រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មកពីសហរដ្ឋអាមេរិក ប្រទេសបង់ក្លាដែស អាល្លឺម៉ង់ ចិន ឆែក អ៊ីរ៉ាក់ លីបង់ និងហូឡង់។
រូបភាពជុំវិញពិភពលោក ២៥ កញ្ញា ២០១៧

១
ម៉ាស៊ីនប្រើចំហាយទឹកក្នុងសម័យមុនមួយធ្វើរុញទូររថភ្លើងមួយនៅលើផ្លូវរថភ្លើង Cog Railway ក្នុងការធ្វើដំណើរចម្ងាយ៣,៨ម៉ាលទៅលើកំពូលភ្នំ Washington ដែលមានកម្ពស់៦.២៨៨ហ្វីតនៅក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក។

២
សត្វបក្សីដណ្តើមកន្លែងគ្នាទុំនៅលើខ្សែភ្លើងមួយនៅពេលព្រលប់នៅក្នុងក្រុង Kansas រដ្ឋ Kansas។

៣
ស្ត្រីហិណ្ឌូម្នាក់ ដែលឆ្លងពីមីយ៉ាន់ម៉ាចូលទៅក្នុងប្រទេសបង់ក្លាដែស បីកូនរបស់គាត់ នៅពេលដែលគាត់អង្គុយនៅក្នុងជំរំជនភៀសខ្លួនដែលធ្វើឡើងសម្រាប់ជនភៀសខ្លួនហិណ្ឌូនៅក្បែរក្រុង Kutupalong ប្រទេសបង់ក្លាដែស។

៤
បុគ្គលិកក្រុមហ៊ុនផ្សព្វផ្សាយផ្ទាំងប៉ានណូមួយសែងផ្ទាំងរូបរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ដើម្បីផ្គុំចូលគ្នានៅក្នុងបែរឡាំង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ មួយថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោតសកលរួចមក។

៥
បុរសម្នាក់ធ្វើការសម្តែងជិះឧបករណ៍លើទឹកនៅឧទ្យាន Shenyang Olympic ក្នុងខេត្ត Liaoning ប្រទេសចិន។

៦
បុរសម្នាក់ដើរលើខ្សែដែលចងភ្ជាប់នឹងអគារមួយនៅទីលាន Old Town ក្នុងក្រុង Prague សាធារណរដ្ឋឆែក។ ការសម្តែងនេះជាផ្នែកមួយនៃយុទ្ធនាការមួយដើម្បីគាំទ្រដល់មនុស្សដែលជំងឺទឹកនោមផ្អែម។

៧
សមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដើរកាត់គំនរបាក់បែកនៅក្នុងក្រុង Raqqa។

៨
នាង Perla Helou ដែលជាបវរកញ្ញាលីបង់ថ្មីសម្រាប់ឆ្នាំ២០១៧សប្បាយចិត្ត បន្ទាប់ពីការប្រកាសលទ្ធផលនៅក្នុងកាស៊ីណូ Du Liban ក្នុងក្រុង Beirut ប្រទេសលីបង់។

៩
បុរស Kurd អ៊ីរ៉ាក់មួយបង្ហាញម្រាមដៃដែលប្រឡាក់ទឹកថ្នាំរបស់គាត់ បន្ទាប់ពីធ្វើការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិស្តីពីឯករាជ្យភាពរបស់ក្រុម Kurd នៅក្នុងក្រុង Arbil រដ្ឋធានីនៃតំបន់ស្វយ័តមួយក្នុងប្រទេសអ៊ីរ៉ាក់។

១០
ដំរីដែលទើបតែកើតមួយរៀនដើរកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងសួនសត្វ DierenPark Amersfoort នៅក្នុងក្រុង Amersfoort ប្រទេសហូឡង់។

១១
មន្ត្រីសន្តិសុខម្នាក់ឈរយាមនៅក្បែរកន្ត្រកយក្សមួយដែលតុបតែងជាមួយនឹងផ្កា និងផ្លែឈើនៅទីលាន Tiananmen ក្នុងក្រុងប៉េកាំង។