រូបភាពជុំវិញពិភពលោក ៣០ កញ្ញា ២០១៩ មកពីប្រទេសអង់គ្លេស ឥណ្ឌូនេស៊ី ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងបារាំង។
រូបភាពជុំវិញពិភពលោក ៣០ កញ្ញា ២០១៩
- VOA English

1
តារាសម្តែង Renee Zellweger ឈរឲ្យថតរូប ពេលមកដល់ការចាក់បញ្ចាំងភាពយន្ត «Judy» នៅរោងភាពយន្ត Curzon Mayfair ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

2
ប៉ូលិសឈរល្បាតបន្ទាប់ពីមានបាតុកម្មជិតអគារសភាក្នុងក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

3
បុគ្គលិកចងប្លាស្ទិកជុំវិញអគារធនាគារ Bank of China ដើម្បីការពារពីការបំផ្លាញ ឬការសរសេរពីលើ នៅក្រុងហុងកុង ប្រទេសចិន។

4
ក្តាមមួយក្បាលនៅលើច្រាំងបឹងមួយជិតក្រុង Bochum ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅពេលយប់។

5
កម្មករសំអាតកម្រាលព្រំក្រហម មុនពេលពិធីដាក់កម្រងផ្កានៅវិមានវីរ់ៈបុរសក្នុងទីលាន Tiananmen ដើម្បីប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅក្រុងប៉េកាំង។

6
ស្រ្តីដើរកាត់រូបសំណាកព្រះពុទ្ធនៅវិហារ Nanzo-in ក្នុងក្រុង Sasaguri ខេត្ត Fukuoka ប្រទេសជប៉ុន។ រូបសំណាកព្រះពុទ្ធនេះមានប្រវែង ៤១ម៉ែត្រ កម្ពស់ ១១ម៉ែត្រ និងមានទម្ងន់ជិត ៣០០តោន។

7
ព្រះសង្ឃមួយអង្គដើរក្រោមឆ័ត្រតាំងពីលើអូរ Cheonggye អំឡុងពេលយុទ្ធនាការឃោសនារៃអង្គាសប្រាក់ដើម្បីជួយកុមារក្រីក្រ នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

8
អ្នកទេសចរចិនជិះម៉ូតូ Scooter អគ្គិសនីនៅទីលានមួយពីមុខអគារ Old Opera នៅក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

9
អ្នកសូនរូបរចនារូបពីដីឥដ្ឋតំណាងឲ្យទេពធីតា Durga ក្នុងសាសនាហិណ្ឌូ ដើម្បីរៀបចំសម្រាប់ពិធីបុណ្យ Durga Puja ក្នុងក្រុង Amritsar។

10
ប្រធានាធិបតីបារាំងលោក Emmanuel Macron ឈរនៅពីមុខមឈូសអតីតប្រធានាធិបតី Jacques Chirac អំឡុងពេលការកាន់ទុក្ខយោធានៅសណ្ឋាគារ Hotel des Invalides ក្នុងក្រុងប៉ារីស។