី​០៧​ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​។​រថយន្ត​ចំនួន​បី​គ្រឿង​ដែល​គេ​ចត​ចោល​នៅបណ្ដោយ​ផ្លួវ​ជាប់ការ​រដ្ឋាន​នេះ ត្រូវ​ក្រុម​ហ៊ុន​ការ​រដ្ឋាន​សាងសង់​ស្ទួច​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ។​ (ឡេង ឡែន/VOA )

លោក​ ហួត​ ហាង​ វ័យ​ជិត​៦០​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​បាន​ឃើញ​ហេតុការណ៍​ស្រុត​ដី​ផ្ទាល់​ភ្នែក​កាល​ពី​ម្សិលមិញ។​ លោក​រៀបរាប់​ប្រាប់​ VOA ថា៖

«ហ៎! ខ្ញុំនៅ​ឈរនឹង​ហ្គារាស​សាំង​ហ្នឹង! ឃើញ​ឡាន​ចត​ស្ងៀម​ បាក់​ផុង​ដី​ ស្រុត​ឡាន​ទៅ​ ធ្លាក់​ឡាន​៣គ្រឿង។ អា​ហ្នឹង​មក​ពី​សំណង់​ខុស​បច្ចេកទេស។​ វា​ផុង​លូ បាក់​លូ​នៅ​ក្រោម​បាក់​លូ វា​ហូរច្រោះ​ ដល់​ចឹង​ថ្នល់​យើង​ប្រហោង​ក្រោម​បាន​ស្រុត​ចុះ​ទៅ។ គេ​ហាម​ចត​ តែ​ជិះ​កាត់​បាន​ តែ​សំណាង​ហើយ បើ​សិន​ជា​អត់​មាន​ឡាន​ចត​ ពលរដ្ឋ​ជិះ​កាត់​ដង​ផ្លូវ យើង​ធ្វើ​ដំណើរ​ឡាន​ធំ តូច​អី មាន​គ្រោះ​ថ្នាក់​ អាហ្នឹង​ធ្ងន់ហ្នង៎ វា​អាច​ប៉ះពាល់​ដល់​ជីវិត​ទៀត។ មិន​មែន​ថា​យើង​រិះ​គន់​អី​គេ​ទេ ក៏ប៉ុន្តែ​សំណង់​ហ្នឹង​ធ្វើ​កៀក​នឹង​ចិញ្ចើម​ផ្លូវ​ពេក ថ្ងៃ​ក្រោយ​ចង់​ពង្រីក​ថ្នល់ជាតិ​ថែម​ទៀត​ អត់​បាន»។​

លោក​បន្ថែម​ទៀត​ថា​ បើ​គ្មាន​វិធានការ​ណាមួយ​សមស្រប​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្រដៀង​គ្នា​ ឬ​ធ្ងន់ធ្ងរ​ជាង​នេះ​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ។ អ្នក​រត់​ម៉ូតូឌុប​រូប​នេះ​មាន​ក្តីបារម្ភ​ជុំ​វិញបញ្ហាសុវត្ថិភាព​របស់​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ ហើយ​លោក​គិត​ថា​ ការ​បាក់​ស្រុត​នេះ​ កើត​ឡើង​ដោយសារ​សំណង់​ការដ្ឋាន​ខ្នាត​ធំ​នេះ​ ធ្វើ​ឡើង​នៅ​កៀក​នឹង​ផ្លូវ​ធ្វើ​ដំណើរ​ជ្រុល​ពេក។​

ប្រជាពលរដ្ឋ​ចោមរោម​មើល​រថយន្ត​ផុង​នៅ​ចិញ្ចើម​ផ្លូវ​មួយ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​នៅ​ក្បែរ​ពហុកីឡា​ដ្ឋាន​អូឡាំពិកខ័ណ្ឌ​ប្រាំពីរ​មករា​នៅ​ថ្ងៃ​ពុធ​ទី​០៧​ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​។​រថយន្ត​ចំនួន​បី​គ្រឿង​ដែល​គេ​ចត​ចោល​នៅបណ្ដោយ​ផ្លួវ​ជាប់ការ​រដ្ឋាន​នេះ ត្រូវ​ក្រុម​ហ៊ុន​ការ​រដ្ឋាន​សាងសង់​ស្ទួច​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។ (​រូបថត​ពី៖​SBN)

