ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជនឈរឈ្មោះប្រធានាធិបតី ៧ រូបខាងបក្សសាធារណរដ្ឋជជែកដេញដោលគ្នាលើកទីពីរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជនប្រជែងខាងគណបក្សសាធារណរដ្ឋដើម្បីបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សបានជជែកដេញដោលគ្នាអស់រយៈពេល ២ ម៉ោងនៅក្នុងការជជែកដេញដោលលើកទីពីររបស់ពួកគេ កាលពីយប់ថ្ងៃពុធ។ ដោយការបោះឆ្នោតបឋមនៅសល់ពេលមិនដល់ ៤ ខែផង បេក្ខជនទាំងអស់ស្ថិតនៅពីក្រោយលោកអតីតប្រធានាធិបតី Donald Trump នៅក្នុងការស្ទង់មតិ ប៉ុន្តែពួកគេនៅតែមានក្ដីសង្ឃឹមនៅក្នុងការទទួលបានចំណាប់អារម្មណ៍ពីអ្នកបោះឆ្នោត។ អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Carolyn Presutti រាយការណ៍អំពីរឿងនេះពីទីក្រុង Simi Valley រដ្ឋ California។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG