ប្រទេសសិង្ហបុរីជាប្រទេសតូចជាងគេ និងមានជាងគេបំផុតនៅអាស៊ី ដែលប៉ុន្មានទសវត្សរ៍ហើយ ប្រទេសនេះបានចាក់ខ្សាច់និងដីចូលក្នុងសមុទ្រ ដើម្បីពង្រីកឆ្នេរសមុទ្រដែលមានកំណត់របស់ខ្លួន។ ក្រុមឃ្លាំមើលបរិដ្ឋានមួយនិយាយថា ការស្វែងរកដីចាក់បំពេញមានតម្លៃថោករបស់ប្រទេសនេះ បាននាំទៅរកប្រទេសកម្ពុជា ដែលក្រុមអ្នកស៊ើបអង្កេតអះអាងថា គម្រោងជីកយកខ្សាច់ដ៏ធំសម្បើមមួយ កំពុងតែបង្កឲ្យមានអំពើពុករលួយ និងការខូចខាតដល់បរិដ្ឋាន។
នាង លី ម៉ូរីវ៉ាន់ សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ក្រុមអ្នកស៊ើបអង្កេតនៃអង្គការ Global Witness និយាយថា ពួកគេបានរកឃើញពាណិជ្ចកម្មដ៏ធំមួយ គឺការនាំខ្សាច់ចេញពីខេត្តកោះកុង នៅភាគខាងត្បូងប្រទេសកម្ពុជា ថ្វីបើរដ្ឋាភិបាលដាក់បម្រាមលើសកម្មភាពបែបនោះក៏ដោយ។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះអះអាងថា ខ្សាច់នោះភាគច្រើន មានទិសដៅនាំទៅប្រទេសសិង្ហបុរី សម្រាប់ការប្រើប្រាស់ក្នុងគម្រោង ពង្រីកដែនគោក និងសំណង់។
មន្រ្តីយុទ្ធនាការជាន់ខ្ពស់នៃអង្គការ Global Witness នាង Eleanor Nichol និយាយថា ពលរដ្ឋក្នុងតំបន់បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ការជីកយកខ្សាច់នោះ បានបំផ្លាញប្រព័ន្ធអេកូបរិដ្ឋានឆ្នេរសមុទ្ររួចទៅហើយ។
“និយាយឲ្យងាយទៅ ការជីកយកខ្សាច់ជាការបំផ្លាញ ឬក៏អាចបំផ្លាញយ៉ាងខ្លាំង ដល់បរិដ្ឋានក្នុងតំបន់។ ហើយយើងបានប្រមូលភ័ស្តុតាងជាច្រើនដែលទទួលបានពីភាគខាងត្បូងប្រទេសកម្ពុជាថា អ្នកនេសាទក្នុងតំបន់ពិតជាមានអារម្មណ៍ថា រងប៉ះពាល់ដោយសារការជីកយកខ្សាច់នេះ ឧទាហរណ៍ដូចជាការធ្លាក់ចុះចំនួនត្រីដែលចាប់បានជាដើម”។
នាង Eleanor Nichol និយាយថា ការព្រួយបារម្ភមួយទៀតរបស់អង្គការ Global Witness គឺការធ្វើពាណិជ្ជកម្មខ្សាច់នេះ កំពុងបង្កឲ្យមានអំពើពុករលួយ និងធ្វើឲ្យការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ថែមទៀត។ នាង Eleanor Nichol និយាយថា កិច្ចសន្យាសម្រាប់ការត្រួតត្រាលើពាណិជ្ជកម្មខ្សាច់នេះ ត្រូវបានផ្តល់ឲ្យដោយសម្ងាត់ដល់សមាជិកព្រឹទ្ធសភាពីររូប គឺលោក ម៉ុង រិទ្ធី និងលោក លី យ៉ុងផាត់ ដែលជាមិត្តភ័ក្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នាង Eleanor Nichol និយាយថា ការជីកយកខ្សាច់នេះជាជំនួញដ៏ធំមួយ ហើយវិធីដែលផ្តល់អាជ្ញាប័ណ្ណនានាក្នុងពេលបច្ចុប្បន្ននេះ គ្មានវិធីពិតប្រាកដណាមួយធានាថា ប្រាក់ដែលបានពីពាណិជ្ជកម្មខ្សាច់នោះនឹងធ្លាក់ជាផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋខ្មែរឡើយ។
