ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ប្រេង​អាមេរិក​លក់​ហ៊ុន​នៅ​កម្ពុជា​ឱ្យ​សិង្ហបុរី


ក្រុមហ៊ុន​ Chevron​​ និង​ក្រុម​ហ៊ុន ​KrisEnergy ​គឺ​ជា​ដៃគូ​ភាគហ៊ុន​សំខាន់​ពីរ​ក្នុង​​ចំណោម​ដៃគូ​ភាគហ៊ុន​ចំនួន​បួន​ក្នុង​ការ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុងប្លុក​ A ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ការ៉េ។​​
ក្រុមហ៊ុន​ Chevron​​ និង​ក្រុម​ហ៊ុន ​KrisEnergy ​គឺ​ជា​ដៃគូ​ភាគហ៊ុន​សំខាន់​ពីរ​ក្នុង​​ចំណោម​ដៃគូ​ភាគហ៊ុន​ចំនួន​បួន​ក្នុង​ការ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុងប្លុក​ A ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ការ៉េ។​​

តំណាង​ក្រុមហ៊ុន ​Chevron Global Energy Inc ​ដែល​មាន​ក្រុមហ៊ុន​សាខា​របស់​ខ្លួន​ឈ្មោះ​ថា ​Chevron Overseas Petroleum​ (Cambodia) Ltd ​សម្រាប់​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រុម​ហ៊ុន KrisEnergy Ltd ​បាន​ប្រគល់​ឯកសារ​ដល់​ក្រសួង​ថាម​ពល​និង​រ៉ែ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ស្នើ​ការ​សម្រេច​របស់​រាជរដ្ឋា​ភិបាល​ខ្មែរ​លើ​ការ​ផ្ទេរ​ភាគ​ហ៊ុន​របស់​ខ្លួន។

​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​រដ្ឋា​ភិបាល។ យ៉ាង​ណា​ក៏ដោយ​មន្ត្រី​ដដែល​បញ្ជាក់​ថា ​ថ្វី​បើ​ក្រុមហ៊ុន​ Chevron​ លក់​ភាគហ៊ុន​របស់​ខ្លួន​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​ប្រតិបត្តិការ​រុករកប្រេង​នៅ​ដែន​សមុទ្រ​កម្ពុជា​ជាមួយ​ក្រុមហ៊ុន​ដៃគូ​របស់​ខ្លួន​ដដែល។

ក្រុមហ៊ុន​ Chevron និង​ក្រុម​ហ៊ុន ​KrisEnergy ​គឺ​ជា​ដៃគូ​ភាគហ៊ុន​សំខាន់​ពីរ​ក្នុងចំណោម​ដៃគូ​ភាគហ៊ុន​ចំនួន​បួន​ក្នុង​ការ​រុករក​និង​ធ្វើ​អាជីវកម្ម​ប្រេង​ក្នុងប្លុក​ A ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ដែល​មាន​ទំហំ​៤.៧០៩​គីឡូម៉ែត្រ​ការ៉េ។

កាល​ពី​ថ្ងៃ​ទី​ច័ន្ទទី​១១​ខែ​សីហា​ក្រុមហ៊ុន​Chevron​បាន​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល​ចំនួន​៣០​ភាគ​ទៅ​ឲ្យក្រុម​ហ៊ុន​ KrisEnergy ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​៦៥​លាន​ដុល្លារ​អាមេរិក។

លោកម៉េង សាក់ធារ៉ា​ រដ្ឋលេខា​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹងថា​រាជរដ្ឋា​ភិបាល​កម្ពុជានឹង​ត្រូវ​ផ្តល់​ការ​ឯកភាព​ឬ​យ៉ាង​ណា​ចំពោះ​ការ​ផ្ទេរភាគ​ហ៊ុន​ក្រោយ​ពី​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​លើ​បញ្ហា​នេះ​រួច​រាល់។

«ទាំង​តំណាង​ក្រុមហ៊ុន ​Chevron​ ទាំង​តំណាង​ក្រុមហ៊ុន ​KrisEnergy​ បាន​មក​ជួប​ផ្ទាល់​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​និង​ថ្នាក់ដឹក​នាំ​របស់​ក្រសួង​កាល​ពី​ព្រឹកមិញ​ជាមួយ​នឹង​ឯកសារ​របស់​ខ្លួន»។

ក្រុមហ៊ុន​ Chevron ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ KrisEnergy​ និង​ដៃគូ​ពី​ប្រទេស​ជប៉ុន​និង​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​រុករក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់រយៈ​ពេល​១២​ឆ្នាំ​មកហើយ។

លោក Alexander Yelland ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ Chevron ​បានឆ្លើយ​នឹង​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​តាម​សារអេឡិកត្រូនិក​ថា​ក្រុមហ៊ុន ​Chevron ​និង​ក្រុមហ៊ុន​ KrisEnergy​បាន​ព្រមព្រៀង​គ្នា​លើ​គោលការណ៍​សម្រាប់​លក់​ភាគហ៊ុន​របស់​ខ្លួន​ទាំង​៣០​ភាគរយក្នុង​ប្រតិបត្តិការ​រុករក​នៅ​ក្នុង​ប្លុកA នេះ។ ​ប៉ុន្តែ​លោក​មិន​ផ្តល់​ព័ត៌មាន​ពិស្តារ​នោះ​ទេ។

​កាលពី​ថ្ងៃច័ន្ទ​ក្រុមហ៊ុន​ KrisEnergy ​បាន​ប្រកាស​ថា​ខ្លួន​នឹង​បើក​ប្រតិបត្តិការ​ដោយ​រំពឹង​ថា​នឹង​អាច​បូម​ប្រេង​បាន​១ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។

លោករីឆាត ឡូរិន ​(Richard Lorentz)​ នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ​KrisEnergy​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​បន្ទាប់​ពី​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​Chevron ​នេះ​ក្រុមហ៊ុន ​KrisEnergy ​នឹង​មាន​លទ្ធភាព​គិតគូ​ពី​ផែនការ​ «សម្រាប់​ការផលិត​ប្រេង​ជាលើក​ដំបូង​ឲ្យ​បាន​ឆាប់​រហ័ស»។

​ក្រុមហ៊ុន​ Chevron ​ធ្លាប់​បាន​ប្រកាស​ថា​ខ្លួន​នឹង​បូម​ដំណក់​ប្រេង​លើកទី​១​នៅខែធ្នូ​ឆ្នាំ​២០១២ ​ប៉ុន្តែ​ក្រោយ​មក​ក្រុមហ៊ុន​នេះ​រំពឹងថា​នឹង​អាច​បូម​ប្រេង​ជា​លើក​ដំបូង​នៅឆ្នាំ​២០១៦​វិញ។

ទោះជា​បែប​នេះ​ក្តី​លោកម៉េង សាក់ធារ៉ា​ រដ្ឋលេខា​ក្រសួង​រ៉ែ​និង​ថាមពល ​មាន​ប្រសាសន៍​ថា​កម្ពុជា​មិន​ទាន់មាន​លក្ខណៈ​គ្រប់​គ្រាន់​សម្រាប់ចាប់​ផ្តើម​បូម​ប្រេង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៦​ទេ៕

XS
SM
MD
LG