រូបភាពជុំវិញពិភពលោក ០៩ កញ្ញា ២០១៩ មកពីប្រទេសឈីលី ប៉ាហាម៉ាស អៀរឡង់ អ៊ីរ៉ាក់ ម៉ូរីតានី ឥណ្ឌា កូរ៉េខាងត្បូង ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ០៩ កញ្ញា ២០១៩
- VOA English

១
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បង្ហាញកាយវិការមួយនៅពេលធ្វើសេចក្តីថ្លែងការណ៍រួមគ្នាជាមួយនាយករដ្ឋមន្រ្តីអៀរឡង់ លោក Leo Varadkar នៅក្រុងឌុយប្លាំង ប្រទេសអៀរឡង់។

២
ជនមូស្លីមកាន់និកាយស៊ីអ៊ីតម្នាក់បីកូន ខណៈពេលចូលរួមក្នុងពិធីដង្ហែក្បួន Ashura នៅក្រុង Kerbala ប្រទេសអ៊ីរ៉ាក់។

៣
ពលរដ្ឋត្រូវបានជម្លៀសចេញតាមព្រលានយន្តហោះ បន្ទាប់ពីមានព្យុះសង្ឃរា Dorian នៅក្រុង Great Abaco ប្រទេសកោះ Bahamas កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

៤
ប៉ូលិសបង្រ្កាបបាតុកម្មរត់សំដៅទៅបាតុករអំឡុងពេលរំឭកខួបលើកទី ៤៥ នៃរដ្ឋប្រហារដោយយោធានៅឆ្នាំ ១៩៧៣ នៅក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

៥
សម្តេចប៉ាបអញ្ជើញមកដល់ដើម្បីជួបជាមួយនឹងក្រុមអ្នកជំនឿសាសនានៅវិមាន Monument Mary Queen of Peace ក្នុងក្រុង Port Louis ប្រទេសម៉ូរីតានី។

៦
អ្នកនេសាទម្នាក់រង់ចាំនៅលើទូកតូចមួយ បន្ទាប់ពីបង់សំណាញ់រួចនៅបឹង Dal Lake អំឡុងពេលព្រះអាទិត្យរៀបលិច នៅក្រុង Srinagar ប្រទេសឥណ្ឌា។

៧
តារាបង្ហាញម៉ូដម្នាក់បង្ហាញស្នាដៃរចនាម៉ូដមួយអំឡុងកម្មវិធី Seoul 365 Fashion Show នៅសារមន្ទីរជាតិ Hangeul ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

៨
សុនខតូចមួយលោតចេញពីក្តារជិះលើទឹកកកអំឡុងពេលការប្រកួតជិះកា្តរលើទឹកកកសម្រាប់សុនខមួយ នៅក្រុង Del Mar រដ្ឋ California កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។

៩
គូស្នេហ៍ថើបគ្នាអំឡុងពេលរៀបអាពាហ៌ពិពាហ៌ជាក្រុមធំមួយនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

១០
រថយន្តប្រភេទ Audi A5 4.0 TDI Quattro ត្រូវបានដាក់បង្ហាញនៅពិព័រណ៍រថយន្ត IAA Auto Show ក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។