“យើងកាត់ស្មានថា ពាណិជ្ជកម្មខ្សាច់នៅប្រទេសកម្ពុជា មានតម្លៃ២៨លានដុល្លារក្នុងមួយឆ្នាំៗ។ ដូច្នេះ នោះជាចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសដែលនៅក្រីក្រ និងអាស្រ័យលើប្រាក់ជំនួយពីអ្នកផ្តល់ជំនួយ។ នោះក៏ជាចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលមិនត្រូវបានឃើញចូលទៅក្នុងកញ្ចប់ថវិកាជាតិទេ”។
ក្រុមមន្រ្តីខ្មែរបដិសេធថា មិនបានលក់ខ្សាច់ទៅឲ្យប្រទេសសិង្ហបុរីទេ។ វីអូអេផ្នែកខេមរភាសាបានទាក់ទងទៅលោកសមាជិកព្រឹទ្ធសភា ម៉ុង រិទ្ធី ហើយលោកបាននិយាយថា លោកមិនដែលនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរីទេ ពីព្រោះប្រទេសសិង្ហបុរីមិនចង់បានខ្សាច់ពីប្រទេសកម្ពុជាទេ។
“គេថាខ្ញុំ ចេះតែថាទៅ។ ការណ៍ពិតខ្ញុំស្តារតែប្រឡាយឱ្យកប៉ាល់ចេញចូល សម្រួលផ្លូវទឹក ធ្វើម៉េចកុំឱ្យកឿងកប៉ាល់ តែនៅព្រែកឆ្កែព្រូសហ្នឹង។ រដ្ឋអនុញ្ញាតតែប៉ុណ្ណឹង។ តែដល់ពេលពីមុខហ្នឹង ខ្ញុំគ្រាន់តែប្រាប់ថា កុំឱ្យច្រឡំ គ្មានខ្សាច់ទេ គឺមានតែភក់ទេក្នុងសមុទ្រហ្នឹងនោះ។ ខ្ញុំសិក្សាអស់ហើយ។ គេអត់ទិញទេ។ សិង្ហបូរីអត់ទិញទេ។ និយាយពីមុខផែខ្ញុំទៅរហូតទៅ១០គីឡូហ្នឹង សិង្ហបូរីមិនទិញទេ។ មកពីអាហ្នឹងភក់។ ខ្ញុំនិយាយតែខ្លួនខ្ញុំ មិនបានដឹកខ្សាច់ទៅឱ្យសិង្ហបូរីទេ ដោយសារខ្សាច់ហ្នឹងគេអត់យក ដោយសារគុណភាពវាអត់ជាប់ ត្រួតពិនិត្យរបស់គេហ្នឹង”។
លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានបដិសេធថា បញ្ហាគ្រួសារនិងមិត្តភ័ក្តនិយមមិនបានកើតឡើងទេ ហើយលោកបានរិះគន់ទៅលើរបាយការណ៍របស់អង្គការ Global Witness។
“អ្វីដែលជារបាយការណ៍ ដែលជាការវាយប្រហាររបស់អង្គការនានាហ្នឹង វាគ្រាន់តែជាជ្រុងមួយនៃក្រុមនយោបាយ ហើយមិនបានឃើញផ្ទាល់ភាពជាក់ស្តែងនៅឡើយទេ។ ហើយអ្វីជាគោលការណ៍របស់រាជរដ្ឋាភិបាល សម្តេចតេជោលោកបានមានប្រសាសន៍ថា រាល់ចំណូលទោះជាមកពីរូបភាពណា គឺត្រូវតែចូលទៅក្នុងកញ្ចប់ថវិការបស់ជាតិ”។
នាង Eleanor Nichol បានឲ្យដឹងថា ក្រុមមន្រ្តីខ្មែរ បានច្រានចោលការអះអាងរបស់អង្គការ Global Witness។ ក៏ប៉ុន្តែនាងនិយាយថា ក្រុមអ្នកផ្តល់ជំនួយអន្តរជាតិដែលផ្តល់ជំនួយដល់ប្រទេសកម្ពុជា គួរតែប្រើប្រាស់លទ្ធភាពរបស់ពួកគេ ដើម្បីធានាថា រដ្ឋាភិបាលមិនក្រេបជញ្ជក់យកផលកម្រៃដោយខុសច្បាប់លើធនធានធម្មជាតិរបស់ប្រទេសទេ។
