នៅសេតវិមាន នាយករដ្ឋមន្ត្រីសិង្ហបុរីថា សិង្ហបុរីគាំទ្រយ៉ាងរឹងមាំដល់រដ្ឋាភិបាលអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានមានប្រសាសន៍ថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរីនិងមានវិបុលភាព មានសារៈសំខាន់កាន់តែខ្លាំងជាងមុន។ លោកថ្លែងដូច្នេះ ក្នុងពេលជួបជាមួយសមភាគីសិង្ហបុរី ស្របពេលដែលជម្លោះនៅអ៊ុយក្រែននៅតែបន្ត ដែលលោក Biden បានយល់ឃើញថា វាជាការតស៊ូសាកលរវាងលទ្ធិប្រជាធិបតេយ្យសេរី និងលទ្ធិអត្តាធិបតេយ្យ (ផ្ដាច់ការ)។ មេដឹកនាំសិង្ហបុរី បានថ្លែងថា នេះជាការប្រយុទ្ធដើម្បីសណ្ដាប់ធ្នាប់សាកលផ្អែកលើច្បាប់ទម្លាប់។ អ្នកនាង Anita Powell នៃវីអូអេ រាយការណ៍លម្អិតពីសេតវិមាន ហើយអ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលដូចតទៅ៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន