រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០២០ មកពីប្រទេស រុស្ស៊ី ប្រេស៊ីល អ៊ីស្រាអែល សហរដ្ឋអាមេរិក ឥណ្ឌា ម៉ុងតេណេហ្រ្គោ អាហ្វ្រិកខាងត្បូង ប៉ាណាម៉ា។
រូបភាពជុំវិញពិភពលោក ០៧ កញ្ញា ២០២០

១
កាំជ្រួចបំភ្លឺស្បៃរាត្រីនៅលើវិហារ Cathedral of Russian Armed Forces អំឡុងពេលពិធីបុណ្យតន្រ្តីយោធា Spasskaya Tower នៅក្រុង Kubinka ជិតក្រុងមូស្គូ។

២
ប្រធានាធិបតីរុស្ស៊ីលោក Jair Bolsonaro ជិះរថយន្តមិនមានដំបូលមួយ អំឡុងពេលពិធីបុណ្យឯករាជ្យជាតិ នៅក្រុង Brasilia។

៣
កៅអីត្រូវបានដាក់តាំងនៅទីលាន Rabin Square ក្នុងក្រុង Tel Aviv ដើម្បីតំណាងឲ្យការស្លាប់ចំនួន១ពាន់នាក់ដោយសារវីរុសកូរ៉ូណានៅប្រទេសអ៊ីស្រាអែល។

៤
អ្នកពន្លត់អគ្គីភ័យម្នាក់ព្យាយាមពន្លត់ភ្លើងនៅតំបន់ Madera County រដ្ឋ California សហរដ្ឋអាមេរិក។

៥
កម្មករចំណាកស្រុកសម្រាកនៅខាងក្រៅព្រលានយន្តហោះអន្តរជាតិ Netaji Subhash Chandra Bose ខណៈជើងហោះហើររបស់ពួកគេត្រូវបានផ្អាក អំឡុងពេលមានការបិទសកម្មភាពសេដ្ឋកិច្ច នៅក្រុង Kolkata ប្រទេសឥណ្ឌា។

៦
កីឡាករវាយតេន្នីសលោក Novak Djokovic ពិនិត្យមើលអាជ្ញាកណ្តាលមើលខ្សែបន្ទាត់ បន្ទាប់ពីអាជ្ញាកណ្តាលរូបនេះត្រូវនឹងគ្រាប់បាល់តេន្នីស ដែលលោកវាយចោល អំឡុងពេលការប្រកួតពានរង្វាន់វាយតេន្នីស US Open នៅក្រុង New York កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។ លោក Djokovic ត្រូវបានអាជ្ញាកណ្តាលសម្រេចឲ្យចាញ់់ការប្រកួតដោយស្វ័យប្រវត្តិ។

៧
ពេទ្យមើលថែសត្វស្វាមួយក្បាលនិងកូនរបស់វា បន្ទាប់ពីត្រូវបានជួយសង្រ្គោះដោយប៉ូលិសបរិស្ថាន នៅគ្លីនិកសត្វ Clinidog ក្នុងក្រុង Velho រដ្ឋ Rondonia ប្រទេសប្រេស៊ីល។

៨
កុមារចំណាកស្រុកម្នាក់មើលចេញពីតង់នៅក្រុង Lajas Blancas ខេត្ត Darien ប្រទេសប៉ាណាម៉ា។

៩
បាតុករដុតភ្លើងអំឡុងពេលការប្រមូលផ្តុំមួយនៅរដ្ឋធានី Podgorica ប្រទេសម៉ុងតេណេហ្រ្គោ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០។ បាតុកររាប់ពាន់បានមកប្រមូលផ្តុំនៅរដ្ឋធានី ដើម្បីបង្ហាញការគាំទ្រដល់គណបក្សកាន់អំណាច។

១០
ពលរដ្ឋព្យាយាមនាំផ្លូវហ្វូងសត្វក្ងានឆ្លងផ្លូវមួយនៅក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។