“មានមុខនាទីជាដៃគូមួយសម្រាប់ក្រុមអ្នកផ្តល់ជំនួយជាមួយរដ្ឋាភិបាលកម្ពុជា។ ចូរយើងកុំភ្លេចថា ជាការណ៍ពិតពួកគេកំពុងផ្តល់ប្រាក់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ស្មើនឹង៥០ភាគរយនៃថវិកាជាតិក្នុងមួយឆ្នាំៗ។ ក្រុមអ្នកផ្តល់ជំនួយ ពិតជាមានមុខនាទីមួយនៅទីនោះ ដើម្បីព្យាយាមធានាថា ធនធានរបស់ប្រទេសនេះ ពិតជាត្រូវបានប្រើប្រាស់សម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ”។
កាលពីថ្ងៃពុធនេះ រដ្ឋាភិបាលសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍មួយការពារសកម្មភាពនាំចូលខ្សាច់របស់ខ្លួន ហើយច្រានចោលរបាយការណ៍របស់អង្គការ Global Witness។ រដ្ឋាភិបាលនេះ បានឲ្យដឹងថា ការនាំចូលខ្សាច់របស់ខ្លួន បានធ្វើកិច្ចសន្យាតាមរយៈ ក្រុមហ៊ុនឯកជន ហើយក្រុមហ៊ុនឯកជនទាំងនោះ ត្រូវតែគោរពទៅតាមច្បាប់ និងវិន័យរបស់ប្រទេសដែលពួកគេបានបើកប្រតិបត្តិការ។ រដ្ឋាភិបាលសិង្ហបុរី បានឲ្យដឹងថា ខ្លួនមិនបណ្តោយឲ្យមានការនាំចេញខ្សាច់ខុសច្បាប់នោះទេ៕
ប្រទេសសិង្ហបុរី ជាប្រទេសតូចជាងគេ និងមានជាងគេបំផុតនៅអាស៊ី ដែលប៉ុន្មានទសវត្សរ៍ហើយ ប្រទេសនេះបានចាក់ខ្សាច់និងដីចូលក្នុងសមុទ្រ ដើម្បីពង្រីកឆ្នេរសមុទ្រដែលមានកំណត់របស់ខ្លួន។ ក្រុមឃ្លាំមើលបរិដ្ឋានមួយនិយាយថា ការស្វែងរកដីចាក់បំពេញមានតម្លៃថោករបស់ប្រទេសនេះ បាននាំទៅរកប្រទេសកម្ពុជា ដែលក្រុមអ្នកស៊ើបអង្កេតអះអាងថា គម្រោងជីកយកខ្សាច់ដ៏ធំសម្បើមមួយ កំពុងតែបង្កឲ្យមានអំពើពុករលួយ និងការខូចខាតដល់បរិដ្ឋាន។ អ្នកយកព័ត៌មានរបស់ វីអូអេ Julia Ritchy រាយការណ៍រឿងនេះពីរដ្ឋធានី Washington ។
នាង លី ម៉ូរីវ៉ាន់សូមជូនសេចក្តីប្រែសម្រួលអត្ថបទនេះដូចតទៅ៖
ក្រុមអ្នកស៊ើបអង្កេតនៃអង្គការ Global Witness និយាយថា ពួកគេបានរកឃើញពាណិជ្ចកម្មដ៏ធំមួយ គឺការនាំខ្សាច់ចេញពីខេត្តកោះកុង នៅភាគខាងត្បូងប្រទេសកម្ពុជា ថ្វីបើរដ្ឋាភិបាលដាក់បម្រាមលើសកម្មភាពបែបនោះក៏ដោយ។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះអះអាងថា ខ្សាច់នោះភាគច្រើន មានទិសដៅនាំទៅប្រទេសសិង្ហបុរី សម្រាប់ការប្រើប្រាស់ក្នុងគម្រោង ពង្រីកដែនគោក និងសំណង់។
មន្រ្តីយុទ្ធនាការជាន់ខ្ពស់នៃអង្គការ Global Witness នាង Eleanor Nichol និយាយថា ពលរដ្ឋក្នុងតំបន់បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ការជីកយកខ្សាច់នោះ បានបំផ្លាញប្រព័ន្ធអេកូបរិដ្ឋានឆ្នេរសមុទ្ររួចទៅហើយ។
“និយាយឲ្យងាយទៅ ការជីកយកខ្សាច់ជាការបំផ្លាញ ឬក៏អាចបំផ្លាញយ៉ាងខ្លាំង ដល់បរិដ្ឋានក្នុងតំបន់។ ហើយយើងបានប្រមូលភ័ស្តុតាងជាច្រើនដែលទទួលបានពីភាគខាងត្បូងប្រទេសកម្ពុជាថា អ្នកនេសាទក្នុងតំបន់ពិតជាមានអារម្មណ៍ថា រងប៉ះពាល់ដោយសារការជីកយកខ្សាច់នេះ ឧទាហរណ៍ ដូចជាការធ្លាក់ចុះចំនួនត្រីដែលចាប់បានជាដើម”។