«អារឿង​ខ្លាច ខ្លាច​ហើយ។ ថ្នល់​ហ្នឹង​ប្រេះ​ដល់​ខឿន​កណ្តាល​ទ្រូង​ថ្នល់ ទៅ​មើល​ថ្នល់​ហ្នឹង​បាន​ដឹង​ ឃើញ​ស្នាម​ប្រេះ​ហ្មង៎។ បើ​តាម​ការ​សន្និដ្ឋាន​ មិន​អាច​បាន​យូរ​ទេ។ ហេង​សយ វា​អាច​បង្ក​យថាហេតុ​ណា​មួយ​ផ្សេង​ទៀត។ បើ​ភ្លៀង​ខ្លាំង​អាច​មាន​ទៀត។ អាហ្នឹង​មាន​តែ​ឈូស​ឆាយ​ គាស់​ធ្វើ​សារ​ជា​ថ្មី»។

លោក​ ប្រាក់​ ហេង​ វ័យ​៤៩ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​ទៀត​ ដែលមាន​វត្តមាន​នៅ​ជិត​កន្លែង​កើត​ហេតុ​ កាលពី​ម្សិលមិញ​ដែរ។ លោក​រៀបរាប់​ពី​ព្រឹត្តិការណ៍​នោះយ៉ាង​ដូច្នេះ៖

«ប្រហែល​ម៉ោង​មួយ​ ឬ​ពីរ​ជាង​ហ្នឹង​ ពេល​ភ្លៀង។ នាំគ្នា​ទៅ​មើល​ទាំង​អស់​គ្នា​ទៅ។​ វា​មាន​អី​គ្រាន់​តែ​ទឹក​ហូរ​ចូល​យូរ​ទៅ​វា​ច្រោះ​ ផ្លូវ​ទៅ​ វា​បាក់​ស្រុត​ចុះ​ឡាន​នៅ​ហ្នឹង​ទៅ​ ឡាន​វា​ចត​ចោល​នៅ​ហ្នឹង។ ​ជិះតា៎! ផ្លូវ​ហ្នឹង​ ​គេ​ជិះ​រាល់​ថ្ងៃ​គ្មាន​បញ្ហា​អី​ផង​ ម្សិល​មិញ​ភ្លៀង​ខ្លាំង​ដែរ។ ពេល​ធ្វើ​[សំណង់​]​ គេ​ការពារ​ដែរ ខាង​ក្នុង​ប្រហោង​ចឹង​ហើយ តែ​គេ​ធ្វើ​មាន​ដាក់​ដែក​ឃាំង​ដែរ​តា៎ គេ​ឃាំង​មួយ​ជួរ​ហ្នឹង។ អា​នេះ​ដូច​ថា​ចៃដន្យ​ ពេល​ភ្លៀង​យូរ ហូរ​ទៅ​ វា​ស្រុត​ចូល​ទៅ​ចឹង»។

លោក​ សែ វឿន​ ជា​អ្នក​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ម្នាក់​ទៀត​ វ័យ​៦០ឆ្នាំ។ បើ​ទោះ​ជា​លោក​មិន​បាន​នៅ​ជិត​កន្លែងកើត​ហេតុ​ម្សិលមិញ​ក្តី ​ក៏​ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​រូប​លោក​ដែរ។

