ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៥
២៨ កញ្ញា ២០១៥
រូបភាពជុំវិញពិភពលោកសម្រាប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ មានមកពីប្រទេសអ៊ីតាលី សហរដ្ឋអាមេរិក ប៉ូឡូញ បែលហ្ស៊ិក ជប៉ុន ឥណ្ឌា អាល្លឺម៉ង់ បេឡារុស បារាំង ស្វ៊ីស និងចិន។
១
តារាបង្ហាញម៉ូដដើរក្បួននៅចុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវក្តៅ និងរដូវផ្ការីកក្នុងឆ្នាំ២០១៦ដែលមានឈ្មោះថា Dolce & Gabbana Spring/Summer 2016 ក្នុងកម្មវិធីមួយឈ្មោះថា Milan Fashion Show នៅក្នុងប្រទេសអ៊ីតាលី។
២
គ្រួសារមួយមកពីក្រុង Trenton រដ្ឋ New Jersey ដើរលើស្ពាន Benjamin Franklin ពីមុខការសូត្រធម៌របស់សម្តេចប៉ាប Francis នៅក្រុង Philadelphia រដ្ឋ Pensylvania មុនពេលព្រះអង្គយាងទៅកាន់ទីក្រុង Rome វិញ។
៣
ទាហានរបស់ប៉ូឡូញតម្រែតម្រង់ក្រណាត់នៅលើក្តាមឈូសនៅក្នុងពេលបញ្ចុះសពលើកទី១នៃវីរបុរសក្នុងសង្រ្គាមលោកលើកទី២ ដែលក្រោយមកត្រូវបានសម្លាប់ដោយពួកកុម្មុយនិស្ត នៅកន្លែងបញ្ចុះសព Powazki ក្នុងក្រុងវ៉ាសូរី (Warsaw) ប្រទេសប៉ូឡូញ។ សាកសពររបស់ទាហាន៣៥នាក់ដែលមានស្នាមគ្រាប់កាំភ្លើងនៅជាប់នឹងក្បាលត្រូវបានគេបូជាបន្ទាប់ពីត្រូវបានគេយកមកពីកន្លែងបញ្ចុះសពដែលមិនមានឈ្មោះរបស់ពួកគេ។
៤
រូបចម្លាក់មួយត្រូវមានចាំងស្រមោលនឹងព្រះច័ន្ធនៅក្នុងក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
៥
អ្នកបើកឡាន Mercedes ឈ្មោះថា Lewis Hamilton មកពីចក្រភពអង់គ្លេសបោះពានរបស់លោកទៅលើ នៅពេលលោកស្ថិតនៅលើឆាកបន្ទាប់ពីបានឈ្នះពានរង្វាន់ Japanese Formula One Grand Prix នៅទីលានប្រកួត Suzuka Circuit ក្នុងក្រុង Suzuka ប្រទេសជប៉ុន។
៦
និមិត្តរូបនៃព្រះគណេស ដែលជាព្រះនៃភាពសម្បូរសប្បាយ ត្រូវបានគេលាបពណ៌ និងដាក់កម្រងផ្កា ខណៈដែលត្រូវបានគេដង្ហែតាមផ្លូវនៅថ្ងៃចុងក្រោយនៃពិធីបុណ្យ Ganesh Chaturthi ដែលមានរយៈពេល១០ថ្ងៃនៅក្នុងក្រុង Mumbai ប្រទេសឥណ្ឌា។
៧
ក្រុមតន្រ្តីឈ្មោះ Alphorn ស្ថិតនៅក្នុងសម្លៀកបំពាក់ប្រពៃណីរបស់តំបន់ Bavaria លេងឧបករណ៍តន្រ្តីនៅក្នុងការប្រគុំតន្រ្តីប្រពៃណីនៅពិធីបុណ្យស្រាបៀរលើកទី១៨២ដែលមានឈ្មោះថា 182nd Oktoberfest នៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់។
៨
ក្មេងប្រុសម្នាក់សប្បយចិត្តនៅពេលដែលមេអំបៅមួយទុំលើច្រមុះរបស់ខ្លួនក្នុងពេលតាំងពិព័រណ៌មេអំបៅនៅឧទ្យានមួយនៅក្នុងក្រុង Kunming ខេត្ត Yunnan ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
៩
មនុស្សម្នាឈរមើលការប្រកួតរត់ប្រណាំង នៅក្នុងការប្រកួតរត់ប្រណាំងបែរឡាំង ក្នុងក្រុងបែរឡាំង (Berlin) ប្រទេសអាល្លឺម៉ង់។
១០
បុរសម្នាក់ចូលរួមនៅក្នុងការប្រកួតរត់ប្រណាំងមួយនៅក្នុងក្រុង Zhodino ប្រទេសបេឡារុស កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
១១
មនុស្សម្នាដើរនៅលើផ្លូវ Champs Elysees ក្នុងទិវាគ្មានរថយន្តនៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។
១២
កីឡាករ Guillaume Rolland របស់បារាំងដើរលើខ្សែរក្នុងពិធី Highline Extreme នៅលើកំពូលភ្នំ Moleson ភាគខាងលិចប្រទេសស្វ៊ីស កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
១៣
កីឡាការនីរបស់បារាំងឈ្មោះ Celine Herbin ត្រូវបានគេបាចស្រាសំប៉ាញដាក់ បន្ទាប់ពីឈ្នះការប្រកួតមួយដែលមានឈ្មោះថា Lacoste Open ផ្នែកនារី នៅក្នុងសង្កាត់ Saint Jean de Luz ភាគនិរតីនៃប្រទេសបារាំង។
១៤
មនុស្សម្នាក់ពាក់មួកសុវត្ថិភាពក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់រដូវក្តៅ និងរដូវផ្ការីកក្នុងឆ្នាំ២០១៦ដែលមានឈ្មោះថា Dolce & Gabbana Spring/Summer 2016 ក្នុងកម្មវិធីមួយឈ្មោះថា Milan Fashion Show នៅក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
រូបភាពជុំវិញពិភពលោក ២៧ កញ្ញា ២០១៥
XS
SM
MD
LG