នាង Eleanor Nichol និយាយថា ការព្រួយបារម្ភមួយទៀតរបស់អង្គការ Global Witness គឺការធ្វើពាណិជ្ជកម្មខ្សាច់នេះ កំពុងបង្កឲ្យមានអំពើពុករលួយ និងធ្វើឲ្យការគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ថែមទៀត។ នាង Eleanor Nichol និយាយថា កិច្ចសន្យាសម្រាប់ការត្រួតត្រាលើពាណិជ្ជកម្មខ្សាច់នេះ ត្រូវបានផ្តល់ឲ្យដោយសម្ងាត់ដល់សមាជិកព្រឹទ្ធសភាពីររូប គឺលោកម៉ុង រិទ្ធី និងលោកលី យ៉ុងផាត់ដែលជាមិត្តភ័ក្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ នាង Eleanor Nichol និយាយថា ការជីកយកខ្សាច់នេះជាជំនួញដ៏ធំមួយ ហើយវិធីដែលផ្តល់អាជ្ញាប័ណ្ណនានាក្នុងពេលបច្ចុប្បន្ននេះ គ្មានវិធីពិតប្រាកដណាមួយធានាថា ប្រាក់ដែលបានពីពាណិជ្ជកម្មខ្សាច់នោះនឹងធ្លាក់ជាផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋខ្មែរឡើយ។
“យើងកាត់ស្មានថា ពាណិជ្ជកម្មខ្សាច់នៅប្រទេសកម្ពុជា មានតម្លៃ២៨លានដុល្លារក្នុងមួយឆ្នាំៗ។ ដូច្នេះ នោះជាចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ប្រទេសដែលនៅក្រីក្រ និងអាស្រ័យលើប្រាក់ជំនួយពីអ្នកផ្តល់ជំនួយ។ នោះក៏ជាចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលមិនត្រូវបានឃើញចូលទៅក្នុងកញ្ចប់ថវិកាជាតិទេ”។
ក្រុមមន្រ្តីខ្មែរបដិសេធថា មិនបានលក់ខ្សាច់ទៅឲ្យប្រទេសសិង្ហបុរីទេ។ វីអូអេផ្នែកខេមរភាសាបានទាក់ទងទៅលោកសមាជិកព្រឹទ្ធសភា ម៉ុង រិទ្ធី ហើយលោកបាននិយាយថា លោកមិនដែលនាំខ្សាច់ចេញទៅប្រទេសសិង្ហបុរីទេ ពីព្រោះប្រទេសសិង្ហបុរីមិនចង់បានខ្សាច់ពីប្រទេសកម្ពុជាទេ។
“គេថាខ្ញុំ ចេះតែថាទៅ។ ការណ៍ពិតខ្ញុំស្តារតែប្រឡាយឱ្យកប៉ាល់ចេញចូល សម្រួលផ្លូវទឹក ធ្វើម៉េចកុំឱ្យកឿងកប៉ាល់ តែនៅព្រែកឆ្កែព្រូសហ្នឹង។ រដ្ឋអនុញ្ញាតតែប៉ុណ្ណឹង។ តែដល់ពេលពីមុខហ្នឹង ខ្ញុំគ្រាន់តែប្រាប់ថា កុំឱ្យច្រឡំ គ្មានខ្សាច់ទេ គឺមានតែភក់ទេក្នុងសមុទ្រហ្នឹងនោះ។ ខ្ញុំសិក្សាអស់ហើយ។ គេអត់ទិញទេ។ សិង្ហបូរីអត់ទិញទេ។ និយាយពីមុខផែខ្ញុំទៅរហូតទៅ១០គីឡូហ្នឹង សិង្ហបូរីមិនទិញទេ។ មកពីអាហ្នឹងភក់។ ខ្ញុំនិយាយតែខ្លួនខ្ញុំ មិនបានដឹកខ្សាច់ទៅឱ្យសិង្ហបូរីទេ ដោយសារខ្សាច់ហ្នឹងគេអត់យក ដោយសារគុណភាពវាអត់ជាប់ ត្រួតពិនិត្យរបស់គេហ្នឹង”។
លោកផៃស៊ី ផាន ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានបដិសេធថា បញ្ហាគ្រួសារនិងមិត្តភ័ក្តនិយមមិនបានកើតឡើងទេ ហើយលោកបានរិះគន់ទៅលើរបាយការណ៍របស់អង្គការ Global Witness។