«កាល​ពី​ដើម​មក ​មាន​អី​ កាល​ពី​មិន​ទាន់​ធ្វើ​អី[សំណង់]​នៅ​ហ្នឹង​ ធ្វើ​អី​ក៏​អត់​បាក់​ដែរ។​ ដល់ពេល​កាយ​ដី​ជ្រៅ​ពេក​ចឹង​ទៅ​ ភ្លៀង​មក​វា​មិន​បាក់។ អាហ្នឹង​មក​ពី​យើង​កាយ​ដី ហើយ​ចិញ្ចើម​ផ្លូវ​ទៀត​ បាន​បាក់​ផ្លូវ​ហ្នឹង។ ឲ្យ​តែ​ភ្លៀង​ធំ ដឹង​តា៎​បាក់​ដដែល​ហ្នឹង បើ​គេ​មិន​ទាន់​ធ្វើ​ហើយ​ផង។​ បើ​វា​បាក់​ស្រុត​ចឹង​ហើយ យើង​ត្រូវ​រូតរះ​ធ្វើ​ឲ្យ​បាន​ឆាប់ ស្រណុក​ប្រជាជន​គេ​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ផ្លូវ មិន​ចឹង​ទេ​ស្ទះ​ពេញ​ទឹក ពេញ​ដី​ ដោយសារ​សំណង់​ហ្នឹង»។

កម្មករ​សំណង់​មួយ​រូប​ ក្នុង​ការដ្ឋាន​សំណង់​ខ្នាត​ធំ​នេះ ​វ័យ​៤០ឆ្នាំ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ៖​

​«ចេះ​តែ​បារម្ភ​ហើយ​ ផ្លូវ​វា​បាក់​ចឹង។ កន្លែង​ផ្សេង​ដូច​មិន​អី​ទេ​ ព្រោះ​អានេះ​លូ និង​ការដ្ឋាន វា​ជាប់​គ្នា។ ដី​កាយ​ការដ្ឋាន​ចឹង​ ទៅ​ដី​វា​បាក់។ ដី​បាក់ ​អា​ប្រព័ន្ធ​លូ ​ក៏​នៅ​អែប​អគារ​នឹង​ដែរ។ កាល​ណា​លូ​បែក​ទៅ​ វា​មាន​ទឹក​ហូរ វា​ច្រោះ​ដី​ទៅ»។

សំណង់​ខ្នាត​យក្ស​នេះ​ ត្រូវ​បាន​ច្រៀក​ចេញ​ពី​បរិវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិច ជូន​ក្រុមហ៊ុន​ OCIC ដើម្បី​អភិវឌ្ឍ​លំនៅដ្ឋាន​ទំនើប​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។

ទីតាំង​បាត់​ស្រុត​កាល​ពី​ម្សិលមិញ នៅ​ពេល​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ជួល​ជុល​ដោយ​ក្រសួង​សាធារណការ​ ក៏​ប៉ុន្តែ​សំណង​ចំពោះ​ការ​ខូចខាត​រថយន្ត​ទាំង​៣​នៅ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ឡើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ មាន​ ចាន់យ៉ាដា​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ។​

លោក​បញ្ជាក់​ប្រាប់​ VOA យ៉ាង​ខ្លី​ពី​ចំណាត់​ការ​បន្ទាប់​ទៀត​យ៉ាង​ដូច្នេះ​«ដោយសារ​តែ​ភ្លៀង​ហូរ​ទៅ​ វា​ច្រោះ​ដី​តែ​ម្តង​ វា​នៅ​កៀក​ជាមួយ​រណ្តៅ​ ដែល​ក្រុមហ៊ុន​គាត់​ជីក​ធ្វើ​ចំណត​ឡាន។ វា​ជា​ឧបទ្ទវហេតុ។ ចំណាត់ការ​គឺ​ថា ​យើង​នឹង​ណែនាំ​ឲ្យ​ក្រុម​ហ៊ុន​ដែល​ធ្វើ​ការដ្ឋាន​នីមួយៗ​ សូម​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បទដ្ឋាន​បច្ចេកទេស​របស់​ខ្លួន»។

កម្មករ​សំណង់​ឈរ​មើលរថ​យន្ត​អេស្កា​វេទ័រ​ជីក​កកាយ​ដី​បន្ទាប់​ពី​រថយន្ត​បី​គ្រឿង​ផុង​ស្រុត​ខណៈពេល​មាន​ភ្លៀង​ធ្លាក់​ជោគជាំនៅ​ការដ្ឋានសំណង់នៅ​ជាប់​របង​ពហុកីឡា​ដ្ឋាន​អូឡាំពិក​ខ័ណ្ឌ​ប្រាំពីរ​មករា​នៅ​ថ្ងៃ​ពុធ​ទី​០៧​ខែ​មិថុនា​ ឆ្នាំ​២០១៦​នេះ​។​ រថយន្ត​ចំនួន​បី​គ្រឿង​ដែល​គេ​ចត​ចោល​នៅបណ្ដោយ​ផ្លួវ​ជាប់ការ​រដ្ឋាន​នេះ ត្រូវ​ក្រុម​ហ៊ុន​ការ​រដ្ឋាន​សាងសង់​ស្ទួច​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។ ​(ឡេង ឡែន/VOA )

VOA​ មិន​អាច​សុំ​ការ​អធិប្បាយ​ពី​តំណាង​ក្រុម​ហ៊ុន​ OCIC​ ដែល​ជា​ម្ចាស់​ការដ្ឋាន​សំណង់​នេះ​បាន​ទេ​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។ យ៉ាង​ណា​ក៏​ដោយ​ តំណាង​ក្រុម​ហ៊ុន​ OCIC នា​ព្រឹក​នេះ​ បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ អំពី​ការ​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​នេះ​លើ​ការ​បាក់ស្រុត​ផ្លូវ​នៅ​ក្បែរ​ស្តាត​អូឡាំពិក​នេះ។

លោក សុខ គីន ​ជា​ប្រធាន​សហជីព​សហព័ន្ធ​សេរី​កម្មករ​សំណង់​ និង​ព្រៃឈើ​ លើក​ឡើង​ថា​ សំណង់ និង​អគារ​នៅ​កម្ពុជា​មួយ​ចំនួន​ធំ នៅ​មិន​ទាន់​មាន​គុណភាព​ល្អ​នៅឡើយ​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា​អាច​មាន​មូលហេតុ​២ ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ស្រុត​ផ្លូវ​កាល​ពី​ម្សិល​មិញ។ ទី​មួយ​ គឺ​សំណង់​ផ្លូវ​ថ្នល់ ​ដែល​ជា​គម្រប​លូ​ស្តើង​ពេក​ ​គ្មាន​គុណភាព។ ​និង​ទី២​ ដោយ​សារ​ការដ្ឋាន​សំណង់ ឬ​ការ​ជីក​គ្រឹះ​សំណង់​ធ្វើ​ឡើង​នៅ​កៀក​គ្នា​ពេក​នឹង​ផ្លូវ​ថ្នល់។

«អ្នក​ដែល​វិនិយោគ​ គឺ​ជា​អ្នក​ចំណេញ។ ក៏ប៉ុន្តែ​ផល​ប៉ះពាល់​គឺ​ប្រជាពលរដ្ឋ​ខ្មែរ។ ដូច​សំណង់​កន្លែង​ធ្លាក់​ឡាន​ហ្នឹង​ចឹង​ សួរ​ថា​ គ្រាន់​តែ​ភ្លៀង​ធ្លាក់​សោះ ហេតុ​អី​ក៏​ត្រូវ​ធ្លាក់​ស្រុត​ឡាន​ដល់​ទៅ​៣​គ្រឿង។ ចឹង​ស្រុក​ខ្មែរ​យើង ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង ហាក់​បី​ដូច​ជា​មិន​មាន​ស្តង់ដារ​ជាក់លាក់»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ការដ្ឋាន​សាងសង់​របស់ក្រុមហ៊ុន​ OCIC ដដែល​នេះ​ បាន​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​កណ្តាល​មួយ​រូប​ស្លាប់​បាត់បង់​ជីវិត​នៅ​ជាប់​ស្ដាត​អូឡាំពិក​ ក្បែរ​អតីត​រង្វង់​មូល​នាង​គង្ហីង។​ ព្រឹត្តិការណ៍​ធ្លាក់​ដែក​ចំ​ស្រ្តី​រូប​នេះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សាធារណជន ចំពោះ​ការ​ធ្វេស​ប្រហែល​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​អគារ​ខ្ពស់​ និង​ធំ​នេះ៕

XS
SM
MD
LG